គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Sunday, June 28, 2015

លោក ហ៊ុន សែន ប្រកា​ស​ថា​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហាព្រំដែន​ ដោយ​ឈរ​លើមូលដ្ឋានច្បាប់ជាតិ និង​អន្តរជាតិ​

ប្រធានគណបក្ស​ប្រជាជនកម្ពុជា និង​ជា​នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន នៅ​ថ្ងៃអាទិត្យ​នេះ​ បានប្រកាស​ថា​គណបក្ស​កាន់អំណាច​គាំទ្រ​​ទាំងស្រុងលើ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះ​ស្រាយ​​បញ្ហា​ព្រំដែន​ជា​មួយ​ប្រទេស​ជិតខាង ដោយ​ឈរលើ​មូលដ្ឋាន​ច្បាប់​ជាតិ និង​អន្តរជាតិ ។​

លោ​កនាយកមន្រ្តីបាន​ថ្លែង​បែបនេះនៅ​ក្នុង​ឱកាសខួប​លើក​ទី៦៤នៃ​ការបង្កើត​គណបក្សប្រជាជនកម្ពុជា ថ្ងៃ​​ទី​​២៨ខែ​មិថុនា ឆ្នាំ​២០១៥ ។​


លោកនាយករដ្ឋមន្រ្តី​បាន​ថ្លែ​ង​ថាគណបក្ស​ប្រជាជនកម្ពុជាជាគណបក្ស​ដែល​​រួមសុខរួមទុក្ខ​ជាមួយ​ប្រជាជន​ និង​ធ្វើ​អ្វីៗ ​ដើម្បី​ជា​ប្រយោជន៍ជាតិ ​។ លោក​បន្ត​ថា​គណបក្ស​ប្រជាជនកម្ពុជា​បាន​ស្វែងរកសន្តិភាព និង​​ការ​បង្រួបបង្រួមជាតិសម្រាប់ប្រទេសកម្ពុជា ​។ លោក​បន្ថែម​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ខឿននៃ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាពទឹកដី ដោយ​​​ប្រឆាំង​នឹងការ​ឈ្លាន​ពាន​របស់​​បរទេស ។

លោក​ហ៊ុន សែន បាន​ថ្លែង​នៅពេល​បញ្ចប់​នៃ​សុន្ទរកថា​របស់លោក​ថា​«គណបក្ស​ប្រជាជនកម្ពុជាគាំទ្រពេញទំហឹង​ចំពោះការ​ប្តេជ្ញាចិត្តមុះមុត​របស់​រាជ​រដ្ឋាភិបាល​ក្នុង​កិច្ច​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​ ​ពិសេស​ការខិតខំ​ដោះស្រាយ​បញ្ហាព្រំដែន​ជាមួយ​ប្រទេសស​ជិតខាង ដោយ​ឈរ​លើមូលដ្ឋាន​រដ្ឋធម្មនុញ្ញ ច្បាប់​ជាតិ ច្បាប់​​អន្តរជាតិ និង​ឯក​សារ​គតិយុត្តិពាក់ព័ន្ធនានា ដើម្បីកសាងខ្សែបន្ទាត់ព្រំដែន​តែមួយ​ជាមួយ​​ប្រទេស​ជិតខាង ទៅ​ជា​ព្រំដែន​ស្ថិរភាព សន្តិភាព សហប្រតិបត្តិការ និង​អភិវឌ្ឍ»។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​សកម្ម​ក្នុង​រឿង​ព្រំដែន​លោក អ៊ុំ សំអាន ស្វាគមន៍​ចំពោះ​ប្រសាសន៍​របស់​នាយក​រដ្ឋមន្ត្រី​ដែល​មាន​បំណង ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេសជិតខាង ជាពិសេស​វៀតណាម​ដោយ​ឈរលើ​គោលការណ៍​ច្បាប់​​​ ។ តែ​លោក​ថា ប្រសិនបើ​លោកនាយក​រដ្ឋមន្ត្រី មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ព្រំដែន​ពិត​បាក​ដ​មែន រដ្ឋាភិបាល​ត្រូវ​លុបចោល​សន្ធិសញ្ញា​បំពេញបន្ថែម ២០០៥ ដោយ​លោក​ចាត់ទុកថា សន្ធិសញ្ញា​នេះ​ជា​ហេតុផល​ចំបង​ដែល​ធ្វើ​ឲ្យ​វៀតណាម​អាច​រំលោភ​អធិបតេយ្យភាព​កម្ពុជា​ ។ យ៉ាងនេះ​ក្តី​លោក​ថា នៅ​សប្តាហ៍​ក្រោយ​ក្រុម​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ​១០ រូប នឹង​សរសេរ​លិខិត​ដាក់​ទៅ​រដ្ឋាភិបាល ដោយ​ស្នើ​ឲ្យ​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)​ជួយ​អន្តរាគមន៍​ពី​បញ្ហា​នេះ​ ។​

