ការរុញច្រានប្រតាយប្រតប់គ្នារវាងប្រជាពលរដ្ឋខ្មែរ និងសមត្ថកិច្ចវៀតណាមការពារព្រំដែន បានកើតឡើងនៅវេលាថ្ងៃត្រង់ ថ្ងៃអាទិត្យនេះ ខណៈប្រជាពលរដ្ឋទាំងនោះនាំតំណាងរាស្ត្របក្សសង្គ្រោះជាតិ និងពលរដ្ឋខ្មែរអ៊ីស្លាមផ្សេងទៀត ចូលទៅមើលតំបន់មានជម្លោះ ។
ប្រជាពលរដ្ឋខ្មែរ និងខ្មែរអ៊ីស្លាមប្រមាណ៥រយ
នាក់ នៅម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី៣១ ខែឧសភានេះ បាននាំគ្នាចូលទៅមើលតំបន់មានជម្លោះនៅតាមព្រំដែន ក្នុងភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលវៀតណាមបានបាញ់ថ្នាំពុលសម្លាប់ដំណាំរបស់កសិករខ្មែរ កាលពីខែមេសាកន្លងទៅ ប៉ុន្តែពួកគេត្រូវបានសមត្ថកិច្ចវៀតណាមបួននាក់ ដែលមានកាន់កាំភ្លើងស្វ័យប្រវត្តិគ្រប់ដៃ រារាំងមិនឲ្យចូលទៅមើលតំបន់មានជម្លោះនោះ ។
មន្ត្រីទទួលបន្ទុកកិច្ចការខ្មែរអ៊ីស្លាមរបស់គណបក្សសង្គ្រោះជាតិ ដែលបានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាពីព្រំដែននាថ្ងៃនេះ បានប្រាប់ឲ្យប្រជាពលរដ្ឋទាំងនោះស្ដាប់តាមការបង្គាប់បញ្ជា របស់អាជ្ញាធរព្រំដែននៃប្រទេសទាំងពីរ ដើម្បីចៀសវាងការប៉ះទង្គិចណាមួយកើតឡើងជាយថាហេតុ ។
No comments:
Post a Comment