
លោកបានបន្តថា នាពេលកន្លងមក អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ដើរល្បាតតាមខ្សែបន្ទាត់ព្រំដែន
ក៏បានចាប់ខ្លួន ប្រជាពលរដ្ឋវៀតណាម ដែលចូលមកកាប់ចំការ នៅក្នុងដីកម្ពុជា រួចប្រគល់ឲ្យទៅ អាជ្ញាធរវៀតណាម។ ប៉ុន្តែភាគីវៀតណាម មិនទទួលស្គាល់ការពិតនោះទេ ដោយគេអះអាងថា សមត្ថកិច្ចកម្ពុជា ចូលទៅចាប់ប្រជាពលរដ្ឋវៀតណាម នៅក្នុងទឹកដីរបស់គេទៅវិញ។
លោកស្នងការនគរបាល ខេត្តរតនគីរី បានលើកឡើងថា នៅក្នុងកិច្ចប្រជុំ ជាមួយភាគីវៀតណាមកាលពីថ្ងៃទី១៦ ខែមិថុនា ភាគីវៀតណាម បានលើកឡើងចំនួន ៣ ចំណុចគឺ៖ ទី១.គេថាប្រជាជនកម្ពុជា បានដាំដំណាំ នៅលើដីវៀតណាម។ ទី២.សមត្ថកិច្ចកម្ពុជា ដើរល្បាតចូលហួសព្រំដែន ចូលក្នុងទឹកដីវៀតណាម និងទី៣.ប្រជាជនសាងសង់ផ្ទះ នៅតំបន់ហាមឃាត់។ ប៉ុន្តែលោកបាន
ឆ្លើយតបទៅភាគីវៀតណាមវិញថា ចំពោះករណីប្រជាពលរដ្ឋខ្មែរ កាប់ចំការដាំដុះ គឺនៅក្នុងទឹកដីកម្ពុជា មិនមែននៅដីវៀតណាមទេ។ ករណីសមត្ថកិច្ចកម្ពុជា ចាប់ប្រជាពលរដ្ឋវៀតណាម (ចូលក្នុងដីខ្មែរ) គឺមិនមែនស្ថិតនៅក្នុងទឹកដីវៀតណាមទេ គឺស្ថិតនៅក្នុងទឹកដីកម្ពុជា ហើយសមត្ថកិច្ចកម្ពុជា ក៏មិនបានដើរចូលក្នុងដីវៀតណាមទេ។ ហើយចំពោះការចាប់ប្រជាជនវៀតណាម គឺដោយសារតែពួកគេ កាប់ចំការនៅក្នុងដីកម្ពុជា ទើបបានអាជ្ញាធរកម្ពុជា ចាប់ខ្លួន ដើម្បីរក្សាស្ថានភាពដើម នៅតាមព្រំដែន កុំឲ្យមានការប្រែប្រួល។
លោកបានបន្តថា នៅក្នុងកិច្ចប្រជុំនោះ លោកក៏បានសំណូមពរ ទៅភាគីវៀតណាម ឲ្យលុបស្រះទឹក ដែលបានជីកចូលមក ក្នុងដីកម្ពុជាជ្រៅ ប៉ុន្តែភាគីវៀតណាម មិនបានឆ្លើយតបនោះទេ ដោយគ្រាន់តែឯកភាព រក្សាស្ថានភាពដើម។ ហើយការចូលមកក្នុងដីកម្ពុជា មិនមែនមានតែស្រះទឹកទេ គឺមានទាំងការធ្វើចំការ ចូលមកក្នុងដីកម្ពុជា ថែមទៀតផង។
សូមជម្រាបថា កាលពីថ្ងៃទី១២ និងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ ក្រសួងការបរទេសកម្ពុជា បានធ្វើកំណត់ទូតតវ៉ាទៅភាគីវៀតណាម ចំពោះករណីវៀតណាម ជីកស្រះចំនួន ៨កន្លែង ចូលក្នុងដីកម្ពុជា នៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលមិនទាន់បានធ្វើ កំណត់ខណ្ឌសីមានៅឡើយ និងបានស្នើឲ្យរដ្ឋាភិបាលវៀតណាម គោរពតាមខ្សែព្រំដែន នៃផែនទីបោន ខ្នាត១/១០០.០០០ និងចំណុចទី៨ នៃសេចក្តីប្រកាសព័ត៌មានរួម ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ១៩៩៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម៕
No comments:
Post a Comment