គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Tuesday, June 2, 2015

​សមត្ថកិច្ច​គំរាម​សម្លាប់​ពលរដ្ឋ​ខណៈ​ប្រមូលផ្ដុំ​គ្នា​ដាក់​ញត្ដិ​ជូន​អាជ្ញាធរ​ខេត្ដព្រះវិហារ​ករណី​ជម្លោះដីធ្លី​​


ស្តាប់សំឡេង៖​


ចម្លងទុក


អ្នក​មាន​ជម្លោះ​ដីធ្លី​មកពី​ស្រុក​ត្បែងមានជ័យ ខេត្ដ​ព្រះវិហារ ឲ្យដឹងថាពួកគាត់​ត្រូវបាន​សមត្ថកិច្ច​ខេត្ដ​នេះ​រារាំង និងគំរាម​សម្លាប់ ព្រមទាំង​ហាមឃាត់​មិន​ឲ្យ​ជួបប្រជុំគ្នា ដាក់​ញត្ដិ​ជូន​អាជ្ញាធរខេត្ដ ដើម្បី​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ពួកគេ។​

​សមាជិក​សហគមន៍​ជនជាតិដើម​ភាគ​តិចគួយ នៅ​ឃុំ​ប្រមេ​រ ស្រុក​ត្បែងមានជ័យ អ្នកស្រី ស៊ឹង សាំ ប្រាប់​អោយដឹង​នៅ​ទី​រួម​ខេត្តព្រះវិហារ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថាក្រុម​សមត្ថកិច្ច​ចម្រុះ បាន​រារាំង គំរាមកំហែង​ចាប់​ដាក់​ខ្នោះ និង​
សម្លាប់ចោល ខណៈ​ដែល​ពួកគាត់​ជាច្រើន​នាក់​បាន​មក​ប្រមូលផ្ដុំ​គ្នា​នៅ​ទីរួមខេត្ដ ដាក់​ញត្ដិ​ជូន​អភិបាលខេត្ដ លោក អ៊ុំ ម៉ា​រ៉ា ដើម្បី​ជំរុញ​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី ជាមួយ​ក្រុមហ៊ុន​ចិន​ឡាន​ហ្វេ​ង។ អ្នកស្រី​បន្ដ​ថាក្រុម​សមត្ថកិច្ច​ទាំងនោះ បាន​ហាមឃាត់ និង​បណ្ដេញ​ពួកគាត់​ឲ្យ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ ប៉ុន្ដែ​ពួកគាត់​មិន​ធ្វើ​តាម ហើយ​នៅតែ​ទាមទារ​ឲ្យ​អាជ្ញាធរប​ញ្ឈប់​ក្រុមហ៊ុន​រំលោភ​ដីធ្លី​ពួកគេ ។

​ប្រជា​សហគមន៍​ទាំងនោះ​ឲ្យដឹង​ប្រហាក់ប្រហែល​គ្នា​ថាពួកគាត់​បាន​ធ្វើដំណើរ​ដោយ​ថ្មើរជើង មកពី​ស្រុក​ត្បែងមាន​ជ័យ ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី​អូសបន្លាយ​ជាច្រើន​ឆ្នាំ​មកហើយ​នោះ ប៉ុន្ដែ​បែរជា​ត្រូវ​សមត្ថ​កិច្ច​ខេត្ត​នេះ​គំរាម​សម្លាប់​ទៅវិញ។ ពួក​គាត់​បញ្ជាក់​ថាបើ​ទោះបី​មាន​ការរារាំង និង​គំរាមកំហែង​ក្ដី ក៏​ពួកគេ​នៅតែ​បន្ត​ជួបប្រជុំ​គ្នា​ដដែល ដើម្បី​ទាមទារ​យុត្ដិធម៌ ។

​ជាមួយគ្នា​នោះ​ដែរ ពលរដ្ឋ​មកពី​តាម​បណ្ដា​ស្រុក​ផ្សេងៗ​ទៀត ដូចជា​ស្រុក​គូលែន ស្រុក​រវាង ស្រុក​ជាំ​ក្សាន្ដ ជាដើម ក៏​ត្រូវ​សមត្ថកិច្ច​ស្ទាក់ផ្លូវ និង​រារាំង​ពួកគាត់​មិន​ធ្វើដំណើរ​ចូល​ទីរួមខេត្ដ​ផងដែរ ក្រោម​ហេតុផល​ផ្សេង​។ ប៉ុន្ដែ​ទោះជា​យ៉ាងណា ពួកគាត់​ខ្លះ​នៅតែ​បន្ដ​ដោយ​ថ្មើរជើង​ដដែល ។​

VOD មិនអាច​ទាក់ទង អភិបាល​ខេត្ដ​ព្រះវិហារ លោក អ៊ុំ ម៉ា​រ៉ា ដើម្បី​សាកសួរ​ពី​ករណី​នេះ​បានទេ ដោយ​ទូរ​ស័ព្ទ​នៅ​ក្រៅ​សេវា ។ ចំណែក​ស្នងការ និង​ស្នងការរង​ខេត្ត គឺ​លោក ​ស៊ី គិរី និង​លោក កែវ ចំរើន ក៏​ មិនអាច​ទាក់ទង​ដើម្បី​សុំ​ការបំភ្លឺ​បានដែរ ។ 

​អ្នកសម្របសម្រួល​សមា​គម​ការពារ​សិទ្ធិមនុស្សអាដហុក ខេត្ដ​ព្រះវិហារ លោក ឡោ ចាន់ យល់ថាករណីនេះជា​ការគំរាមកំហែង​បំបិទ​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ តាម​រដ្ឋធម្មនុញ្ញ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សិទ្ធិ​ពលរដ្ឋ ។ លោក​បន្ដថាជម្លោះ​ដីធ្លី​នៅ​ខេត្ដ​នោះ​បាន​អូសបន្លាយ​ជាច្រើន​ឆ្នាំ​នេះ ដោយសារ​អាជ្ញាធ​រហាក់​មិន​មាន​ចេតនា ជួយ​ដោះស្រាយ​ជូន​ពួកគាត់ ។ លោក​បញ្ជាក់ថា បើសិន​ជម្លោះដីធ្លី​នេះ នៅតែ​មិនមាន​ដំណោះស្រាយ​នោះ ពួកគាត់​នឹង​ឡើង​ទៅ​តវ៉ា​ដល់​រាជធានី​ភ្នំពេញ​បន្ដទៀត។​

​បើ​តាម​ពលរដ្ឋ​ ពួកគេ​មាន​គម្រោង​ជួបប្រជុំគ្នា ដើម្បី​ធ្វើ​ការតវ៉ា​ឲ្យ​អាជ្ញាធរ​ជួយ​រក​ដំណោះស្រាយ​ដីធ្លី​នេះ មាន​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៥​នេះ ៕

No comments:

Post a Comment