គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Friday, July 3, 2015

គម្រោងស្នើរសុំរៀបចំពង្រឹងសហគមន៍តំបន់អារ៉ែង

គម្រោងស្នើរសុំរៀបចំពង្រឹងសហគមន៍តំបន់អារ៉ែង
CLEC & MN & CYN

ចាប់តាំងពីដើមឆ្នាំ ២០១៤ បន្ទាប់ពីក្រសួងរ៉ែនិងថាមពល បានចេញលិខិត អនុញ្ញាតអោយ ក្រុមហ៊ុន SINOHYDRO  និងក្រុមហ៊ុន SAWAC បានចូលទៅកាន់តំបន់អារ៉ែង ។
សហគមន៍ ព្រះសង្ឃ យុវជន សកម្មជនការពារព្រៃឈើបានធ្វើការបិទផ្លូវក្នុងគោល បំណងមិនអោយមានការចុះសិក្សាទោះលើគម្រោងទំនប់វារីអគ្គិសនីតំបន់ឆាយអារ៉ែង ។
ដោយសារពួកគេមើលឃើញថា គម្រោងនេះនិងបង្កអោយមានផលប៉ះពាល់ដល់ជីវិត មនុស្ស សត្វ រុក្ខជាតិ  
ក្នុងលិខិតដែលចេញដោយក្រសួងឧស្សាហកម្មរ៉ែនិងថាមពលបញ្ជាក់ថា ក្រុមហ៊ុន និង គ្រោងចុះទៅសិក្សារយៈពេល៣ ទៅ ៦ ខែ ដោយមានបុគ្គលិកចុះទៅយ៉ាងតិច ៥០ ទៅ ៦០នាក់ ។ ជាមួយគ្នានោះក្រុមហ៊ុន និងប្រើគ្រឿងបំផ្ទុះមានជម្រៅប្រមាណជា ៤០០ ទៅ ៥០០ ម៉ែត្រចុះទៅក្រោម ។
-ករណីបែបនេះ និងបង្កអោយមានផលប៉ះពាល់ដល់ជីវិតមនុស្ស សត្វ និងរុក្ខ ជាតិ នៅទី នោះ ជាងនេះទៅទៀត ពួកគេអាច កេងយកផលប្រយោជន៌ពីតំបន់          អារ៉ែង មកវិញ តាមរយះការចុះទៅសិក្សានេះ ដូចជា ការកាប់ឈើរ ខួងយករ៉ែក្រោមដី ចាប់សត្វ ព្រៃជាដើម ។
- កន្លងមកមានក្រុមហ៊ុន ចំនួន ២ដែលមកពីប្រទេសចិន  បានចុះសិក្សាលើគម្រោង ទំនប់វារីអគ្គីសនីតំបន់ ឆាយអារ៉ែង ប៉ុន្តែពួកគេបានដកគម្រោងទៅវិញ បន្ទាប់ពីសិក្សា រកឃើញ ថា វានិងបង្ករអោយមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មនុស្ស សត្វ ធនធានធម្មជាតិ នៅ តំបន់នោះ  ។ សំរាប់ផលដែលទទួល បានមកវិញ នៅរដូវវស្សា ១០៨ មេហ្គាវ៉ាត់ និង រដូវប្រាំង ជាង ៦០ មេហ្គាវ៉ាត់ តែប៉ុណ្ណោះ ។ ដែលចំណាយអស់ទឹកប្រាក់ ជាង៤០០លានដុល្លា សហរដ្ឋ អាមេរិក គម្រោងសាងសង់ រយៈពេល ៣ ទៅ ៤ ឆ្នាំ ។  ម្យ៉ាងវិញទៀត អាចបង្ករអោយ ជនជាតិដើមជង បាត់បង់ទំនៀមទំលាប់ តាមរយៈអ្នកចំណូលថ្មី  ដូចជាគ្រឿង ញឿន ល្បែង ស៊ីសង  ចោរកម្មជាដើម ។
