ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែមិនព្រមបង្ហាញឈ្មោះភូមិខ្មែរពីរដែលត្រូវដោះដូរទៅឲ្យប្រទេសវៀតណាមដើម្បីរក្សាទុកភូមិពីរដែលជាភូមិកំណើតរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា នៅក្នុងខេត្តត្បូងឃ្មុំនោះឡើយ ខណៈដែលជនជាតិភាគតិចជិត ៣០០ នាក់ បានទាមទារឲ្យក្រសួងមហាផ្ទៃដកមេប៉ុស្តិ៍ព្រំដែនក្នុងភូមិឡំ ខេត្តរតនគិរីចេញ ដោយចោទប្រកាន់ថា មេប៉ុស្តិ៍រូបនោះបានបណ្តែតបណ្តោយឲ្យវៀតណាមចូលមកជីកស្រះនៅក្នុងទឹកដីខ្មែរ។
នៅក្នុងលិខិតឆ្លើយតបមួយផ្ញើទៅលោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិកាលពីថ្ងៃសុក្រតាមរយៈ លោក ហេង សំរិន ប្រធានរដ្ឋសភាហើយដែលភ្នំពេញប៉ុស្តិ៍ទើបទទួលបានកាលពីម្សិលមិញបានឲ្យដឹងថា លោក ហ៊ុន សែន បានប្រាប់លោក ហេង សំរិន ថា សំណើរបស់លោក អ៊ុំ សំអាន ដែលស្នើឲ្យប្រាប់ឈ្មោះ ភូមិពីរដែលត្រូវដោះដូរទៅឲ្យវៀតណាមជំនួសភូមិអន្លង់ជ្រៃ និងភូមិថ្លុកត្រាចដែលជាភូមិកំណើតរបស់លោក ហេង សំរិន និងសំណើសុំពិនិត្យការបោះបង្គោលព្រំដែនចូលក្នុងទឹកដីកម្ពុជាប្រហែល ១២៧០ ម៉ែត្រនៅច្រកភ្នំដិនក្នុងស្រុកគិរីវង់ ខេត្តតាកែវ នោះ លោក ហ៊ុន សែន បានបញ្ជាក់ថា លោកបានបញ្ជាក់រួចហើយជូនប្រជាជនក្នុងរដ្ឋសភាកាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០១២ កន្លងមក។
លោកនាយករដ្ឋមន្រ្តីបានសរសេរថា៖ «ការចោទប្រកាន់របស់ឯកឧត្ដម អ៊ុំ សំអាន នៅតំបន់នេះ គឺប្រាសចាកពីការពិតទាំងស្រុងព្រោះថារាជរដ្ឋាភិបាលមានគោលការណ៍ច្បាស់លាស់ណាស់ក្នុងការកំណត់ព្រំដែនជាមួយនឹងប្រទេសជិតខាង»។
លិខិតបន្តថា៖ «រាជរដ្ឋាភិបាលគ្មានគោលការណ៍យកភូមិ ឬដីស្រែរបស់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងកាន់កាប់ និងអាស្រ័យផលណាមួយទៅសងអោយវៀតណាមទេ»។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ការផ្លាស់ប្តូរព្រំដែនដីនៅតំបន់មួយចំនួនដែលនៅសល់ត្រូវបានធ្វើឡើងដើម្បីរក្សាការកាន់កាប់ដី និងដីកសិកម្មរបស់ប្រជាជន ដែលកំពុងធ្វើកសិកម្ម និងរស់នៅជាយូរមកហើយក្នុងគោលបំណងដើម្បីជួយពួកគេឲ្យបន្តរស់នៅ និងកាន់កាប់តំបន់ទាំងនោះតទៅទៀត។
ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បានច្រានចោលនូវការចោទប្រកាន់របស់លោក អ៊ុំ សំអាន ផងដែរ ដែលថាវៀតណាមបានផ្លាស់ប្តូរព្រំដែនចូលមកក្នុងប្រទេសកម្ពុជាប្រហែល ១២៧០ ម៉ែត្រនៅច្រកភ្នំឌិនដោយលោកថាវាមិនមែនជារឿងថ្មីទេហើយថាបញ្ហានេះត្រូវបានលោក សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានបំភ្លឺរួចហើយកាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០០៥។
នៅពេលទាក់ទងកាលពីម្សិលមិញ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនក៏បដិសេធប្រាប់ឈ្មោះភូមិពីរដែលត្រូវដោះដូរទៅឲ្យវៀតណាមនោះដែរ ដោយថ្លែងថាលោកកំពុងជាប់រវល់។
បើតាមលិខិតមួយច្បាប់របស់លោក អ៊ុំ សំអាន ផ្ញើជូនលោកនាយករដ្ឋមន្ត្រីកាលពីខែមុន លោក សំអាន បានអះអាងថាមានភូមិចំនួនបី និងវត្តមួយបានបាត់បង់ទៅខាងវៀតណាមដោយសារតែការដាំបង្គោលព្រំដែនលេខ ១២៥ និង ១៣០ ក្នុងស្រុកពញាក្រែក។
លោក សំអាន អះអាងថា ការដាំបង្គោលព្រំដែនលេខ ១៣០ បានធ្វើឲ្យបាត់បង់ភូមិតាអែម និងបង្គោលព្រំដែនលេខ ១២៥ ដែលបានដាំចូលក្នុងទឹកដីកម្ពុជាប្រហែល ១ គីឡូម៉ែត្រ បានធ្វើឲ្យកម្ពុជាបាត់បង់វត្តត្នោត និងភូមិពីរទៀត គឺភូមិតាមុំ និងភូមិតាម៉ៅ។
ទាក់ទងនឹងបញ្ហាព្រំដែនដែលកំពុងតែឡើងកម្ដៅនេះដែរ ជនជាតិដើមភាគតិច ចារ៉ាយក្នុងភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវចំនួន ២៧៤ នាក់ បានផ្តិតមេដៃដាក់ញត្តិមកក្រសួងមហាផ្ទៃ និងរដ្ឋសភា តាមរយៈអង្គការអាដហុកខេត្តរតនគិរីកាលពីព្រឹកថ្ងៃចន្ទម្សិលមិញ ដើម្បីទាមទារឲ្យដកតំណែងមេប៉ុស្តិ៍ព្រំដែនឈ្មោះ រចំ ជិប។
តំណាងពលរដ្ឋ និងចាស់ទុំក្នុងភូមិចំនួន ៦ នាក់ បានចោទប្រកាន់ថា មេប៉ុស្តិ៍ព្រំដែនក្នុងភូមិឡំ ឈ្មោះ រចំ ជិប បានបណ្តែតបណ្តោយឲ្យជនជាតិវៀតណាមចូលមកជីកស្រះក្នុងដីខ្មែរតាមអំពើចិត្ត។ លើសពីនោះ លោក រចំ ជិប ក៏បានឃុបឃិតជាមួយនឹងទាហានព្រំដែនវៀតណាមដោយឲ្យគិញសម្ងាត់វៀតណាមពីរនាក់ចូលមកអុកឡុកក្នុងកិច្ចប្រជុំរវាងអ្នកភូមិ និងតំណាងរាស្ត្រកាលពីសប្តាហ៍មុន។
លោក រម៉ាស់ ទូត អាយុ ៦២ ឆ្នាំ ថ្លែងថា៖ «មេប៉ុស្តិ៍ហ្នឹងហើយជាអ្នកនាំយួនចូលប្រទេសយើង។ គេចូលជីកស្រះ និងអនុញ្ញាតឲ្យគិញយួនមកអុកឡុកអង្គប្រជុំខ្មែរទៀត។ ខ្មែរយើងទៅប្រទេសគេអីចឹងមិនបានទេ»។
តំណាងពលរដ្ឋម្នាក់ទៀត ឈ្មោះ រម៉ាស់ ស្វាត អាយុ ៥០ ឆ្នាំ ក៏បានអះអាងដែរថា ពលរដ្ឋចង់ដកមេប៉ុស្តិ៍ស្រឡាញ់វៀតណាមនេះចេញហើយដាក់មេប៉ុស្តិ៍ដែលស្រឡាញ់ខ្មែរវិញ។
ប្រជាពលរដ្ឋភូមិឡំ និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានជួបប្រជុំគ្នាដើម្បីពិភាក្សា និងស្រាវជ្រាវពីបញ្ហាវៀតណាមចូលមកជីកស្រះក្នុងទឹកដីខ្មែរកាលពីសប្តាហ៍មុន។
