គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Saturday, July 4, 2015

លោក​សម រង្សីុ​គ្រោង​ស្នើ​ឲ្យ​បារាំង​ធ្វើ​ផែនទី​អេឡិចត្រូនិច​​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្សីុ  នឹង​ស្នើ​ឲ្យ​បារាំង​ជួយ​រៀបចំ​ផែនទី​ខ្នាត ១/១០០ ០០០ ឲ្យទៅ​ផែនទី​អេឡិចត្រូនិច ដើម្បី​ងាយស្រួល​ក្នុង​កំណត់​ព្រំដែន​កម្ពុជា​-​វៀតណាម និង​ដើម្បី​បញ្ជៀ​ស​ការឈ្លានពាន​តាម​ព្រំដែន​ ។​

​ការលើកឡើង​នេះ​ធ្វើឡើង​ក្រោយ​ពិធី​បង្សុកូល​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ថ្ងៃទី​៥-៦ កក្កដា ឆ្នាំ​១៩៩៧ នៅ​ស្នាក់ការ​កណ្តាល​បក្ស​សង្គ្រោះ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ ។​


​ក្រោយ​ពិធីបុណ្យ​នោះ លោក សម រង្សីុ ​ថ្លែងថា លោក​នឹង​ស្នើ​ឲ្យ​ប្រទេស​បារាំង​ធ្វើ​ផែនទី​ខ្នាត ១/១០០ ០០០ ដែល​ចែង​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​ម ឲ្យទៅ​ជា​ផែនទី​អេឡិចត្រូនិច​ ។ លោក​បន្តថា បន្ទាប់​បារាំង​ធ្វើ​ផែនទី​អេឡិកត្រូនិក​នេះ​រួច លោក​នឹង​អញ្ជើញ​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​គណកម្មការ​ព្រំដែន​ចុះទៅពិនិត្យ​មើល​នៅ​ខ្សែ​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ ។​

​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នោះដែរ លោក សម រង្សីុ បាន​រិះគន់ លោក វ៉ា គឺ​ម​ហុង​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ថា យក​ដែនទី​ក្លែងក្លាយ​មក​ប្រាប់ប្រជា​ពលរដ្ឋ ។  លោក​អះអាង​ថា ផែនទី​ដែល​លោក វ៉ា គឺ​ម​ហុង​បង្ហាញ​នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​សប្តាហ៍​មុន​នោះ ប្រទេស​វៀតណាម​ជា​អ្នក​គូស​ ។

​លោក សម រង្សីុ លើកឡើងថា ផែនទី​អេឡិកត្រូនិ​កនោះ គឺ​អ្នកបច្ចេកទេស​ធ្វើឡើង​ដោយ​ដាក់​កំណត់​បង្គោល​ព្រំដែន​និមួយៗ​ដែល​បាន​បោះ​ក្នុង​សម័យកាល​នោះ​ចូល​ទៅ​ប្រព័ន្ធ​កុំព្យួទ័រ រូ​ច​ប្រព័ន្ធ​នោះ​នឹង​បញ្ជាក់​ប្រាប់​ទីតាំង​ព្រំដែន​ ។

​យោង​តាម​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្សីុ ​ឲ្យដឹងថា ផែនទី​ដែល​លោក​គ្រោង​នឹង​ស្នើ​ប្រទេស​បារាំង ធើ្វ​ឲ្យទៅ​ជា​ផែនទី​អេ​ឡិក​ត្រូ​និច​នោះ គឺជា​ផែនទី​ខ្នាត​១/១០០ ០០០(​មួយ​លើ​មួយ​រយ​ពាន់​) ដែល​គូសវាស​ដោយ​អាជ្ញាធរ​បារាំង​ក្នុង​ចន្លោះ​ឆ្នាំ​១៩៣៣​ដល់ ១៩៥៣ និង​ត្រូវបាន​ដាក់​តម្កល់​ក្នុង​បណ្ណាល័យ​របស់​ប្រទេស​បារាំង ដែល​ជា​កន្លែង​តម្កល់ទុក​ផែនទី​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​ ។ លោក​បន្តថា ផែនទី​ទាំងអស់នោះ​គ្របដណ្តប់​ព្រំដែន​កម្ពុជា​-​វៀតណាម​ប្រវែង​១២៥០​គីឡូម៉ែត្រ ៕ ​

No comments:

Post a Comment