កាលពីថ្ងៃទី ១៥ ខែ កញ្ញាឆ្នាំ ២០១៤ កន្លងទៅ ដោយសកម្មជនរងការពារធនធាន​ធម្មជាតិនិងបរិស្ថាន ចំនួន ១១ នាក់បានត្រូវចាប់ខ្លួន បន្ទាប់ពីពួកគេបានធ្វើការរារាំង មិនអោយ ក្រុមហ៊ុន ចុះទៅសិក្សាស្តីពីគម្រោងទំនប់វារីអគ្គីសនីតំបន់អារ៉ែងជាមួយគ្នានោះមេធាវីនៃ មជ្ឈមណ្ឌល អប់ច្បាប់សំរាប់សហគមន៍  (CLEC ) ក្រោយមកអជ្ញាធរក៏បាន​ធ្វើការដោះលែងសកម្មជនទាំងនោះវិញ ។ ជាមួយគ្នា ក៏មានអង្គការសិទ្ធិមនុស្ស​លីកាដូអង្គការអាដហុក NGOFR អង្គការមាតាធម្មជាតិ ក៏បានសហការរួមគ្នាក្នុងការរក​ដំណោះស្រាយបញ្ហា តំបន់អារ៉ែងផងដែរ ។
កាលពីពេលថ្មីៗកន្លងទៅលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសថា នៅអាណត្តិទី ៥​ មិនមានការសាងសង់ទំនប់វារីអគ្គីសនីនៅតំបន់អារ៉ែងនោះទេ ។ ហើយគម្រោងនេះ មិនមែន ក្នុងសម័យកាលនៃការគ្រប់គ្រងរបស់លោកទេ គឺគម្រោងទំនប់ឆាយអារ៉ែង មានតាំងពីទសវត្ស ឆ្នាំ ៦០ មកម្ល៉េះ ដូច្នេះរដ្ឋាភិបាលគ្រាន់តែយកគម្រោង
ចាស់មកសិក្សាបន្តរឡើងវិញ ហើយ លោកក៏បានប្រកាសហើយថា វាគ្រាន់តែសិក្សារក អោយឃើញពីផលប៉ះពាល់  ។   ក្នុងនោះដែរលោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា កន្លង មកមានអង្គការមាតាធម្មជាតិបាន ព្យាយាមរារាំងមិនអោយក្រុមហ៊ុនចុះទៅសិក្សា ។ ដូច្នេះប្រសិនជាមានក្រុមណា មួយមាន បំណងចង់បង្កើតអបគមន៍នៅតំបន់់អារ៉ែង លោកនិងប្រើអាវុធធុនទំនើបដើម្បីបង្រ្កាបដល់ ក្រុមទាំងនោះ ។
វាពិតជាពត៌មានមួយល្អសំរាប់សហគមន៍តំបន់អារ៉ែង ក៏ដូចជាធនធានធម្មជាតិនៅ តំបន់នោះ នៅពេលការប្រកាសរបស់លោកនាយករដ្ឋមន្រ្តីបានលើកឡើង ។ ក៏ប៉ុន្តែ បើតាមការស្រាវជ្រាវពីក្រុមហ៊ុនបរទេសទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល  ដើម្បីការអភិវឌ្ឍន៍នៅតំបន់ នានាក្នុងប្រទេសកម្ពុជា គេសង្កេតឃើញថា ។ ភាគច្រើន គេប្រើរូប ភាពចុះសិក្សាលើគម្រោងអភិវឌ្ឍន៍នៃដីសម្បទានទាំងនោះ រយៈពេលពី ៣ ទៅ ៦ ខែ ប៉ុន្តែ គម្រោងដែលស្ថិតក្នុងការសិក្សាមើលឃើញថា ពួកគេបានកេងចំណេញយក រ៉ែ និង ធនធាន ធម្មជាតិ រួចរាល់ ក្រុមហ៊ុនទាំងនោះ ក៏បានលប់គម្រោងទាំងវិញ ក្រោមហេតុផល មិន អាច វិនិយោគបាន ។