ពេលនោះគិញសម្ងាត់វៀតណាមពីរនាក់ស្លៀកពាក់ស៊ីវិល និងមានពាក់មួកនគរបាលខ្មែរបានចូលមកថតរូប និងថតវីដេអូពីកិច្ចប្រជុំនោះ បើទោះបីជាពលរដ្ឋប្រាប់ឲ្យចេញយ៉ាងណាក៏ដោយ។ ដោយសារពួកគេមិនព្រមឈប់ថត និងមិនចាកចេញទើបអ្នកភូមិចាប់ដកទូរស័ព្ទពួកគេទុកហើយចាប់បញ្ជូនទៅឲ្យមន្ត្រីប៉ុស្តិ៍ព្រំដែនភូមិឡំដើម្បីឲ្យចាត់វិធានការតាមច្បាប់។ ប៉ុន្តែពួកគេត្រូវបានដោះលែងទៅវិញ ហើយមន្ត្រីប៉ុស្តិ៍ព្រំដែនខ្មែរពីរនាក់ថែមទាំងបានមកសុំទូរស័ព្ទប្រគល់ឲ្យគិញវៀតណាមនោះវិញទៀត។ នេះបើតាមលោក ឆាយ ធី អ្នកសម្របសម្រួលអង្គការអាដហុកខេត្ត។
ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងលោក រចំ ជិប ដើម្បីសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។ ប៉ុន្តែ លោក ឈិន សារ៉ន មន្ត្រីព្រំដែនប្រចាំប៉ុស្តិ៍ភូមិឡំអះអាងថា លោក រចំ ជិប ត្រូវប្តូរការងារទៅស្នងការខេត្តរតនគិរីប្រមាណជាកន្លះខែមកហើយ។
លោក សារ៉ន បានបដិសេធថា ពួកលោកមិនបានដោះលែងគិញវៀតណាមដូចការចោទប្រកាន់របស់ពលរដ្ឋនោះទេ។
លោក ចាំង ដារ៉ា មន្ត្រីយោធាម្នាក់នៅខេត្តរតនគិរីបានឲ្យដឹងថា ស្រះទឹកថ្មីមួយទៀតត្រូវបានក្រុមការងារថ្នាក់ជាតិរកឃើញដែលធ្វើឲ្យចំនួនស្រះទឹកសរុបដែលត្រូវវៀតណាមចូលជីកក្នុងទឹកដីខ្មែរបានឡើងដល់ចំនួន ៩ ហើយ។ លោកបានបន្តថា ស្រះទឹកថ្មីនោះគឺស្ថិតនៅក្នុងភូមិសាស្ត្រជាមួយគ្នានឹងស្រះទឹកដែលរកឃើញកាលពីមុនៗនោះដែរ។
ក្រសួងការបរទេសកម្ពុជាបានផ្ញើកំណត់ទូតចំនួនពីរទៅរដ្ឋាភិបាលសង្គមនិយមវៀតណាមកាលពីថ្ងៃសុក្រ និងថ្ងៃអាទិត្យ ដើម្បីស្នើឲ្យវៀតណាមគោរពតាមខ្សែព្រំដែននៃផែនទីខ្នាត ១/១០០.០០០។
លោក ជុំ ស៊ុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងថា រហូតមកដល់ល្ងាចថ្ងៃចន្ទម្សិលមិញក្រសួងមិនទាន់ទទួលបានការឆ្លើយតបណាមួយពីរដ្ឋាភិបាលវៀតណាមនៅឡើយទេ។
លោកបញ្ជាក់ថា៖ «យើងទើបតែផ្ញើទៅកាលពីថ្ងៃសុក្ររឿងស្រះ ៥ ហើយកាលពីថ្ងៃអាទិត្យយើងផ្ញើកំណត់ទូតមួយទៀតពីរឿងស្រះ។ វាលឿនពេកមិនទាន់មានការឆ្លើយតបភ្លាមទេ។ យើងរង់ចាំមើលបន្តិចសិន»។
លោកបានបន្ថែមថា ក្រសួងការបរទេសមិនទាន់បានដឹងពីការរកឃើញស្រះទឹកទី ៩ ទៀតនោះទេ ហើយក្រសួងនឹងពិនិត្យមើលរបាយការណ៍ពីការរកឃើញស្រះទី ៩ នោះ នៅពេលដែលទទួលបាន៕

No comments:
Post a Comment