គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Monday, June 22, 2015

លោក ស ខេង ជា​នាយករដ្ឋមន្ត្រី​ស្តីទី​ផង និង​ប្រធានស្តីទី​គណបក្ស​ផង

លោក ហ៊ុន សែន ដែលជា​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ​លិខិត​ផ្ទេរសិទ្ធិ​ជូន​លោក ស ខេង ឲ្យ​បំពេញ​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ស្តីទី​ផង និង​ជា​ប្រធាន​ស្តីទី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ផង។ នេះ​បើតាម​ការអះអាង​របស់​លោក ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នៅថ្ងៃនេះ។

លិខិត​ផ្ទេរសិទ្ធិ​នេះ​ត្រូវបាន​ធ្វើឡើង មុន​ការចាកចេញ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​ប្រទេស​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី២២មិថុនា​នេះ ដើម្បី​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​តំបន់​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា។

នៅ​ថ្ងៃទី២០មិថុនា​កន្លងទៅ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បោះឆ្នោត​ជ្រើសតាំង​លោក ហ៊ុន សែន ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បន្តវេន​ពី​លោក ជា ស៊ីម ដែល​បានទទួល​មរណៈភាព និង​ជ្រើសតាំង​លោក ស ខេង និង​លោក សាយ ឈុំ ជា​អនុប្រធាន​គណបក្ស ដោយ​មិនមាន​ឋានៈ​អនុប្រធាន​ទី១ ឬ​ទី២ នោះឡើយ។ ដូច្នេះ សំណួរ​មួយ​ដែល​គេ​អាច​សួរ​បាន ថា​តើ​ក្នុងករណី​អវត្តមាន​នៅក្នុង​ប្រទេស​របស់លោក ហ៊ុន សែន អ្នកណា​នឹង​ជា​ប្រធានស្តីទី​នៃ​គណបក្ស?

ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផល​វរុណ បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖«នៅក្នុង​ក្របខណ្ឌ​រដ្ឋាភិបាល សម្តេច ស ខេង ត្រូវ​ក្លាយជា​នាយករដ្ឋមន្ត្រី​ស្តីទី​តាម​លិខិត​ផ្ទេរសិទ្ធិ​របស់​សម្តេច ហ៊ុន សែន។ ប៉ុន្តែ​នៅក្នុង​ក្របខណ្ឌ​គណបក្ស គឺ​អាស្រ័យ​លើ​ភាពជាក់ស្តែង​ថា តើ​សម្តេច ហ៊ុន សែន នឹង​អាច​ផ្ទេរសិទ្ធិ​ជូន​សម្តេច ស ខេង ឬ សម្តេច សាយ  ឈុំ»។

No comments:

Post a Comment