គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Wednesday, July 1, 2015

លោក វ៉ា គឹមហុង នឹង​​បង្ហាញ​ផែនទី​ប្រើ​សម្រាប់​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​នៅ​ថ្ងៃ​ស្អែក​​

ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​លោក វ៉ា គឹមហុង នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​បើកចំហរ​មួយ​នៅ​ថ្ងៃស្អែក ដើម្បី​បង្ហាញ​ផែនទី​ផ្លូវ​ការ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​ប្រើប្រាស់​ក្នុង​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោកជាមួយ​វៀតណាម ។​

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី ចេញផ្សាយ​នៅ​ថ្ងៃ
នេះ ឲ្យដឹងថា សន្និសីទ​សារព័ត៌មាន​នេះ​នឹង​ធ្វើឡើង​នៅ​ម៉ោង​៩ ព្រឹក​ថ្ងៃ​ទី​២ ខែកក្កដា នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​សាល B ។​

​គួរបញ្ជាក់​ថា ថ្មីៗ​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​១៥​រូប បានប្រកាស​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​គណៈកម្មាធិការ​ចម្រុះ​មួយ ដែល​មាន​ការចូលរួម​ពី​គណបក្ស​មាន​អាសនៈ​ក្នុង​សភា និង​អ្នកជំនាញ​ពាក់ព័ន្ធ ដើម្បី​អាច​ចូលរួម​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​យក​ករណីនេះ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​។ ក្រុម​តំណាងរាស្ត្រ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ចេញ​ផែនទី​ដែល​ប្រើ​ដើម្បី​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការបោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម រហូត​ដល់​បង្កើតបាន​គណៈកម្មាធិការ​ចម្រុះ​មួយ​សិន ។​

​ប៉ុន្តែ​រដ្ឋាភិបាល​បាន​បដិសេធ​ផ្តល់​ផែនទី​នៃ​ការបោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម ទៅ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​អះអាង​ថា​រដ្ឋាភិបាល​កំពុង​ធ្វើ​ការដោះស្រាយ​បញ្ហា​នេះ តាមរយៈ​ធ្វើ​កំណត់​ការទូត​ទៅ​វៀតណាម និង​យន្តការ​ដោះស្រាយ​ទ្វេភាគី ។​

​នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​បង្ហើប​ឲ្យដឹងថា លោក​បាន​ទទួល​ផែនទី​ខ្នាត ១/១០០.០០០ (​មួយ​លើ​មួយ​រយ​ពាន់​) ដែល​គូសវាស​ដោយ​អាជ្ញាធរ​បារាំង ក្នុង​ចន្លោះ​ឆ្នាំ​១៩៣៣ ដល់ ១៩៥៣ ។ លោក​ថា ផែនទី​ទាំងអស់​នោះ​ដែល​គ្របដណ្តប់​ព្រំដែន​កម្ពុជា​-​វៀតណាម​ប្រវែង ១២៥០​គីឡូម៉ែត្រ និង​ផែនទី​ខ្នាត ១/១០០.០០០ ត្រូវបាន​បញ្ចូន​ដល់​ដៃ​បក្ស​របស់​លោក​កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា ។ លោក​បន្តថា ផែនទី​ទាំងនោះ​ត្រូវបាន​យកចេញ​ពី​បណ្ណាល័យ​របស់​ប្រទេស​បារាំង ដែល​ជា​កន្លែង​តម្កល់ទុក​ផែនទី​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា ៕

No comments:

Post a Comment