គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Tuesday, June 2, 2015

ប្រជា​សហគមន៍​ម្នាក់​ស្លាប់ ១០​នាក់​របួស​ដោយ​ក្រឡាប់​គោយន្ត​ពេល​ធ្វើដំណើរ​ទៅ​តវ៉ា​នៅ​ខេត្ត​ព្រះវិហារ​​

បុរស​វ័យ​៤៧​ឆ្នាំ​ម្នាក់​បាន​ស្លាប់ និង​អ្នករួមដំណើរ​១០​នាក់​ផ្សេង​ទៀត​រងរបួស ដោយសារ​ក្រឡាប់​គោយន្ត នៅ​ថ្ងៃ​អង្គារ​នេះ ពេល​ពួកគេ​ធ្វើដំណើរ​ទៅ​កាន់​ទី​រួម​ខេត្តព្រះវិហារ ដើម្បី​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ​២​ពាន់​នាក់​ផ្សេងទៀត ដាក់​ញត្តិ​ឲ្យ​អាជ្ញាធរ​ខេត្ត​នេះ ដោះស្រាយ​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​របស់​ពួកគេ​តាម​គោលការណ៍​ច្បាប់ ។​

​បុរសរងគ្រោះ​ស្លាប់​បាត់បង់​ជីវិត​ក្នុង​គ្រោះថ្នាក់​ក្រឡាប់​គោយន្ត​នោះ​មានឈ្មោះ អ៊ុន យ៉ាន់ មក​ពី​សហគមន៍​ព្រៃ​ឡ​ង់ នៅ​ឃុំ​រៀបរយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ ។ លោក អ៊ុន យ៉ាន់ និង​អ្នករបួស​១០​នាក់​នោះ បាន​ធ្វើដំណើរ​រួមគ្នា​
ជាមួយ​ប្រជា​សហគមន៍​ប្រមាណ​៦០​នាក់​ផ្សេង​ទៀត បាន​ធ្វើដំណើរ​ទៅ​កាន់​ទី​រួម​ខេត្តព្រះវិហារ ក្នុង​គោលបំណង​ទៅ​សម្តែង​មតិ​ជា​មួយ​បណ្តាញ​សហគមន៍​ផ្សេងៗ​ទៀត មក​ពី​ទូទាំង​ខេត្ត​ព្រះវិហារ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួកគាត់ ។

​ក្នុងចំណោម​អ្នករបួស​ទាំង​១០​នាក់​នោះ ៩​នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះវិហារ និង​ម្នាក់​មាន​របួសធ្ងន់​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្សី​ក្នុង​រាជធានី​ភ្នំពេញ ។

​សូមជម្រាបថា បញ្ហា​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ ទាំង​ជនជាតិដើម​ភាគតិច និង​មិនមែន​ជនជាតិដើម​ភាគតិច​ជាមួយ​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច  បានអូសបន្លាយ​ជាច្រើន​ឆ្នាំ  រហូតមកទល់​ពេលនេះ​មិនទាន់​មាន​ដំណោះស្រាយ​ណា​មួយ​សមស្រប​តាម​គោលការណ៍​ច្បាប់​នៅឡើយ ។​

​ប្រភព​ពី​អង្គការ​សង្គម​ស៊ីវិល​ដែល​តាមដាន​ជម្លោះ​ដីធ្លី​នៅ​ក្នុង​ខេត្ត​នេះ​លើកឡើងថា ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អាជ្ញាធរ​ស្រុក  ខេត្ត  រហូតដល់​ថ្នាក់​ជាតិ ដោយ​ស្នើសុំ​ឲ្យមាន​ការសិក្សា​ពី​ផលប៉ះពាល់​ជា​មុន​សិន មុន​នឹង​ក្រុមហ៊ុន​ធ្វើការ​ឈូសឆាយ តែ​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ខេត្ត មិន​ត្រឹមតែ​មិន​ទប់ស្កាត់​ការ​ឈូសឆាយ​នោះទេ  ថែម​ទាំង​ការពារ​ក្រុមហ៊ុន​ឲ្យចូល​ឈូសឆាយ​ថែមទៀត ដោយ​មិន​ស្តាប់  និង​ចាត់ការ​បណ្តឹង​របស់​ប្រជាពលរដ្ឋ ដោយ​បាន​ប្រើប្រាស់​ប្រព័ន្ឋ​តុលាការ  ដើម្បី​ដាក់​សម្ពាធ​លើ​ប្រជាពលរដ្ឋ​រងគ្រោះ​ទៀតផង  ៕






No comments:

Post a Comment