កាលពីពេលថ្មីៗនេះ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានធ្វើការបាញ់បង្ហោះនូវផ្កាយរណបផ្ទាល់ខ្លួន មានឈ្មោះថា Lao Sat-1 ទៅលើអវកាស ដែលមានការសហការផ្នែកបច្ចេកទេសជាមួយក្រុមហ៊ុនមួយចំនួនរបស់ប្រទេសចិន។
លោក Hiem Phommachanh រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ របស់ឡាវបានប្រាប់ឲ្យដឹងថា Lao Sat-1 មានតួនាទីយ៉ាង
សំខាន់ក្នុងការធ្វើឲ្យវិស័យទូរគមនាគមន៍ និងសេដ្ឋកិច្ចរបស់ឡាវមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
គម្រោងផ្កាយរណបនេះគឺជាវិនិយោគរួមគ្នារវាងបួនភាគី គឺរដ្ឋាភិបាលឡាវ និងក្រុមហ៊ុនបីផ្សេងទៀតរបស់ចិន។ ក្រោយពេលផ្កាយរណបនេះដំណើរការ វានឹងជួយកាត់បន្ថយតម្លៃអ៊ីនធឺណិត និងទូរសព្ទ នៅក្នុងប្រទេសនេះ។
ក្នុងឆ្នាំ១៩៧៥ នៅប្រទេសឡាវអាចនិយាយបានថា គ្មានអ្នកណាគិតដល់ពីភាពរីកចម្រើននៃបច្ចេកវិទ្យាសារគមនាគមន៍អ្វីនោះទេ លុះដល់ប៉ុន្មានឆ្នាំចុងក្រោយនេះសន្ទុះនៃប្រព័ន្ធបច្ចេកវិទ្យាសារគមនាគមន៍របស់ឡាវមានការកើនឡើងជាខ្លាំងដល់ថ្នាក់ប្រទេសនេះមានផ្កាយរណបផ្ទាល់ខ្លួនសម្រាប់ប្រទេសគេទៀតផង។
សបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះមានផ្កាយរណបជាង១០០០គ្រឿងកំពុងដំណើរនៅអវកាស ដោយសហរដ្ឋអាមេរិក មាន៥០២គ្រឿង, ប្រទេសរុស្ស៊ីមាន១១៨គ្រឿង, ប្រទេសចិន មាន១១៦គ្រឿង និងមានប្រទេសនានាជាង៥០ផ្សេងទៀត ហើយក្នុងនោះប្រទេសដែលជាសមាជិកអាស៊ានក៏មានផ្កាយរណបផ្ទាល់ខ្លួនផងដែរ លើកលែងតែកម្ពុជា និងមីយ៉ាន់ម៉ា៕

No comments:
Post a Comment