គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Sunday, June 28, 2015

​អាជ្ញាធរ​និង​ពលរដ្ឋ​វៀតណាម​វាយ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ រងរបួស​ធ្ងន់​​


តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ អះអាងថា តំណាងរាស្ត្រ​បក្ស​របស់​ខ្លួន​លោក រៀល ខេ​មរិ​ន្ទ្រ ត្រូវបាន​អាជ្ញាធរ​វៀតណាម វាយ​ឲ្យ​រងរបួស​ធ្ងន់ ខណៈ​ចុះទៅពិនិត្យ​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ស្វាយរៀង ​។​

​តាម​គម្រោង​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក រៀល ខេ​មរិ​ន្ទ្រ លោក អ៊ុំ សំអាន និង​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា​លោក ថាច់ សេដ្ឋា បាន​ដឹកនាំ​ប្រជា
ពលរដ្ឋ និង​ព្រះសង្ឃ​កម្ពុជា​ក្រោម​ប្រមាណ ២០០​អង្គ​/​នាក់ ចុះ​ពិនិត្យ​ព្រំដែន​ខេត្តស្វាយរៀង ត្រង់​ចំណុច​ភូមិ​គោកធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោ ខេត្ត​ស្វាយរៀង បន្ទាប់ពី​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ ថា​វៀតណាម​បាន​រំលោភ​ទឹកដី​ខ្មែរ និង​កំពង់​ធ្វើ​ផ្លូវ​នៅ​តំបន់​ដែល​មិន​ទាន់​ឯកភាព​គ្នា​បោះបង្គោល​ ។​

​តែ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ដែល​ចូលរួម​ក្នុង​សកម្មភាព​នោះ ប្រាប់ VOD​ថា នៅពេល​ប្រជាពលរដ្ឋ និង​តំណាងរាស្ត្រ​ចូល​ទៅ​ពិនិត្យ​ចំណុច​ព្រំដែន​ដែល​មាន​ភាពមិនប្រក្រតី​នោះ ស្រាប់តែ​អាជ្ញាធរ​និង​ពលរដ្ឋ​វៀតណាម ឃាត់​ពលរដ្ឋ​ខ្មែរ និង​រុញ​តំណាងរាស្ត្រ​លោក រៀល ខេ​មរិ​ន្ទ្រ ឲ្យ​ធ្លាក់​ទឹក និង​ព្រួត​គ្នា​វាយ​តំណាងរាស្ត្រ​រូប​នេះ​ឲ្យ​របួសធ្ងន់ ត្រង់​ដៃ ខ្នង និង​កញ្ចឹងក​ផងដែរ​ ។ លោក ចាត់ទុក​ទង្វើ​របស់​អាជ្ញាវៀត​ណាមនា​ពេល​នេះ​ថា ជា​ឈា្លន​ពា​ន​អធិបតេយ្យភាព​ខ្មែរ និង​ថែម​ទាំង​មើលងាយ​តំណាងរាស្ត្រ​ខ្មែរ​ទៀតផង ។ បើ​តាម​តំណាងរាស្ត្រ​រូបនេះ ពលរដ្ឋ​ខ្មែរ​ប្រមាណ ១០​នាក់​ក៏​រងរបួស​ស្រាល ចំណែក​ភាគី​វៀតណាម​រងរបួស​ដែរ តែ​តិចជាង​ភាគី​កម្ពុជា បន្ទាប់ពី​មាន​ការប៉ះទង្គិច​ប្រមាណ​ជាង ១០​នាទី​ ។​

​ចំណែក​យុវជន​លោក ម៉ា ចិ​ត្រា ដែល​ចូលរួម​ក្នុង​សកម្មភាព​នោះដែរ មានប្រសាសន៍ថា ហេតុការណ៍​នេះ​កើតឡើង​នៅ វេលា​ម៉ោង ២ និង ៣០​នាទី​រសៀល ​។ បើ​តាម​យុវជន​រូប​នេះ នៅត្រង់​ចំណុច​ព្រំដែន​នោះ អាជ្ញាធរ​និង​ពលរដ្ឋ​វៀតណាម​មាន​គ្នា​ប្រមាណ​២០០​នាក់ ដោយ​ក្នុង​នោះ​ទាហាន​វៀតណាម​ប្រមាណ ៥០​នាក់​ប្រដាប់​ដោយ​កាំភ្លើង​គ្រប់​ដៃ និង​ពលរដ្ឋ​វៀតណាម​ប្រដាប់​ដោយ​ដំបង​ ។ លោក​បន្តថា ចំណែក​ភាគី​កម្ពុជា ពលរដ្ឋ​ខ្មែរ​មិន​មាន​កាន់ដំបង ឬ​កាំភ្លើង​អ្វី​នោះ​ទេ ហើយ​ទាហាន​ខ្មែរ​វិញ​មាន​តែ​ប្រមាណ ១០​នាក់ និង​មិន​មាន​កាន់​កាំភ្លើង​ដូច​ភាគី​វៀតណាម​ឡើយ​ ។​

ទាក់ទង​នឹង​ករណី​នេះ ប្រធាន​ប៉ុស្តិ៍​ព្រំដែន X ១២ លោក ស៊ិន នឿន ប្រាប់ VOD ថា លោក​បាន​ទំនាក់ទំនង​ទៅ​ភាគី​វៀតណាម​ដែរ​ថា តំណាងរាស្ត្រ និង​ពលរដ្ឋ​ខ្មែរ​នឹង​ចូល​ទៅ​ពិនិត្យ​ព្រំដែន​តំបន់​នោះ តែ​ភាគី​វៀតណាម​ប្រាប់​វិញ​ថា មិនឲ្យ​ចូល​ទៅ​តំបន់​នោះ​ទេ តែ​ភាគី​កម្ពុជា​ជម្នះ​ចង់​ចូល ទើប​មាន​ការប៉ះទង្គិច​កើតឡើង ។ លោក​បន្តថា ខាង​ប​ប៉ុស្តិ៍​ព្រំដែន​ក៏​បាន​បញ្ជូន​សមត្ថកិច្ច​ខ្មែរ​ចំនួន ១២​នាក់​ផង​ដែរ ដើម្បី​បង្កា​កុំឲ្យ​មាន​បញ្ហា​កើតឡើង​ ។ តែ​លោក​ថា ចំពោះ​ការដាក់​កម្លាំង​ប្រដាប់​ដោយ​កាំភ្លើង​ឲ្យ​ដូចភា​គី​វៀតណាម​ដែល​នោះ លោក​សុំ​មិន​អត្ថាធិប្បាយ​លើ​ចំណុច ដោយ​ស្នើ​ឲ្យទៅ​សួរ​រដ្ឋាភិបាល​ ។​

​បើ​តាម​លោក អ៊ុំ សំអាន​     នៅ​ពេល​ត្រឡប់​មក​ដល់​ភ្នំពេញ​លោក​នឹង​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ឲ្យជួយ​អន្តរាគមន៍​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម ដោយ​លោក​​ចាត់ទុកថា យន្ត​ចរចា​ទ្វេភាគី​កម្ពុជា និង​វៀតណាម នឹង​មិន​មាន​ប្រសិទ្ធភាព​នោះទេ ​៕ 

No comments:

Post a Comment