គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Tuesday, June 16, 2015

លោក ហោ ណាំហុង​ រាយការណ៍ទៅប្រធាន​រដ្ឋសភាអំពី​​វៀតណាម​រំលោភដីនៅ​ខេត្ត​រតនគិរី​​​

រដ្ឋមន្រ្តីក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង នៅ​ថ្ងៃ​អង្គារនេះ ​បាន​ផ្ញើ​លិខិត​មួយ​ទៅ​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន ដោយ​បាន​បញ្ជាក់​ប្រាប់​ថា​រូប​លោក​បាន​ដាក់​កំណត់​ទូត​ទៅ​រដ្ឋាភិបាល​វៀតណាម​អំ​ពី​ការ​ឈ្លាន​ពាន​របស់​វៀតណាម​មក​លើ​ដីកម្ពុជា​នៅ​ខេត្ត​រតនគិរី។​

លិខិត​របស់​លោក ហោ ណាំហុង ចុះថ្ងៃ​ទី​១៦ ខែ​មិថុនា ស្តីពី«​ការ​រំលោភបំពាន​លើ​ទឹក​ដីកម្ពុជា​នៅ​តំបន់​ផ្សេងៗ​ពីសំណាក់ភាគីវៀតណាម» ឲ្យ​ដឹង​
ថាក្រសួង​ការបរទេសកម្ពុជា​ និង​ស្ថាន​ទូ​តក​ម្ពុជា​ប្រចាំនៅទីក្រុង​ហាណូយ បាន​ធ្វើ​កំណត់​ទូត​ទៅ​រដ្ឋាភិបាល​វៀតណាមអំពី​ការ​រំលោភ​បំពាន​លើ​ទឹក​ដីកម្ពុជា​នៅតំបន់​ផ្សេងៗ ចាប់ពីឆ្នាំ​​២០១៣ ដល់​ឆ្នាំ​២០១៥ ចំនួន​៨ច្បាប់រួចមក​ហើយ ដោយ​មិន​រាប់​បញ្ចូល​កំណត់​ទូត​ដែល​ធ្វើ​ឡើង​កាលពីពេលថ្មីនេះ។ កាលពី​​​ថ្ងៃ​ទី​១២ និងថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៥ ក្រសួង​ការ​បរទេស​កម្ពុជា បាន​ចេញកំណត់​ទូត​ចំនួន​ពីរ​ទៅ​រដ្ឋាភិបាល​វៀតណាម ពាក់​ព័ន្ធ​នឹងការ​ចូល​​ជីក​ស្រះ​នៅ​ស្រុក​អូរ​យ៉ាដាវ ខេត្ត​​រតនគិរី។

លិខិតរបស់​លោក ហោ ណាំហុង ​បញ្ជាក់​ថា​«សូមជំរាប​ជូន​សម្តេច​អគ្គមហាពញាចក្រី​ជ្រាប​ថា​កំណត់​ទូតថ្ងៃ​ទី​១២​ និង​ថ្ងៃ​ទី​១៤​ខែមិថុនា​ ឆ្នាំ​២០១៥ មិន​មែន​ជា​លើក​ទី​១​ទេ ដែល​រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​​បាន​តវ៉ា​ពី​ការ​រំលោភ​បំពាន​បូរណភាព​ទឹក​ដី​កម្ពុជា​ ដូច​មនុស្ស​ខ្លះ​បាន​និយាយ។ នេះ​ដោយ​មិន​គិត​ពី​កំណត់​ទូត​ដូចគ្នានេះ ដែល​បាន​ផ្ញើ​ទៅ​រដ្ឋាភិបាល​វៀតណាម​មុន​ឆ្នាំ​២០១៣ទៀតផង»។​