ករណីទាំងនេះហើយដែលសហគមន៍ក៏ដូចជាក្រុមការពារធនធានធម្មជាតិ តែធ្វើ ការ ប្រឆាំងមិនអោយមានការចុះទៅសិក្សាជាថ្មី ម្យ៉ាងវិញទៀត កន្លងមក មានក្រុមហ៊ុន ចំនួន ២ គឺក្រុមហ៊ុន SAWAC បានចុះសិក្សា ពីផលប៉ះពាល់ ធនធានធម្មជាតិ  និង បរិស្ថាន និងក្រុមហ៊ុន SBK បានចុះសិក្សាពីផលប៉ះពាល ទៅលើមនុស្ស ។
បើតាមសារអេឡិចត្រូនិចមួយពីក្រុមហ៊ុនមកពីប្រទេសចិនបានបញ្ជាក់ថា រដ្ឋាភិបាល កម្ពុជាបានយល់ព្រមអោយក្រុមហ៊ុន SINOHYDRO សាងសង់ទំនប់ វារីអគ្គី សនីនៅតំបន់ជ្រលង ភ្នំជាយអារ៉ែងរួចរាល់ហើយ ។ ប៉ុន្តែក្រុមហ៊ុនខ្លួនឯង នៅមិនទាន់ ច្បាស់ថា អាចនិងបន្តរយក គម្រោងនេះឬយ៉ាងណានោះទេ ដោយហេតុថាវាអាចមិន ទទួលប្រាក់ចំណេញពីការសាងសង់ ទំនប់នេះឡើយ ។
បញ្ហាប្រឈម ៖
កាលពីពេលកន្លងទៅ បន្ទាប់ពីមានការចាប់បញ្ជូនស្ថាបនិកអង្គការមាតាធម្មជាតិ  លោក អេឡិច ជាជនជាតិអេស្បាញ និង ជាសកម្មជនការពារធនធានធម្មជាតិដ៏ល្បី ល្បាញអោយចាក ចេញពីប្រទេសកម្ពុជា ។
កាលពីថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០១៥ កន្លងទៅ លោកវ៉ែនវន តំណាងសហគមន៍ តំបន់ អារ៉ែងបានត្រូវតុលាការសាលាដំបូងខេត្តកោះកុងកោះហៅសាកសួរ ទាក់ទងនិងបណ្តឹងរបស់ រដ្ឋបាលព្រៃឈើ  ថាបានកាប់ឈើខុសច្បាប់ នៅតំបន់អារ៉ែង ករណីនេះបានត្រូវប្រជាពលរដ្ឋ យុវជន ព្រះសង្ឃ មកពីសហគមន៍នានា ពីទីក្រុងភ្នំពេញ និងខេត្តកោះកុង ក្នុងនោះមាន មជ្ឈមណ្ឌលអប់រំច្បាប់សំរាប់សហគមន៍( CLEC )  សំរិទ្ធ បានផ្តល់មេធាវីការពារដល់ លោកវ៉ែនវនផងដែរ ។ ម្យ៉ាងវិញទៀតក៏មានបណ្តាញយុវជនកម្ពុជា ( CYN ) បានចុះពង្រឹង សហគមន៍ ក្រោយមក ក៏មានលើកលែងការចោទប្រកាន់ដល់លោកវ៉ែនវន ។ ប៉ុន្តែក្រោយ មកអជ្ញាធរ ស្រុកក៏បានកោះហៅតំណាងសហគមន៍ និងព្រះចៅអធិការវត្តប្រឡាយ ទៅសាក សួរទាក់ទង និងការកាប់ឈើ ធ្វើសាលាឆទាននៅវាលទ័ពខ្លី ។
