គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Friday, July 3, 2015

សាលាខេត្តព្រះវិហារមិនអនុញ្ញតឱ្យព្រះសង្ឃធ្វើធម្មយាត្រាការពារព្រៃឡង់

សាលាខេត្តព្រះវិហារ មិនអនុញ្ញតឱ្យព្រះសង្ឃប្រមូលផ្តុំធ្វើធម្មយាត្រា នៅតំបន់ព្រៃឡង់ ក្នុងគោល បំណងទប់ស្កាត់ការកាប់បំផ្លាញព្រៃឡង់ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ ដោយអះអាង ថា មិនបានបំពេញតាមបទដ្ឋានគតិយុត្តិត្រឹមត្រូវ។
ការហាមឃាត់របស់អភិបាលខេត្តព្រះវិហារនេះគឺធ្វើឡើងតាមរយៈលិខិតមួយច្បាប់ ចុះថ្ងៃ ទី២ ខែកក្កដា ឆ្នាំ២០១៥ ដែលមានចុះហត្ថលេខាដោយអភិបាលខេត្តព្រះវិហារលោកអ៊ុំ ម៉ារ៉ា បានផ្ញើប្រ គេនដល់ប្រធានអង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាពព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ។

នៅក្នុងខ្លឹមសារនៃលិខិតនេះឱ្យដឹងថា សាលាខេត្តព្រះវិហាមិនអនុញ្ញតឱ្យព្រះសង្ឃធ្វើការប្រមូល ផ្តុំគ្នានៅតំបន់ព្រៃឡង់ ដោយតម្រូវឱ្យមាការប្រជុំពិភាក្សាគ្នាលម្អិតអំពីផែនការណ៍នៃការប្រមូលផ្តុំនិងទាម ទារឱ្យប្រធានអង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាពព្រះតេជព្រះគុណប៊ុត ប៉ុនតិញ អនុវត្តតាម មាត្រា៧ នៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី។
មាត្រា៧នៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធីបានចែងថា លិខិតជូនដំណឹងត្រូវដាក់នៅសា លារាជធានី ឬសាលាខេត្ត យ៉ាងហោចណាស់ប្រាំថ្ងៃ នៃថ្ងៃធ្វើការងារមុនពេលកំណត់ នៃការធ្វើបាតុ កម្មដោយសន្តិវិធិ។
ខ្លឹមសារលិខិតខាងលើក៏បានលើកឡើងឱ្យដឹងបន្តថា បើការហែរក្បួនរបស់ព្រះសង្ឃនេះជាការធ្វើ ធម្មយាត្រា ត្រូវមានលិខិត្តអនុញ្ញតពីក្រសួងធម្មការ និងសាសនា តែបើក្បួននេះជាការធ្វើបាតុកម្ម នោះ ត្រូវអនុវត្តតាមច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី។
យ៉ាងណាក៏ដោយ នៅក្នុងលិខិតដដែលរបស់សាលាខេត្តព្រះវិហារកាលពីម្សិលមិញបានព្រមាន ថា ក្នុងករណីការប្រមូលផ្តុំគ្នានៅតែបន្តអនុវត្តនោះ អាជ្ញាធរខេត្តមិនទទួលខុសត្រូវចំពោះបាតុភាពកើត ឡើងដោយប្រការណាមួយឡើយ និងឱ្យព្រះសង្ឃជាអ្នកទទួលខុសត្រូវដោយផ្ទាល់ចំពោះសកម្មភាព ទាំងឡាយណាដែលផ្ទុយនឹងច្បាប់។
ឆ្លើយតបទៅនឹងការហាមឃាត់នេះ ប្រធានអង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាព ព្រះតេជព្រះ គុណប៊ុត ប៊ុនតិញ មានថេរៈដីកាថា បើទោះជាមានការឃាត់មិនឱ្យព្រះសង្ឃធ្វើធម្មយាត្រាពីសំណាក់អភិ បាលខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា យ៉ាងក៏ដោយចុះ ក៏ព្រះអង្គនៅតែធ្វើដោយមិនរុញរាដែរ។ ព្រះអង្គ បន្តថា ពីព្រោះនេះ មិនមែនជារឿងខុសច្បាប់នោះទេ ហើយសកម្មភាពរបស់សង្ឃនេះ គឺក្នុងគោល បំណង ដើម្បីទប់ស្កាត់ការពារព្រៃឈើ ពីការកាប់បំផ្លាញរបស់ក្រុមឈ្មួញទុច្ចរិត ដែលតែងតែចូលទៅ កាប់បំផ្លាញព្រៃឈើស្ទើរគ្មានសល់។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាបន្តថា អភិបាលខេត្តព្រះវិហារ គួរណាស់តែចេញលិខិតតាម ចាប់អ្នកដែលកាប់បំផ្លាញព្រៃឈើ ជាជាងចេញលិខិតហាមឃាត់ព្រះអង្គមិនឱ្យធ្វើសកម្មភាពការពារព្រៃឡង់។

No comments:

Post a Comment