គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Thursday, December 17, 2015

វីដេអូឃ្លីបពីគេហទំព័រថៃ ThaiPBS បង្ហាញពីពួកទាហានថៃបានមកកាត់សោទ្វារដែកច្រកចេញចូលប្រាសាទព្រះវិហារ
នៅវេលាម៉ោងប្រមាណ ១២និង៣០នាទីថ្ងៃទី១៧ ធ្នូ ២០១៥ នេះ កម្លាំងទាហានឈុតខ្មៅ នគរបាល និងជនស៊ីវិលរបស់ថៃ ប្រហាណជា២០នាក់ បានចូលមកថត និងកាត់សោទ្វារដែកច្រកចេញចូលប្រាសាទព្រះវិហារ ហើយតាមការបញ្ជាក់នេះផងដែរថាថៃមានសិទ្ធិក្នុងការកាត់សោព្រោះវានៅខាងទឹកដីថៃមិនរំលោភទៅលើកម្ពុជាឡើយ ការកាត់សោនេះស្របពេលដែលនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនិងមកចុះកិចព្រមព្រៀងរវាង ថៃ និង កម្ពុជា នៅថ្ងៃទី១៨ ដល់ថ្ងៃទី ១៩ ស្អែកនេះ។
សក្ម្មភាពកាត់សោនេះទោះបីមានការតវ៉ាពីកម្លាំងយោធារបស់កម្ពុជា ដែល
ប្រចាំការនៅទីនោះក៏ដោយ ។
ទ្វារដែកដែលពួកថៃកាត់នោះ ជាកន្លែងដែលភ្ញៀវទេសចរធ្លាប់ចេញចូលប្រាសាទព្រះវិហារកន្លងមក តែត្រូវបានបិទនៅពីក្រោយរយៈពេលជិត៧ឆ្នាំកន្លងមកនេះ។
បើយោងតាមគេហទំព័រក្នុងស្រុកមួយបានបញ្ជាក់ថា ឧត្ដមសេនីយ៍ស្រី ឌឹក នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការកងពលធំ អន្តរាគមន៍លេខ៣ ទិសប្រាសាទព្រះវិហារ បានដាក់ បទបញ្ជាឱ្យ ទាហាននៅតាមព្រំដែន ជាពិសេសនៅប្រាសាទព្រះវិហារ បាញ់ប្រហារ ទាហានថៃ ឬកងឈុតខ្មៅ ព្រមទាំងប៉ូលីសថៃ ទាំងឡាយណា ដែលហ៊ានចូលមកកាត់ច្រវ៉ាក់ខ្លោងទ្វារព្រំដែនប្រាសាទព្រះវិហារ ជាថ្មីម្ដងទៀតនៅថ្ងៃណាមួយ ។

No comments:

Post a Comment