ម្យ៉ាងវិញទៀតកាលពីពេលកន្លងទៅនេះដែរ មន្រ្តីតំណាងរាស្រ្តមកពីគណបក្ស ប្រជាជនកម្ពុជាប្រចាំខេត្តកោះកុង លោក អាយ ខន ប្រចាំខេត្តកោះកុង បានចុះ ទៅកាន់ តំបន់អារ៉ែង ដោយមានអជ្ញាធរស្រុកថ្មបាំងនិងអជ្ញាធរខេត្តកោះកុង រួមទាំងកងកម្លាំង ប្រដាប់អាវុធជាច្រើន ឡានផងបានចុះទៅកាន់តំបន់ជ្រលងភ្នំអារ៉ែង ដើម្បីបញ្ចុះបញ្ចូល ប្រជាពលរដ្ឋ ។ ជាមួយ គ្នានោះ អជ្ញាធរបានហាមមិនអោយប្រជាពលរដ្ឋ ឬសកម្មជន ការ ពារបរិស្ថាន ផ្តិតយក រូបភាព នៃការសំណេះសំណាលជាមួយនិងប្រជាពលរដ្ឋឡើយ ។
ការសំណេះសំណាលនោះ លោក អាយ ខន បាននិយាយទៅកាន់ប្រជាពលរដ្ឋថា គម្រោងទំនប់វារីអគ្គីសនី មិនបង្ករអោយមានផលប៉ះពាល់ដល់ជីវិតមនុស្ស ឬសត្វធន ធាន ធម្មជាតិនៅទីនោះទេ ។
កាលពីដើមខែ មិនា ឆ្នាំ ២០១៥ មានក្រុមនាំភ្ញៀវរបស់លោក ផែសុវណ្ណរិទ្ធនិង ធីសុវណ្ណថាបានដឹកនាំភ្ញៀវចំនួន ៥ លើកប៉ុន្តែពុំបានត្រូវសហការណ៌ជាមួយ និង សហគមន៍ ដែលបង្ករអោយសហគមន៍ កាន់តែបែកបាក់និងមានជំលោះ ផល ប្រយោជន៍
កាលពីថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៥ កន្លងទៅ ក្រុមយុវជន ១៥៧ របស់លោកហ៊ុន ម៉ាណែត បានចុះទៅចែកអំណោយជាលោក ទី ២ ហើយក៏សន្យាថា និងផ្តល់ អំណោយជាសាលារៀនចំនួន ៤ ខ្នង ស្ថិតនៅឃុំជំនាប់ ឃុំប្រឡាយ ឃុំចំណា និង ឃុំសំរោង ។
ហើយពួកគេបានជូនដំណឹងទៅប្រជាពលរដ្ឋថ្ងៃទី ២៩ ខែ មិថុនាឆ្នាំ ២០១៥ ដើម្បី សម្ភោធសាលារៀនពីខ្នងស្ថិតនៅភូមិ ជំនាប់ និងភូមិចំណាប៉ុន្តែការជូនដំណឹងនេះ បាន ផ្លាស់ប្តូរដោយក្រុមយុវជនទាំងនោះបានធ្វើដំណើរមកថ្ងៃទី ២៨ ខែ មិថុនាវិញ  ។ ដោយមាន ចែកជាអំណោយ ដល់សហគមន៍ ក្រណាត់ស សារុង ក្រមា ប្រាក់២ម៉ឺនរៀល រួមទាំង សម្ភោធសាលារៀន នៅភូមិចំណា ។ បន្ទាប់ពីមានការត្រឡប់ មកវិញ អជ្ញាធរ បានផ្លាស់ប្តូរ គោលនយោបាយថ្មី គឺបង្កើតប្រជាការពារ គ្រប់ភូមិ ក្នុងមួយភូមិ ចំនូន ២៤ នាក់ និងមានសង់ស្តូបកងកម្លាំងប្រដាប់អាវុធនៅតំបន់ភ្នំច្រាំងត្រឡាច ។
ករណីនេះបណ្តាលអោយសហគមន៍នៅតំបន់អារ៉ែង មានការព្រួយបារម្ភហើយ
មួយចំនួនទៀតហាក់ដូចជាយល់ស្របចំពោះ គម្រោងនេះ ។
ផលអវិជ្ជមាន ៖
