គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Tuesday, March 22, 2016

ប៉ៃលិន ខេត្តភាគខាងលិចស្ថិតនៅឆ្ងាយជាប់ព្រំដែនថៃ មានរឿងខ្លះបានក្លាយជាអតីតកាលមិនអាចវិលវិញបាន!


ប៉ៃលិន មានរឿងខ្លះបានក្លាយជាអតីតកាលមិនអាចវិលវិញបាន តែពលរដ្ឋមួយចំនួននៅតែចងចាំនិងតែងតែស្រមៃចង់ទៅកម្សាន្តខេត្តដ៏ស្រស់ស្អាតមួយនេះ។ មានអីខ្លះដែលធ្វើឲ្យប៉ៃលិនដក់ជាប់ការចងចាំរបស់ពលរដ្ឋមិនអាចបំភ្លេចបាន?

1.ខេត្តដែលសំបូរត្បូងពេជ្រមានតម្លៃបំផុត


ប៉ៃលិនអតីតកាលជាខេត្តដែលសំបូរត្បូងពេជ្រមានតម្លៃ ជាសម្បត្តិធម្មជាតិកប់នៅក្នុងដី។ មានការនិយាយតៗគ្នានៅពេលមានភ្លៀង គ្រាប់ពេជ្រនឹងលេចផុសពីដីមិនពិបាកជីកកកាយនោះទេ។ ប៉ុន្តែបច្ចុប្បន្នដោយសារតែសង្គ្រាមអូសបន្លាយក៏ដូចជាការរុករកគ្មានច្បាប់ទម្លាប់ ទ្រព្យសម្បត្តិជាតិដ៏មហាសាលសាលនេះបានបាត់បង់ស្ទើរអស់ទៅហើយ។

2.រឿងកុលាបប៉ៃលិន

កុលាបប៉ៃលិនជារឿងអក្សរសិល្ប៍ប្រលោមលោកខ្មែរដ៏ល្បីល្បាញ ជាស្នាដៃនិពន្ធរបស់លោកញ៉ុក ថែម។ រឿងនេះបានបញ្ចូលក្នុងកម្មវិធីសិក្សារបស់សិស្សនៅវិទ្យាល័យ ដែលធ្វើឲ្យពលរដ្ឋបានស្គាល់ពីទឹកដីរបស់ខេត្តប៉ៃលិន តាមរយៈការសិក្សាពីសាច់រឿងប្រលោមលោកដ៏កម្សត់នេះ។

3.ជនជាតិកូឡា

កាលពីអតីតកាល ប៉ៃលិនមានជនជាតិកូឡា (ភូមា) រស់នៅ ប៉ុន្តែសម័យសង្គ្រាមជនជាតិនេះក៏បានភៀសខ្លួននិងក៏បាត់ស្រមោលសូន្យឈឹង។

4.របាំក្ងោកប៉ៃលិន

របាំក្ងោកប៉ៃលិន ជារបាំតំណាងខេត្តខ្ពង់រាបមួយនេះ។ ភ្ញៀវទេសចរដែលទៅកម្សាន្តតែងតែទទួលការស្វាគមន៍ជាមួយរបាំក្ងោកប៉ៃលិន ក្នុងពេលចូលរួមកម្មវិធីកម្សាន្តនិងការសំដែងវប្បធម៌របស់ប្រជាជនរស់នៅខេត្តប៉ៃលិន។

5.ផ្លែតាង៉ែន

ខេត្តប៉ៃលិនបច្ចុប្បន្នក្លាយជាខេត្តសក្ដានុពលលើវិស័យកសិកម្ម។ ដំណាំតាង៉ែន ឬមៀនប៉ៃលិនបានក្លាយជាដំណាំយុទ្ធសាស្ត្រដែលពលរដ្ឋប៉ៃលិនមានការដាំដុះជាច្រើន។ អាជ្ញាធរខេត្តក៏មានបំណងយកដំណាំមៀនប៉ៃលិន ជាដំណាំសម្គាល់ភូមិសាស្ត្ររបស់ខេត្តប៉ៃលិនផងដែរ។

6.យាយយ៉ាត

យាយយ៉ាត ជាឈ្មោះហៅសំដៅទៅលើរូបសំណាកដូនចាស់ម្នាក់ដែលមានប្រវត្តិទាក់ទងការកកើតទឹកដីត្បូងពេជ្រនៃខេត្តប៉ៃលិន។ យាយយ៉ាតមានបារមីបំផុត ហើយពលរដ្ឋទូទៅមិនថារស់នៅនិងធ្វើដំណើរមកកម្សាន្តខេត្តប៉ៃលិនតែងតែទៅបួងសួងអុជទៀនធូប និងដាក់តង្វាយផ្សេងៗនៅចំពោះមុខរូបសំណាកយាយយ៉ាត ដែលត្រូវបានតម្កល់នៅលើវត្តភ្នំយ៉ាតជាទីអារាមមួយដ៏ចំណាស់នៅតំបន់នោះ។

7.បទចម្រៀងអតីតកាលរាប់មិនអស់

ខេត្តប៉ៃលិនក៏សំបូរបទចម្រៀងជាច្រើនពីកំពូលតារាចម្រៀងពីជំនាន់សង្គមដែលច្រៀងរៀបរាប់ពីទិដ្ឋភាពនៃខេត្តប៉ៃលិន ដែលបង្កប់រូបភាពនិងអត្ថន័យយ៉ាងជ្រាលជ្រៅកប់ក្នុងដួងចិត្តរបស់ពលរដ្ឋខ្មែរ។


No comments:

Post a Comment