គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Saturday, May 30, 2015

NOCC៖ ព្រឹត្តិការណ៍​រត់ប្រណាំង​ពណ៌ មិនមាន​ការអនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ

ភ្នំពេញ៖ យុវជន​ម្នា​ក់បាន​ស្លាប់​នៅក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​ពណ៌ (Color Race) កាលពី​ល្ងាច​ថ្ងៃទី៣០ឧសភា​ម្សិលមិញ​ដែល​រៀបចំ​ដោយ​ក្រុម Metfone។ កម្មវិធី​ទាំងនោះ​រួមមាន​ការបាញ់​ថ្នាំ​ពណ៌ ការរត់​ប្រណាំង និង​ការប្រគំ​តន្ត្រី។ មិនទាន់មាន​អ្នកជំនាញ​ពិតប្រាកដ​ណា​ចេញមុខ​អះអាងថា យុវជន​រងគ្រោះ​បាន​ស្លាប់​ដោយសារ​អ្វី​ពិតប្រាកដ​ឡើយ ក្រៅពី​មានការ​សន្និដ្ឋានផ្សេងៗគ្នា​ថា យុវជន​នោះ​អាច​ស្លាប់​ដោយសារ​បញ្ហា​សុខភាព (ខ្យល់គ) ឬ​ខ្លះ​ទៀតថា យុវជន​នេះ​អាច​ស្លាប់​ដោយសារ​ជាតិ​ថ្នាំ​ពណ៌​ដែល​គេ​បាញ់​នៅក្នុង​កម្មវិធី។


គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​នៅ​ព្រឹក​ថ្ងៃទី៣១ឧសភា​នេះ ដើម្បី​បញ្ជាក់ថា ការរៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ពណ៌ (Color Race)នោះ មិនមាន​ការអនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ ពិសេស​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡា​ជាតិ​ជំនាញ​ណាមួយ​ឡើយ។

អគ្គលេខាធិការ​នៃ​NOCC លោក វ៉ា​ត់ ចំរើន បានបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នោះ​ថា «កីឡា​រត់ប្រណាំង​ពណ៌​នេះ មាន​ប្រភព និង​ប្រជាប្រិយភាព​នៅក្នុង​ប្រទេស​មួយចំនួន ដូចជា​ឥណ្ឌូនេស៊ី​ជាដើម។ ហើយ​តាម​ធម្មតា ដំណើរការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ត្រូវសុំ​ការអនុញ្ញាត ឬ​ទិញ​សិទ្ធិ​រៀបចំ (License) ពី​ស្ថាប័ន​រៀបចំ​ការរត់​ប្រណាំង (Color Run) ដែលមាន​ការទទួលស្គាល់ (Certified Color Run License) ដើម្បី​ទទួលបាន​ជំនួយ​រៀបចំ​លក្ខណៈ​បច្ចេកទេស និង​ប្រព័ន្ធ​សុ​ត្ថិ​ភាព​តាម​ស្តង់ដា​ត្រឹមត្រូវ»។

ទោះយ៉ាងណា​ក៏ដោយ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ក៏​មិនបាន​វាយតម្លៃ​អំពី​មូលហេតុ​នៃ​ការស្លាប់​យុវជន​នោះដែរ៕


No comments:

Post a Comment