ជាក់ស្តែងក្រោយពីការនាំភ្ញៀវ ចូលទៅកាន់តំបន់អារ៉ែង កាន់តែច្រើន និង ការផ្តល់ ផ្តល់ផលប្រយោជន៍អោយសហគមន៍មួយចំនួន តាមរយះ ការសង់បង្គន់អនាម័យ អណ្តូង ទឹក សាលារៀន និងផ្តល់គ្រូបង្រៀន ទៅអោយសហគមន៍ ។ ករណីនេះអាចនិងបណ្តាល អោយ៖
§  សហគមន៍មានការបែកបាក់គ្នា ដោយសារជំលោះផលប្រយោជន៍
§  ប៉ះពាល់ដល់សត្វក្នុងទឹក និងសត្វព្រៃ
§  អាចងាយនិងឈ្នួញមានអំណាចចូលទៅរំលោភយកដី
§  សហគមន៍មិនទាន់បានចុះអត្តសញ្ញាណជនជាតិដើម
§  ប្លង់ដីសមូហភាព
§  ការផ្តល់សម្បទានអភិវឌ្ឍន៍ជាអេកូទេសចរណ៍ ទៅអោយក្រុមហ៊ុន ឯកជន ឬបុគ្គលមានអំណាច រយៈពេល៩៩ឆ្នាំ
§  ជាទីតាំងល្អសំរាប់ទៅតាំងយុទ្ធសាស្រ្តរបស់កងទ័ព
ការសង្កេតកន្លងមកទៅលើសហគមន៍ ៖
ü សហគមន៍នៅមិនទាន់មានជំនឿចិត្ត
ü ការ សហគមន៍មិនទាន់ចេះ ដាំជាលក្ខណៈផ្គត់ផ្គងគ្រួសារ  ឬ បំរើ សេចក្តី ត្រូវការ របស់សហគមន៍ ឬទេសចរណ៍
ü ការផ្តល់ផលប្រយោជន៌ ពីសំណាក់អជ្ញាធរទៅ សហគមន៍ ដើម្បី អោយ​សហគមន៍គាំទ្រទទួលយកគម្រោង
ü ការពង្រឹងទៅសហគមន៍នៅមានកំរិត
គោលបំណង ៖
ពង្រឹងសហគមន៍អារ៉ែងតាមរយៈការចែករំលែកបទពិសោធន៍ការតស៊ូមតិ ពី សហគមន៍រងគ្រោះផ្សេងៗ ស្តីពីការអភិវឌ្ឍន៍តាមរយៈការផ្តល់ សម្បទានទៅ អោយបរទេស និង ក្រុមហ៊ុនឯកជនមានអំណាចព្រមទាំងសិក្សាពីកិច្ចការ អភិវឌ្ឍន៍ សហគមន៍ តាមបែបទេសចរណ៍ ធម្មជាតិ ។
ចងជាបណ្តាញសហគមន៍អារ៉ែងជាមួយនិងសហគមន៍រងគ្រោះដទៃទៀត ចង់ឲ្យ សហគមន៍​អារ៉ែង ចេះដាំដំណាំ ដើម្បីផ្គត់ផ្គងគ្រួសារ សហគមន៍  និង ជំរុញ ឲ្យ កុមារអាចបន្តរការសិក្សាបានខ្ពង់ខ្ពស់។
បណ្តុះបណ្តាលយុវជន យល់ដឹងពីរបៀប ប្រមូលពត៌មានពីសហគមន៍ របស់ ខ្លួន តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធ្វើការអភិវឌ្ឍន៍នៅសហគមន៍ ។

ការរំពឹងទុក ៖
-          សហគមន៍អាចរៀបចំផែនការគម្រោងតស៊ូមតិ ទប់ស្កាត់គម្រោងនានា របស់ រដ្ឋាភិបាល ឬឈ្មួញមានអំណាច ។
-          យល់ដឹងជាមូលដ្ឋាន អំពីការអភិវឌ្ឍន៍ក្នុងតំបន់របស់ខ្លួន
-          ចងក្រងបណ្តាញជនជាតិដើម
