ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងធ្វើតេស្ត ប្រព័ន្ធចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅខែសីហា ដែលគេគ្រោងប្រើកុំព្យូទ័រ ២៤៥០ គ្រឿងដោយមានជំនួយពីជប៉ុន និងសហភាពអឺរ៉ុប (EU)។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បាន
បញ្ជាក់កាលពីថ្ងៃអាទិត្យថា៖ «យើងនឹងមានប្រព័ន្ធកុំព្យូទ័រថ្មីនៅខែសីហា ដើម្បីសាកល្បង ហើយយើងសង្ឃឹមថា ការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីនឹងប្រព្រឹត្តទៅនៅខែមីនា ឬខែឧសភា ឆ្នាំ ២០១៦ ហើយរយៈពេលចុះឈ្មោះអ្នកបោះឆ្នោតថ្មី នឹងធ្វើឡើង យ៉ាងហោចណាស់សម្រាប់រយៈពេលប្រាំមួយខែ»។
គ.ជ.ប នឹងផ្តល់នូវសេចក្តីព្រាងពីបទប្បញ្ញត្តិ និងនីតិវិធី ដែលទាក់ទងនឹងការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោត ជូនជប៉ុន និងសហភាពអឺរ៉ុបនៅថ្ងៃទី ២ ខែមិថុនានេះហើយរំពឹងថា នឹងទទួលបានអនុសាសន៍ពីពួកគេ ក្នុងរយៈពេលបីសប្តាហ៍ក្រោយ។ នេះបើយោងតាមរបាយការណ៍ដែលចេញដោយ គ.ជ.ប កាលពីសប្តាហ៍មុន បន្ទាប់ពីកិច្ចប្រជុំជាមួយអ្នកជំនាញមកពីប្រទេស ជប៉ុន និងសហភាពអឺរ៉ុប។
របាយការណ៍នេះ ក៏បានឲ្យដឹងដែរថា សេចក្ដីព្រាងនៃបទបញ្ជា និងនីតិវិធីនៃការចុះឈ្មោះអ្នកបោះឆ្នោតក៏នឹងត្រូវផ្តល់ជូនគណបក្សនយោបាយពាក់ព័ន្ធ និងសង្គមស៊ីវិលផងដែរ។ របាយការណ៍នេះ បានឲ្យដឹងទៀតថា៖ «អ្នកជំនាញជប៉ុននឹងមកដល់កម្ពុជា សម្រាប់ការសិក្សាចុងក្រោយអំពីប្រព័ន្ធបច្ចេកទេស ដំណើរការចុះបញ្ជី និងប្រព័ន្ធការពារ និងទិន្នន័យ»។
របាយការណ៍ប្រចាំឆ្នាំ ២០១៤ ស្តីពីប្រជាធិបតេយ្យ ការបោះឆ្នោត និងកំណែទម្រង់ដែល បានចេញផ្សាយនៅខែមីនា ឆ្នាំ ២០១៥ ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីសប្តាហ៍មុន រាយការណ៍ថា អង្គការឃ្លាំមើលការបោះឆ្នោតខុម ហ្វ្រែល និងអង្គការសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត បានធ្វើតេស្តសាកល្បងមួយលើប្រព័ន្ធចុះឈ្មោះថ្មីដ៏ទំនើបនេះ ដោយទទួលបានជោគជ័យ។ ប្រព័ន្ធថ្មីនេះ នឹងភ្ជាប់ទាំងប្រព័ន្ធ GPS សម្រាប់ទីតាំងចុះឈ្មោះអ្នកនៅការិយាល័យបោះឆ្នោត។
របាយការណ៍បានឲ្យដឹងថា៖ «តេស្ត បានរកឃើញថា គ្រឿងបរិក្ខារ រួមទាំង កុំព្យូទ័រ និងកម្មវិធីប្រើប្រាស់ក្នុងការធ្វើតេស្ត បានដំណើរការទៅយ៉ាងរលូនដោយគ្មានកំហុស ឬមានបញ្ហាអ្វីនោះទេ។ ក្នុងការបោះឆ្នោតកន្លងមក ដំណើរការចុះឈ្មោះអ្នកបោះឆ្នោត តែងតែជាមូលហេតុចម្បងនៃជម្លោះ»។
របាយការណ៍ដដែលនេះក៏បានឲ្យដឹងផងដែរថា ដោយប្រើកម្មវិធីលើបណ្តាញ អ្នកចុះឈ្មោះជាង ៩៩ ភាគរយ ក្នុងចំណោមអ្នកចុះឈ្មោះ ៦៥២ នាក់បានចុះឈ្មោះត្រឹមត្រូវ ដោយគ្មានឈ្មោះជាន់ ឬ «ព័ត៌មានដដែលៗនោះទេ» ហើយ ពេលវេលាជាមធ្យមក្នុងការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោត គឺ ៥ នាទីដែលតិចជាងរយៈពេលរំពឹងទុក គឺ ៧ នាទីដែលត្រូវបានគេប៉ាន់ប្រមាណមុនពេលធ្វើតេស្ត។
លោក គល់ បញ្ញា នាយកប្រតិបតិ្តនៃអង្គការខុមហ្វ្រែលបានថ្លែងកាលពីថ្ងៃអាទិត្យថា អង្គការខុមហ្វ្រែលនឹងធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធរបស់ខ្លួន ហើយនឹងព្យាយាមដាក់ជូន គ.ជ.ប នៅសប្តាហ៍ក្រោយ។
លោកបានលើកឡើងថា៖ «[ប្រព័ន្ធថ្មី] នេះ គឺជាការបោះជំហានទៅមុខមួយឆ្ពោះទៅធានាឲ្យបាននូវដំណើរការល្អ [នៃការចុះឈ្មោះអ្នកបោះឆ្នោត] ប៉ុន្តែប្រសិនបើប្រព័ន្ធថ្មីនេះ គឺត្រូវបានគេធ្វើមិនច្បាស់លាស់ នោះវានឹងក្លាយជាបញ្ហាប្រឈមមួយ» ។
នាបច្ចុប្បន្ន គ.ជ.ប កំពុងបន្តធ្វើបច្ចុប្បន្នភាព លើបញ្ជីឈ្មោះអ្នកបោះឆ្នោត និងការកែប្រែលើបញ្ជីឈ្មោះអ្នកបោះឆ្នោត ប្រចាំឆ្នាំរបស់ខ្លួន។
នៅក្នុងឆ្នាំ ២០១៤ កន្លងមក គ.ជ.ប ចាស់ បានប្រកាសថា បញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលបានកែប្រែតាមនីតិវិធីចាស់គឺមានអ្នកបោះឆ្នោតចំនួន ៩៨០១៥៣៥ នាក់បានចុះក្នុងបញ្ជីផ្លូវការ៕

No comments:
Post a Comment