គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Friday, July 17, 2015

ពលរដ្ឋខឹងសម្បា ពេលអភិបាលស្រុកកូនមុំ លុបស្រះទឹកចំនួន៣ ជាអំណោយរបស់សម្តេចតេជោ យកដីលក់ឲ្យឈ្មួញសង់ផ្ទះល្វែង

 ដែល​ចៅហ្វាយស្រុក លុប​នោះ​មាន​ចំនួន ៣​ជាប់​គ្នា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ក្នុងភូមិ​៣ ឃុំ​ត្រ​ពាំ​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី ប្រវែង​បណ្តោយ ៣០០​ម៉ែត្រ និង​ទទឹង ៧០​ម៉ែត្រ គឺ​សម្តេច​តេ​ជោ បាន​ជីក​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ កាលពី​ឆ្នាំ​១៩៨៩​។​
ខេត្តរតនគិរី ៖ អា​ជ្ញា​ធរ​​ស្រុក​​កូន​​មុំ បាន​ស​ម្រេច លុប​​ស្រះ​​ទឹក​​មួ​យ​ក​ន្លែង ដែល​ជា​​អំ​ណោ​យ​​របស់ ស​ម្តេ​ចនា​យក​​រដ្ឋ​មន្ត្រី ហ៊ុន សែន ជីក​​ឲ្យ​​ព​លរ​ដ្ឋ​​ប្រើ​ប្រាស់ យក​ទៅ​​ធ្វើ​ជា​​ដី​ឡូត៍ ដើម្បី​​លក់​​យក​លុយ ចែក​គ្នា​​ចាយ ហើយ​​គេ​​​ដឹ​ង​ថា ស្រះ​​ទឹក​