-          ចេះដាំដំណាំដោយធម្មជាតិ មិនប្រើប្រាស់ជាតិគីមី និងយល់ដឹងពីធម្មជាតិ បរិស្ថាន ដើម្បីប្រែក្លាយតំបន់អារ៉ែង ធម្មជាតិចុងក្រោយនៅកម្ពុជា ។
-          ផ្តល់បទពិសោធ៍ អោយសហគមន៍យល់ពីរបៀបដាំដំណាំ  ដល់សហគមន៍ ដើម្បីជួយគ្រួសារ ជួយខ្លួនឯង និងជួយសហគមន៍ដើម្បី អភិវឌ្ឍន៍ នៅ សហគមន៍ មូលដ្ឋានមានភាពប្រសើរ ងាយស្រួល ក្នុងការផ្គត់ផ្គង់គ្រួសារ និងបញ្ជូន កុមារ បន្តការសិក្សា ខ្ពស់ អាចជួយតំបន់នេះជាតំបន់ទេសចរណ៍ធម្មជាតិ កសិកម្មនិង ដាក់តំបន់នេះជាបេតិកភណ្ឌជាតិ តាមរយៈអង្គការយូនេស្កូ ។
ផ្នែកកសិកម្ម៖
គោលបំណង ៖
§  សិក្សាអំពីទីតាំងភូមិសាស្រ្ត
§  ស្វែងយល់និងសិក្សាអំពីលក្ខណៈដំណាំកសិកម្មរបស់ម្ចាស់ស្រុក
§  ចែករំលែកចំណេះដឹងនិងបទពិសោធន៍ ក្នុងការដាំដុះដំណាំ
Ø សកម្មភាព ៖
§  សិក្សាអំពីក្សេត្របរិស្ថានជុំវិញ ( ប្រភពទឹក មធ្យោបាយ ប្រភេទ សត្វល្អិត ....)
§  សិក្សាអំពីប្រវត្តិ និង កម្រិតនៃវិស័យកសិកម្មក្នុងតំបន់ ( ប្រភេទដំណាំ សត្វលិ្អត ឧបករណ៍ប្រើប្រាសក្នុងវិស័យកសិកម្ម .....)
Ø បទបង្ហាញអំពី ៖
§  ការដាំដំណាំតាមបែបធម្មជាតិ ( ត្រកួនគោក )
§  ធ្វើបទបង្ហាញអំបីការកែច្នៃផលិតផលមានស្រាប់
§  បទបង្ហាញដោយអនុវត្តន៌ផ្ទាល់
§  វិភាគដី
Ø ឧបករណ៍ ៖
§  ប៉ិច ខ្មៅដៃ សៀវភៅ បន្ទាត់ ប៉ែល ចបកាប់ ចបចក់ រនាស់ដៃ កាំបិត ម៉ែត ខ្សែ ថង់ច្រកដី ពូថៅ កណ្តៀវ ដបទឹក ឬកែវក្រឡុក បាវ គ្រាប់ពូជ សម្ភារៈផ្ទះ បាយ គ្រាប់ពូជ ( ត្រកួន ស្ពៃ ននោង ពោត ល្ពៅ ត្រឡាច )
§  សមាសភាពផ្នែកកសិកម្ម  ៖
·        ទុយ រស្មី , អ៊ុក ចាន់ធិន , ម៉ាក់ ស្រីអាំ , ឌិន ឆៃណង ,ឡេងធារី ,សៀង សំរក្សា ,ណី ម៉ាឡៃ ,ម៉ុល ភារី
§  សមាសភាពអភិវឌ្ឍន៍ និងពង្រឹងសហគមន៍ ៖
o   គង់ សុដា ច័ន្ទ  អភិវឌ្ឍន៍
o   ធារី អភិវឌ្ឍន៍
o   ម៉ាលី ពង្រឹងសហគមន៍ ទាក់ទងនិងការតស៊ូមតិ អហិង្សាសកម្ម  ការអភិវឌ្ឍន៍ និងសម្របសម្រួល សហគមន៍
§  សហគមន៍ផ្តល់បទពិសោធន៍ ៖
o   ច្រាយ នីម តំណាងសហគមន៍មកពីSOS
o   អ៊ីម ស្រីទូច តំណាងសហគមន៍ បឹងកក់ចាកចេញ
§  សមាសភាពពង្រឹងយុវជននិងពត៌មាន ៖