​សម្រាប់​នាក​យ​ប្រតិបត្តិ​សហព័ន្ធ​និស្សិត​បញ្ញវ័ន​កម្ពុជា​លោក ទិ​ប ទាវ មានប្រសាសន៍ថា ជា​រឿង​ល្អ​មួយ​ដែល​លោកនាយក​រដ្ឋមន្ត្រី ប្រកាស​ពី​ជំហរ​របស់​ខ្លួន​ក្នុង​ការការពារ​បូរណភាព​ទឹកដី​ ។ តែ​លោក​ថា លោក​មិន​ទាន់​មាន​ជំនឿ​ទៅលើ​ការប្តេជ្ញា​របស់​នាយករដ្ឋន្ត្រីនោះ​ទេ ដោយ​លោក​សង្កេតឃើញថា កន្លង​ទៅ​លោក​ហ៊ុន សែន ធ្លាប់​សន្យា​ការពារ​ព្រៃឈើ​ដែរ តែ​មិន​មាន​ប្រសិទ្ធភាព​ ។​

គួរបញ្ជាក់​ថា ថ្មីៗនេះ តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​១៥រូប បាន​ប្រកាស​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើ​ត​គណៈកម្មាធិការ​ ចម្រុះមួយ ដែល​មាន​ការចូល​រួម​ពី​គណបក្ស​មានអាសនៈក្នុង​សភា និងអ្នកជំនាញ​ពាក់ព័ន្ធ ​ដើម្បី​​អាច​ចូល​រួម​ដោះ​ស្រាយ​បញ្ហាព្រំដែន​ជាមួយ​ប្រទេស​វៀតណាម និង​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​​​យក​ករណី​​នេះ​​ទៅ​​តុលា​កា​រ​យុ​ត្តិ​ធម៌អ​ន្តរជាតិ។​ ក្រុម​តំណាងរាស្រ្តបាន​​ទាម​ទារ​ឲ្យរដ្ឋាភិបាល​បញ្ចេញផែនទីដែលប្រើដើម្បីបោះបង្គោលព្រំដែន​ជាមួយវៀតណាម និង​​ទាម​ទារ​ឲ្យ​រដ្ឋាភិបាលកម្ពុជា​​ផ្អាក​ជាបណ្តោះ​អាសន្ន​​​នូវ​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណា​ម​ រហូត​ដល់​បង្កើត​បាន​គណៈ​កម្មាធិការ​ចម្រុះមួយ​​សិន​​ ។

​កន្លងទៅ អ្នកនាំពាក្យ​ទីស្តី​ការគណៈរដ្ឋមន្រ្តី​ ​​លោក ផៃ ស៊ី​ផាន ​​បាន​​​អំពាវនាវ​​​ឲ្យ​​​ប្រជាជនគ្រប់និន្នាការ​នយោបាយ​ ​ជឿ​ទុក​ចិត្ត​​​លើ​​រដ្ឋាភិបាលកម្ពុជាក្នុង​​ការ​​​​ដំណោះ​ស្រាយ​​​​លើ​​​​ បញ្ហា​​​​ព្រំដែន​​​​ជាមួយ​​ប្រទេស​វៀតណាម ​៕

No comments:

Post a Comment