​តំណាង​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា អ្នកភូមិ​នៅ​ស្រុក​កូន​មុំ ជាង​មួយរយ​គ្រួសារ បាន​ប្រើប្រាស់​ទឹកស្រះ​នោះ ជាប្រចាំ ជាពិសេស​នៅ​រដូវប្រាំង​។ ប៉ុន្តែ​ឥឡូវ​ស្រះ​ទឹក ដែល​ធ្លាប់ប្រើ​កន្លងមក ត្រូវ​លោក​អភិបាលស្រុក គាត់​ឲ្យ​គេ​ចាក់ដី លុប​យក​ធ្វើជា​ដីឡូត៍ លក់​ឲ្យ​គេ​ធ្វើ​ផ្ទះ ទៅវិញ​។ រឿងនេះ​មេភូមិ និង​ប្រជាពលរដ្ឋ បាន​សួរនាំ​រក​មូលហេតុ​ដែរ តែ​គាត់​បំបិទ​សិទ្ធិ មិន​ឲ្យ​ដេញដោល ពី​រឿង​នោះឡើយ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ជាង​មួយរយ​គ្រួសារ ប្រឈម​នឹង​ការខ្វះ​ទឹក​ប្រើប្រាស់ ហើយក៏​មិន​ពេញចិត្ត និង​ការអភិវឌ្ឍន៍ របស់​អភិបាលស្រុក​នោះដែរ​។​
​ប្រជាពលរដ្ឋ បាន​បន្តទៀតថា ស្រះ​នោះអាជ្ញាធរ​ស្រុក គាត់​នឹង​អង្កន់​ជា​ដីឡូត៍ ទំហំ ៤​ទៅ​៥ ម៉ែត្រ ហើយ​លក់​ក្នុង​មួយ​ឡូត៍ តម្លៃ ១​ម៉ឺន ទៅ ១​ម៉ឺន ២ ពាន់​ដុល្លា​។ គាត់​ដូចជា​មិនបាន គិតគូរ​ពី​ទុក្ខលំបាក​របស់​រាស្ត្រ ដែល​ការខ្វះ​ទឹក​ប្រើប្រាស់​ទេ សូម្បីតែ​ស្រះ​នោះ ជា​អំណោយ​របស់​សម្តេច ហ៊ុន សែន ក៏​លក់​អស់​ដែរ​។ ស្រះ​នោះអាជ្ញាធរ គួរតែ​រក្សា​ឲ្យ​គង់ ធ្វើ​របង​ការពារ​ទឹក​ឲ្យ​មាំទាំ ជូន​រាស្ត្រ​ប្រើប្រាស់ គ្រាន់​បាន​នឹក​គុណ ដល់​សម្តេច តែ​ផ្ទុយទៅវិញ អភិបាលស្រុក ព្រោះតែ​ប្រយោជន៍​ផ្ទាល់ខ្លួន អ្វី​ក៏​ហ៊ាន​ធ្វើ​ដែរ ហើយ​ទង្វើ​នោះ ដូចជា​បង្ខំ​ប្រជាពលរដ្ឋ នៅ​ស្រុក​កូន​មុំ អោយ​បំភ្លេច​គុណ របស់ សម្តេច​។​
​លោក ស៊ុន សំ សមាជិក​ក្រុមប្រឹក្សា ស្រុក​កូន​មុំ ធ្លាប់ធ្វើ​ការបំភ្លឺ អោយ​អ្នកសារព័ត៌មាន​ដឹងថា កាលពី​ចន្លោះ ឆ្នាំ​១៩៨៩ សម្តេច​បាន​អញ្ជើញ មក​ស្រុក​កូន​មុំ ហើយ​គាត់​បាន​ស្នើសុំ សម្តេច​ឲ្យ​លោក​ជួយ ហើយ​ដី​ដែល​ជីក​ស្រះ​នោះ ជា​កម្មសិទ្ធិ​របស់គាត់ ព្រោះ​ឃើញ​តំបន់​នេះ ខ្វះ​ទឹក​ប្រើប្រាស់​។ ការសម្រេច​លុប​ស្រះ ទាំង ៣​ខាងលើ​នោះ គឺ​លោក​អភិបាលស្រុក ធ្វើឡើង​ដោយ​គ្មាន​បាន​ពិភាក្សា ជាមួយ​ក្រុមប្រឹក្សា​ស្រុក ឡើយ​។ សូម្បី​មេភូមិ មេឃុំ និង​ប្រជាពលរដ្ឋ​ក៏​មិន​បានដឹង ពី​មូលហេតុ​នៃ​ការ លុប​ស្រះ​ទឹក​នោះ ក្នុង​បំណង​អ្វី​ដែរ ពេល​សួរនាំ​គេ ទើប​ដឹងថា លុប​ធ្វើ​សួនច្បារ ហើយ​នៅសល់ គេ​ពុះ​ច្រៀក​អង្កន់ ជា​ដីឡូត៍​ហើយ​លក់ យកលុយ តែ​ពុំ​ដឹង​យកទៅ កសាង​អ្វី​ទេ​។
