លោក សម រង្ស៊ី ថ្លែងឲ្យដឹងថា ក្រុមការងារលោកបាននាំយកផែនទីពីប្រទេសបារាំង មកដល់កម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ជាផែនទីគ្របដណ្ដប់តាមព្រំដែនប្រទេសកម្ពុជា-វៀតណាម មានប្រវែង ១២៥០គីឡូម៉ែត្រ ខ្នាត ១ លើ ១០០ពាន់ (១/១០០.០០០)។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងប្រាប់ក្រុមអ្នកកាសែតក្រោយពិធីប្រកាស
ចាប់ផ្ដើមទទួលវិភាគទានសម្រាប់គម្រោងទូរទស្សន៍ព្រះអាទិត្យ នាទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ក្រុងភ្នំពេញ ថា លោកបានទិញផែនទីនោះពីបណ្ណាល័យមួយនៅប្រទេសបារាំង ដែលលោកអះអាងថា ជាទីដែលមានតម្កល់ទុកផែនទីដោយអ្នកជំនាញផែនទីរបស់ប្រទេសនេះ។ លោក សម រង្ស៊ី បញ្ជាក់ឲ្យដឹងថា មាត្រដ្ឋានផែនទីខ្នាត ១ លើ ១០០ពាន់ មានន័យថា មួយសង់ទីម៉ែត្រលើផែនទី មួយគីឡូម៉ែត្រ លើផ្ទៃដី។
ស្ដាប់សំឡេងលោក សម រង្ស៊ី៖
លោក សម រង្ស៊ី អះអាងថា ក្រោយពេលផែនទីនេះមកដល់ លោកនឹងស្នើឲ្យគណបក្សមានអាសនៈនៅក្នុងសភាបង្កើតគណៈកម្មការចម្រុះ ដើម្បីផ្ទៀងផ្ទាត់ផែនទីនេះទៅនឹងការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម។

No comments:
Post a Comment