ប្រធានគណៈកម្មការព្រំដែនកម្ពុជា ប្រាប់ប្រធានរដ្ឋសភាថា ការលើកឡើងរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលចោទថាវៀតណាមបោះបង្គោលព្រំដែនចូលក្នុងទឹកដីកម្ពុជា៣០ហិកតា នៅភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ជារឿងមិនពិត ។
តាមលិខិតជំនួយស្មារតីរបស់ប្រធានគណៈកម្មការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ជម្រាបជូនទៅលោក ហេង សំរិន ប្រធានរដ្ឋស
ភា ដែល VOD ទទួលបាននៅថ្ងៃអង្គារនេះមានខ្លឹមសារថា សំណើរបស់ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិស្នើសុំទៅប្រធានសភាឲ្យពិនិត្យ និងសើរើការបោះតម្រុយព្រំដែននៅចន្លោះបង្គោលព្រំដែនលេខ១៤៧-១៤៨ ដែលថាវៀតណាមបោះចូលទឹកដីកម្ពុជា ធ្វើឲ្យប៉ះពាល់ដីចម្ការប្រជាពលរដ្ឋចំនួន៣០ហិកតា ស្ថិតនៅស្រុករំដួល ខេត្តស្វាយរៀង ដោយមានផ្នូរដូនតាបានបន្សល់ទុកតាំងពីឆ្នាំ១៩៥៩ ជាភស្តុតាងនោះមិនពិតទេ ។ លោក វ៉ា គឹមហុង អះអាងថា បើយោងតាមផែនទី Bonne ខ្នាត១/១០០០០០ របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិន ការបោះបង្គោលខណ្ឌសីមាព្រំដែននៅតំបន់ខាងលើនេះ ពុំធ្វើឲ្យកម្ពុជាបាត់បង់ដីស្រែចម្ការប្រជាពលរដ្ឋខ្មែរ៣០ហិកតាទៅឲ្យវៀតណាមទេ ។
លិខិតដដែលឲ្យដឹងទៀតថា តាមផែនទីដដែលនេះ ចម្ការស្វាយចន្ទីរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាមួយផ្នែក និងផ្នូរដូនតារបស់ពួកគាត់ត្រូវកាត់ចេញពីដីកម្ពុជា ។ ប៉ុន្តែតាមអនុស្សារណៈយោគយល់គ្នា កាលពីថ្ងៃ២៣ ខែមេសា ឆ្នាំ២០១១ ស្តីពីការកែសម្រួលខ្សែព្រំដែនគោកនៅតំបន់នោះ ដែលនៅសេសសល់មួយចំនួននោះ បានរក្សាដីចម្ការស្វាយចន្ទីទាំងមូល និងផ្នូរដូនតារបស់ប្រជាពលរដ្ឋកម្ពុជាឲ្យនៅដដែល ដើម្បីទុកឲ្យពួកគេបន្តកាន់កាប់បន្តទៀត ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានស្នើឲ្យលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា បង្ហាញផែនទីដែលយកមកប្រើសម្រាប់បោះបង្គោលព្រំដែនជាមួយវៀតណាម ដោយពួកគេអះអាងថា ការកំណត់ព្រំដែនកន្លងមកតាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ធ្វើឲ្យមានការបាត់បង់ទឹកដីខ្លះទៅវៀតណាម ។ ប៉ុន្តែលោក វ៉ា គឹមហុង អះអាងថា សន្ធិសញ្ញានេះធ្វើឲ្យកម្ពុជាចំណេញបានប្រើខ្សែទឹករួមគ្នា ៕

No comments:
Post a Comment