​បើ​ឈរលើ​គោល​ការអភិវឌ្ឍន៍ គួរតែ​ស្តារ​ស្រះ​នោះ​ឡើងវិញ ដើម្បី​រក្សា​កេរតំណែល របស់​សម្តេច ហើយ​បាន​ទឹក ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ ព្រោះ​អ្នក​នៅ​កូន​មុំ គេ​ជីក​អណ្តូង​មិន​ចេញ​ទេ រាល់​ឆ្នាំ​មានតែ ប្រើ​ទឹកស្រះ​ហ្នឹង​។ យ៉ាងនាក៏ដោយ លោក ឈឿន ចាន់​ធាង អភិបាលស្រុក​កូន​មុំ បានអោយ​អ្នក​សា​ព័ត៌មាន​ដឹងថា ស្រះ​ទឹក​នោះ អត់​មានទឹក ហើយ​នៅ​កៀក​ផ្លូវ នឹង​បង្ក​គ្រោះថ្នាក់​។ យើង​បាន​លើក​បញ្ហា​នេះ នៅក្នុង​អង្គប្រជុំ​រួចហើយ ទើប​សម្រេច​លុប យក​ដី​នោះ​ដើម្បី អភិវឌ្ឍន៍​ក្នុងស្រុក ហើយ​ការ​លុប​ស្រះ​នេះ គឺ​ដោយសារ​ស្រះ​នោះ មិនមែន​នៅក្នុង បញ្ជី​សារពើ​ភណ្ឌ របស់​រដ្ឋ​។​
​លោក​អភិបាលស្រុក បាន​បន្តទៀតថា យើង​លក់បាន​លុយ មិន​យកមក​ដាក់​ហោប៉ៅ​ឯណា គឺ​អភិវឌ្ឍន៍​ធ្វើ​សួនច្បារ​មួយ នៅ​កណ្តាល​ដី​នោះ ធ្វើ​ផ្លូវ​កៅស៊ូ និង​ជីក​ស្រះ​ថ្មី នៅ​ខាងក្រោយ​ចំនួន​២ ហើយ​រៀបចំ ធ្វើ​អាង​ចម្រោះ​ទឹក​។ ការអភិវឌ្ឍន៍​នោះ មិនបាន​សុំ​លុយ​ពីរ​ដ្ឋ មក​ធ្វើ​ទេ ចំពោះ​វា​មិន​ងាយ​បាន​អ្នក​ថា មិន​ពេញចិត្ត​គំរោង​នេះ គឺជា​មនុស្ស​ឆ្កួត​។ ទោះជា​យ៉ាងនេះ​ក្តី​ក្រុមប្រឹក្សា​ស្រុក នៅតែ​បន្ត​ឆ្ងល់​ថា បើ​លោក​អភិបាលស្រុក ឈរលើ​គោល​ការអភិវឌ្ឍន៍​មែន គួរតែ​រក​កន្លែង​ផ្សេង ធ្វើការ​អភិវឌ្ឍ​ទៅ  ធ្វើយ៉ាងណា​ក៏បាន​ដែរ មិនមែន​ដី​នោះបាន​ថ្លៃ ហើយ​ទើប​អភិវឌ្ឍន៍ ក្នុង​រូបភាព​អីចឹង​ទេ​។
​ម្យ៉ាងទៀត​កន្លែង​នេះ ជា​អំណោយ​របស់​សម្តេច នាយករដ្ឋមន្ត្រី ជា​អ្នកផ្តល់​ឲ្យ ជា​ចំណង​ដៃដល់ ប្រជាពលរដ្ឋ​ប្រើប្រាស់​ទេ មិនត្រូវ​កែច្នៃ​ទៅជា អ្វី​ផ្សេង​ឡើយ​។ តំណាង​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ នៅ​ស្រុក​កូន​មុំ សូម​សំណូមពរ ឲ្យ​រាជរដ្ឋាភិបាល ជួយ​អន្តរាគមន៍ ក្នុង​រឿងនេះ​ដើម្បី​រក្សាទុក ជា​លក្ខណៈ​ដើម ហើយ​ព័ទ្ធរបង ការពារ​ឲ្យ​គង់វង្ស និង​សូម​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ស្នើសុំ​លុយ​រដ្ឋ ស្តារ​ស្រះ​នោះ ឲ្យ​មានទឹក​គ្រប់​រដូវ​កាល បាន​ចែក​ប្រជាពលរដ្ឋ ប្រើ​ដូច​មុន​។ ស្រះ​ដែល​លោក​អភិបាលស្រុក ជីក​ថ្មី​គឺ​អស់​លុយ ហើយ​ចំណាយពេល​ច្រើន អាច​ពុំមាន​អនាម័យ ព្រោះ​គេ​នឹង​សង់ផ្ទះ រាប់សិប​ខ្នង​នៅជាប់​និង​ស្រះ ក្រោយពី​ទិញ​បាន ធ្វើជា​កម្មសិទ្ធិ​រួច​វា​អាច​បណ្តាល​ឲ្យ កាកសំណល់​ផ្សេងៗ ធ្លាក់​ឫ​រលួយ​ហូរ​ចូល ក្នុង​ប្រភពទឹក​៕


No comments:

Post a Comment