ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បង្ហើបឲ្យដឹងថា ផែនទីខ្នាត ១/១០០.០០០ (មួយលើមួយរយពាន់)ដែលគូសវាសដោយអាជ្ញាធរបារាំង ក្នុងចន្លោះឆ្នាំ១៩៣៣ ដល់ ១៩៥៣ នឹងធ្វើឲ្យកម្ពុជាមានប្រៀបជាងភាគីវៀតណាមដែលចង់រំលោភទឹកដីខ្មែរ ។
ក្នុងកម្មវិធីទទួលវិភាគទានទ្រទ្រង់ទូរទស្សន៍ព្រះអាទិត្យកាលពីម្សិលមិញ មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ប្រាប់អ្នកសារព័ត៌មានថា ផែនទីទាំងអស់ដែលគ្របដណ្តប់ព្រំដែនកម្ពុជា-វៀតណាមប្រវែង ១២៥០គីឡូម៉ែត្រ និងផែនទីខ្នាត ១/១០០.០០០ ដែលគូសដោយបារាំង
ត្រូវបានបញ្ចូនដល់ដៃបក្សរបស់លោកហើយ កាលពីម្សិលមិញ ។ លោកបន្តថា ផែនទីទាំងអស់នេះត្រូវបានយកចេញពីបណ្ណាល័យរបស់ប្រទេសបារាំង ដែលជាកន្លែងតម្កល់ទុកផែនទីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ។ លោកបង្ហាញជំនឿថា នៅពេលមានផែនទីទាំងអស់នេះ គួបផ្សំនឹងប្រព័ន្ធ GPS ផងនោះ កម្ពុជានឹងមានមូលដ្ឋានពិត និងមានប្រៀបក្នុងការតាំងជាមួយភាគីដែលចង់រំលោភអធិបតេយ្យភាពកម្ពុជា ។
គួរបញ្ជាក់ថា ថ្មីៗនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ១៥រូប បានប្រកាសទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មាធិការ ចម្រុះមួយ ដែលមានការចូលរួមពីគណបក្សមានអាសនៈក្នុងសភា និងអ្នកជំនាញពាក់ព័ន្ធ ដើម្បីអាចចូលរួមដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម និងទាមទារឲ្យរដ្ឋាភិបាលយកករណីនេះទៅតុលាការយុត្តិធម៌អន្តរជាតិ។ ក្រុមតំណាងរាស្ត្របានទាមទារឲ្យរដ្ឋាភិបាលបញ្ចេញផែនទីដែលប្រើដើម្បីបោះបង្គោលព្រំដែនជាមួយវៀតណាម និងទាមទារឲ្យរដ្ឋាភិបាលកម្ពុជាផ្អាកជាបណ្តោះអាសន្ននូវការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម រហូតដល់បង្កើតបានគណៈកម្មាធិការចម្រុះមួយសិន ។
យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ រដ្ឋាភិបាលបានបដិសេធផ្តល់ផែនទីនៃការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ទៅឲ្យគណបក្សសង្គ្រោះជាតិឡើយ ដោយអះអាងថារដ្ឋាភិបាលកំពុងធ្វើការដោះស្រាយបញ្ហានេះ តាមរយៈធ្វើកំណត់ការទូតទៅវៀតណាម និងយន្តការដោះស្រាយទ្វេភាគី ៕

No comments:
Post a Comment