o   ហេង ស្រស់អ្នកកាសែតសហគមន៍ ( ពត៌មាន )
o   ម៉ាលី ​របៀបរាយការណ៍ពត៌មាន និងការថតរូប
កម្មវិធី ចុះពង្រឹងសហគមន៍អារ៉ែង មាន ៖
- ថ្ងៃសៅរ ទី ០៥ ខែ កក្កដា ឆ្នាំ ២០១៥
សហគមន៍ និងយុវជនផ្តល់បទពិសោធន៍ ចេញដំណើរ ពីភ្នំពេញទៅតំបន់ អារ៉ែង  ពេល ល្ងាច ឬ យប់ មានការជជែកសំណេះសំណាល ជាមួយ សហគមន៍  ។
- ថ្ងៃអាទិត្យទី ០៦ ខែ កក្កដា ឆ្នាំ ២០១៥
បែងចែកជា ៣
ü ក្រុមបណ្តុះបណ្តាលកសិកម្ម ចុះអនុវត្តន៍ផ្ទាល់ទៅនិងកន្លែង
ü ក្រុមពង្រឹងសហគមន៍ តស៊ូមតិ និងការអភិវឌ្ឍន៍
ü ក្រុមពង្រឹងពត៌មាន ( ប្រមូលយុវជន ដើម្បីបណ្តុះបណ្តាល )
ü យប់ថ្ងៃអាទិត្យ ទី ០៧ ខែ មិថុនា ឆ្នាំ​២០១៥ ធ្វើបទបង្ហាញនៅទីស្នាក់ការសហគមន៍ តាមរយៈការចាក់បញ្ចាំងវីដេអូ អោយសហគមន៍ រួមទាំងសហគមន៍រងគ្រោះ ផ្ទាល់ និង លើក ពីទុកលំបាកបណ្តាលមកពីការគម្រាមកំហែង ពីសំណាក់អជ្ញាធរ រួមទាំង ជោគជ័យ នៃការ តវ៉ាទាមទារកន្លងមក ។
-ថ្ងៃច័ន្ទ ទី ០៧ ខែ កក្កដា ឆ្នាំ ២០១៥  ថ្ងៃច័ន្ទត្រលប់មកវិញ

ថវិការចំណាយ ៖
No
Decrimption
Unit
Quantity
Unit Price
Amount
1
ថ្លៃជូលរថយន្ត ពីភ្នំពេញទៅដល់ទីរួម ស្រុកថ្មបាំង
ទៅមក
280.00$
1
280.0$
2
ម៉ូតូឌុប ពីទីរួមស្រុកចំងាយ ៤០ គីឡូ ទៅមក
ទៅមក
20.00$
10 ម៉ូតូ
200.00$
3
អារហារ(ព្រឹក ថ្ងៃត្រង់ និងល្ងាច)
15 នាក់
5$ x3x15
225.0$
225.00 $
4
ថ្នាំសង្គ្រោះបឋម



20.00 $
5
សម្ភារៈកសិកម្ម និងគ្រាប់ពូជ


65.0 $
65.00 $
6
អារហារសម្រន់សម្រាប់បង្រៀនសហមគន៍ និងអនុវត្ត
2 ថ្ងៃ
1.00$
30នាក់
60.00 $
ជួលម៉ាស៊ីនភ្លើង និង គោរយន្ត ៖                                                                     900.00 $






ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៥
               អ្នករៀបគម្រោង​​​
            SAY SOMALY




សូមទំនាក់ទំនង
---------------------
SAY SOMALY
HP/+85587304592
routhneadiy@gmail.com
ឬតាមរយះធានាគារ





















No comments:

Post a Comment