គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Friday, July 17, 2015

គ្រូពេទ្យចាប់រំលោភប្រពន្ធអ្នកជំងឺ ទាំងព្រឹក សង្ស័យតណ្ហារុករោល

ខេត្តក្រចេះ៖ គ្រូពេទ្យផ្នែកជំនាញវះកាត់ម្នាក់ត្រូវបានរត់គេចខ្លួនពីមន្ទីរពេទ្យបង្អែកខេត្តក្រចេះកាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ បន្ទាប់ពីធ្វើសកម្មភាពរំលោភស្ត្រីម្នាក់មកសម្រាកថែទាំជំងឺប្តី ក្នុងមន្ទីរពេទ្យ។
ប្តីនារីរងគ្រោះបានឲ្យសមត្ថកិច្ចដឹងថា ខ្លួនមានជំងឺ ហើយឲ្យប្រព័ន្ធមកសម្រាកកំដថែទាំសុខភាព ប៉ុន្តែគ្រាដែលខ្លួនកំពុងដេកលក់ នៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ គ្រូពេទ្យផ្នែកវះកាត់ឈ្មោះ ហេង ម៉េងលាង បានហៅប្រពន្ធរបស់ខ្លួនឲ្យចូលក្នុងបន្ទប់ពិសោធន៍ ដោយភូតកុហកថា ត្រូវបូមឈាម ដើម្បីយក
ទៅជួយសង្គ្រោះប្តី ។ បុរសជាប្តីបន្តថា ពេលចូលទៅដល់ក្នុងបន្ទប់ ប្រពន្ធគាត់បានបញ្ជាក់ថា គ្រូពេទ្យខាងលើនេះបានកាន់ម្ជុល២ មួយតូច មួយធំ បានចាក់ទៅលើភរិយាគាត់ អាចជាថ្នាំសន្លប់ ទើបគ្រូពេទ្យកំហូចនេះបានធ្វើសកម្មភាពរំលោភបានសម្រេចរួចហើយក៏គេចខ្លួនបាត់ស្រមោល។
ស្ត្រីរងគ្រោះ ពេលដឹងខ្លួនឡើងបានស្រែកទ្រហ៊ោយំ រត់មកប្រាប់ប្តីរាល់រឿងហេតុករណីចាប់រំលោភនេះ ទើបមានការឆោឡោភ្ញាក់ផ្អើលដល់បុគ្គលិកមន្ទីរពេទ្យ អ្នកជំងឺ ហើយជនរងគ្រោះបានប្តឹងសមត្ថកិច្ចចុះមកពិនិត្យនៅកន្លែងកើតហេតុ ៕



No comments:

Post a Comment