ភ្នំពេញ៖ ដោយទទួលបានការបណ្តុះបណ្តាលផ្នែកមេកានិច និងវិស្វកម្មផ្នែកផលិតយន្តហោះ និស្សិតកម្ពុជាមួយក្រុម បានបង្ហាញស្នាដៃយន្តហោះដ៏មានប្រជាប្រិយភាពរបស់ខ្លួន ក្នុងពិធីបុណ្យសមុទ្រនៅក្នុងខេត្តកំពត។ ដ្បិតពួកគេចេះផលិតយន្តហោះ ដោយកែច្នៃយ៉ាងល្អប្រណិត ប៉ុន្តែយន្តហោះនេះ គឺគ្រាន់តែអាចដាក់តាំងបង្ហាញដល់ពលរដ្ឋខ្មែរ និងបរទេស បានទស្សនាសប្បាយប៉ុណ្ណោះ។ ពួកគេបានបង្ហាញឧបសគ្គ ចំពោះការផលិតយន្តហោះមួយនេះ ហើយស្នើឲ្យរដ្ឋាភិបាលបង្កើតរោងចក្រដំឡើងយន្តហោះនៅក្នុងប្រទេសកម្ពុជា។
No comments:
Post a Comment