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ​ សន្ទរី ប្រាប់​VODថា​ការ​រាយការណ៍​របស់​លោក​ ហោ ណាំហុង ទៅ​ប្រធាន​រដ្ឋ​សភានេះ ចង់បញ្ជាក់​ថា​នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែលលោក ហោ ណាំហុង បាន​ចេញកំណត់​ទូត​ទៅ​រដ្ឋាភិ​បាល​វៀតណាម​អំពី​ការ​រំលោភបំពាន​ដីកម្ពុជា​។ លោក​បញ្ជាក់​ថា​«យើង​ចង់​រាយការណ៍​ប្រាប់ ដោយ​សារ​មាន​អ្នក​ខ្លះ​លើក​ឡើង​ថានេះ​ជា​លើក​ទី​១​ដែល​ក្រសួង​ការបរទេស​ធ្វើ​កំណត់​ទូត​តវ៉ា​រឿងរំលោភដីរបស់​​វៀតណាម។ គាត់[ហោ ណាំហុង​]​មាន​ការខិត​ខំខ្លាំងណាស់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហាព្រំដែន មិន​មែន​តែ​ជាមួយ​ប្រទេស​ថៃទេ ថែ​ម​ទាំង​ជាមួយ​ប្រទេស​វៀតណាម»។

កំណត់​ទូត​របស់​ក្រសួងការបរទេស​កម្ពុជា កាលពីថ្ងៃ​ទី​១៤ខែមិថុនា ដែលផ្ញើ​ទៅ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​ដឹង​ថា​ក្រុមបច្ចេកទេស​គណៈកម្មាធិកា​រ​ព្រំដែន​កម្ពុជា និង​អាជ្ញាធរ​ខេត្ត​រតនគិរី​បាន​រកឃើញ​ស្រះ​ចំនួន​៣​បន្ថែម​ទៀត​នៅក្នុង​ព្រៃ​ជ្រៅ ដែល​វៀតណាម​បាន​ជីក​ចន្លោះ​បង្គោល​ព្រំដែន​លេខ៣០ និង​៤០ ក្នុង​ភូមិឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ដែល​កន្លែង​នោះ​មិនទាន់​បាន​កំណត់​ព្រំដែន​ច្បាស់លាស់​នៅឡើយ។ កំណត់​ទូត​បញ្ជាក់ថាស្រះ​ទឹក​ទី​១​មាន​ទំហំ១២​ម៉ែត្រគុណ​នឹង​១៨​ម៉ែត្រ ស្រះ​ទឹក​ទី​២មាន​ទំហំ១៤,៥​ម៉ែត្រគុណ​នឹង១៧​ម៉ែត្រ និង​ស្រះ​ទឹក​ទី​៣ មាន​ទំហំ១០​ម៉ែត្រគុណ​នឹង២៤,៥​ម៉ែត្រ។ កំណត់​ទូត​បន្ថែមថា រដ្ឋាភិបាល​កម្ពុជា​សូម​ស្នើឲ្យ​រដ្ឋាភិបាល​វៀតណាម​គោរពតាមចំណុច​ទី​៨ នៃ​សេចក្ដីថ្លែងការណ៍​រួម​រវាង​កម្ពុជា​-​វៀតណាម ដែល​បាន​ធ្វើ​នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​១៩៩៥ ។

​ចំណែក​កំណត់​ទូត​របស់​កម្ពុជា​កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឲ្យ​ដឹង​ថាអាជ្ញាធរ​វៀតណាម​បាន​ជីក​ស្រះ​ចំនួន​​៥​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ៣០ និង​៤០ នៅ​ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។

គួរ​បញ្ជាក់ថា កន្លងទៅ លោក ហោ ណាំហុង បាន​រង​ការ​រិះគន់​ជា​បន្ត​បន្ទាប់​ ពាក់​ព័ន្ធ​នឹង​ការ​អះអាង​ថា​ប្រជាជនខ្មែរ​នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​​ត្បូងឃ្មុំ បាន​ដាំដំណាំចូល​ទឹក​ដី​វៀតណាម៕​​

No comments:

Post a Comment