លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានច្រានចោលការចោទប្រកាន់របស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិដែលអះអាងថាវៀតណាមបានរំកិលព្រំដែនប្រមាណ១២៧០ម៉ែត្រនៅច្រកភ្នំដិន ខេត្តតាកែវ ចូលមកទឹកដីកម្ពុជា ដោយលោកចាត់ទុកថាការលើកឡើងនេះជារឿងចាស់ និងផ្ទុយពីការពិតទាំងស្រុង។
លោក ហ៊ុន សែន បានលើកឡើងបែបនេះជាការឆ្លើយតបនឹងលិខិតរបស់លោក អ៊ុំ សំអាន ដែលបានស្នើសុំឲ្យពិនិត្យមើលព្រំដែននៅភ្នំដិន ក្នុងស្រុកគិរីវង់ ខេត្តតាកែវ។ លិខិតរបស់លោក អ៊ុំ សំអាន ឲ្យដឹងថាកាលពីថ្ងៃទី១០ ខែឧសភា លោកបានចុះទៅពិនិត្យមើលតំបន់ព្រំដែនអន្តរជាតិ កម្ពុជា-វៀតណាម ភ្នំដិន ដោយបានពិនិត្យឃើញថាវៀតណាមបានរំកិលព្រំដែនចូលទឹកដីកម្ពុជាប្រមាណ១២៧០ម៉ែត្រ ដោយគិតពីព្រំដែនចាស់នៅព្រែកវិញតេ(ព្រែកក្របៅ) មកប្រឡាយ៧៩(ដែលលោកអះអាងថាវៀតណាមជីកក្នុងឆ្នាំ១៩៧៩)។ លិខិតរបស់តំណាងរាស្រ្តបានលើកឡើងពីរបាយការណ៍របស់លោក កែ គឹមយ៉ាន ដែលជាអតីតអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ កាលពីឆ្នាំ១៩៩៩ ដោយថាវៀតណាមបានជីកព្រែកតាមបន្ទាត់ព្រំដែនពីកើតទៅលិច ចូលដីខ្មែរ១២៧០ម៉ែត្រ។
លិខិតរបស់នាយករដ្ឋមន្រ្តី ចុះថ្ងៃទី១២ ខែមិថុនា ឲ្យដឹងថាការលើកឡើងរបស់លោក អ៊ុំ សំអាន ពុំមានអ្វីថ្មីនោះទេ គឺដូចការលើកឡើងតាំងពីឆ្នាំ២០០៥មកម្ល៉េះ។ លិខិតរបស់លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថាលោក អ៊ុំ សំអាន កាលនោះ បាន«កាន់ក្បាលមេក្រូ ស្រែកចោទប្រកាន់ធ្ងន់ៗថារាជរដ្ឋាភិបាលលោក ហ៊ុន សែន លក់ដីព្រែកជីកវិញតេឲ្យទៅយួន»។ លោកនាយករដ្ឋមន្រ្តីបន្ថែមថា កាលពីឆ្នាំ២០០៥ លោក សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ធ្លាប់បានឆ្លើយបំភ្លឺសព្វគ្រប់ហើយនៅរដ្ឋសភា។ លិខិតរបស់នាយករដ្ឋមន្រ្តីបញ្ជាក់ថា«ការលើកឡើងពេលនេះ គ្មានអ្វីផ្លាស់ប្តូរ នៅតែផ្ទុយពីការពិតទាំងស្រុងដដែល»។
លោកនាយករដ្ឋមន្រ្តីបន្តថា«លោក អុំ សំអាន គួរសិក្សាស្រាវជ្រាវឲ្យបានស៊ីជម្រៅ ត្រឹមត្រូវលើរាល់ចំណុចដែលលើកឡើង ចៀសវាងការយកបញ្ហាព្រំដែនមករកប្រជាប្រិយភាពហួសហេតុ និងរំខានដល់ដំណើរការឆ្ពោះទៅមុខរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើព្រំដេនជាមួយនឹងប្រទេសជតិខាង ដែលនាំឲ្យខូចប្រយោជន៍ជាតិរបស់យើងទាំងអស់គ្នាតែប៉ុណ្ណោះ»។
លោក អ៊ុំ សំអាន ដែលបានរកឃើញពីការបាត់បង់ទឹកដីទៅឲ្យវៀតណាម ប្រាប់VODនៅព្រឹកថ្ងៃចន្ទនេះថាការរកឃើញរបស់លោក គឺផ្អែកលើផែនទី ការចុះទៅពិនិត្យមើលផ្ទាល់ និងរបាយការណ៍របស់លោក កែ គឹមយ៉ាន។ លោកបន្តថាសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលរដ្ឋាភិបាលកម្ពុជាព្រមព្រៀងជាមួយរដ្ឋាភិបាលវៀតណាម បានធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីនៅតាមជាយដែន។ លោកបញ្ជាក់ថា«បញ្ហានៅច្រកភ្នំដិន ដោយសាររដ្ឋាភិបាលយកសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ មកប្រើ អាហ្នឹងដែលធ្វើឲ្យយើងបាត់បង់ទឹកដី។ បើសិនចង់កុំឲ្យបាត់បង់ទឹកដីនៅតាមជាយដែន រដ្ឋាភិបាលត្រូវយកផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិឆ្នាំ១៩៦៤ ដែលសម្តេចតាតម្កល់នៅហ្នឹង បានយើងមិនបាត់បង់ទឹកដីនៅតាមជាយដែន»។
របាយការណ៍របស់លោក កែ គឹមយ៉ាន ចុះថ្ងៃទី១២ខែ សីហា ឆ្នាំ១៩៩៩ ដែលVODទទួលបាន ឲ្យដឹងថា«វៀតណាមបានជីកព្រែកតាមបន្ទាត់ព្រំដែនពីកើតទៅលិច បើតាមទម្លាប់ប្រជាជនថាព្រែកជីកនេះវៀតណាមជីកនៅឆ្នាំ១៩៧៩ ចូលដីខ្មែរ១២៧០ម៉ែត្រ ដោយគិតពីព្រែកជីក(វិនតេដែលបានជីកតាំងពីជំនាន់អាណានិគមនិយមបារាំង)»។
លោក អ៊ុំ សំអាន មានប្រសាសន៍ថាលោកបានទទួលរបាយការណ៍របស់លោក កែ គឹមយ៉ាន យូរមកហើយ ប៉ុន្តែលោកមិនទាន់បានចុះពិនិត្យ។ លោកបន្តថាថ្មីៗនេះ លោកបានចុះពិនិត្យមើលនៅតំបន់នោះ ដោយរកឃើញថាពិតជាមានការរំកិលចូលដីកម្ពុជា។
គួរបញ្ជាក់ថា ថ្មីៗនេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនបានបដិសេធក្នុងការផ្តល់ផែនទីផ្លូវការទៅតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដោយស្នើឲ្យតំណាងរាស្រ្តទាំងនោះប្រគល់ផែនទីដែលខ្លួនគិតថាត្រឹមត្រូវមកឲ្យរដ្ឋាភិបាល ដើម្បីគណៈកម្មាធិការព្រំដែនអាចធ្វើការផ្ទៀងផ្ទាត់៕

No comments:
Post a Comment