ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី បញ្ជាឲ្យមន្ត្រីថ្នាក់ក្រោមជាតិរបស់ខ្លួនតាមដានសកម្មភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សសង្គ្រោះជាតិថា តើមានការបន្តជេរប្រមាថលើគណបក្សប្រជាជនកម្ពុជា និងរូបលោកដែរឬទេ?
ខណៈប្រធានគណបក្សសង្គ្រោះជាតិលោក
សម រង្ស៊ី គ្រោងនឹងលើកយកបញ្ហាទំនាស់ដីធ្លីនៅក្នុងប្រទេសកម្ពុជាទៅធ្វើការពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលដ៏ឆាប់ខាងមុខនេះដោយផ្អែកទៅតាមវប្បធម៌សន្ទនា។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៥៥ នៅខេត្តពោធិ៍សាត់ កាលពីថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា និងរូបលោកតែងតែជាជនរងគ្រោះនៃការជេរប្រមាថ។ វប្បធម៌សន្ទនាអាចបន្តទៅបាន កាលណាមានការចូលរួមពីថ្នាក់ក្រោមជាតិ។ លោកបញ្ជាឲ្យមន្ត្រីរបស់ខ្លួនពិនិត្យមើលរាល់សកម្មភាព និងការថ្លែងរបស់មន្ត្រីគណបក្សសង្គ្រោះជាតិថាតើមានការជេរប្រមាថទៀត ឬយ៉ាងណា?
លោកបានបញ្ជាក់ថា៖ «អ៊ីចឹងតាមមើលខាងក្រោម ជេរតទៅទៀតឬអត់? អាក្បាលយួនខ្លួនខ្មែរទៀតឬអត់? អាកុម្មុយនីស្តផ្តាច់ការទៀតឬអត់?
អានេះអានោះទៀតឬអត់? តាមមើលអាហ្នឹង។ ព្រោះឯកឧត្តម សម រង្ស៊ី គាត់ប្រកាសហើយថាអត់មានជេរគ្នា អត់អីទេ»។
លោកនាយករដ្ឋមន្ត្រីថា គណបក្សប្រជាជន គឺជាជនរងគ្រោះនៃការជេរប្រមាថ ដែលផ្ទុយទៅនឹងសេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ។ ដែលហៅថាវប្បធម៌សន្ទនា គណបក្សសង្គ្រោះជាតិប្រើពាក្យថា មិនយកគ្នាជា សត្រូវ មិនជេរប្រមាថគ្នា មិនគំរាមកំហែង។
លោកថា៖ «ខ្ញុំឲ្យនិយមន័យអ៊ីចេះគឺចេះគោរពគ្នា ចេះស្មោះត្រង់ជាមួយគ្នា មិនជេរប្រមាថគ្នា មិនគំរាមកំហែងគ្នា ហើយក៏ចេះឲ្យតម្លៃគ្នា ប៉ុន្តែយើងជាជនរងគ្រោះនៃការជេរប្រមាថ អ៊ីចឹងតាមមើល ខាងក្រោមជេរតទៅទៀតអត់»។
លោកនាយករដ្ឋមន្ត្រីថ្លែងថា កុំខឹងគោវៃរទេះ! ព្រោះលោកអត់កាន់ជើង មន្ត្រីខិលខូចទេ ហើយអត់មានពាក្យកុម្មុយនិស្តផ្ដាច់ការ អីទេ។ បើចង់កុម្មុយនិស្តផ្ដាច់ការធ្វើបីថ្ងៃសាកមើល? ប៉ុន្តែមិនធ្វើទេព្រោះមានអ្នកធានាសន្យា គឺវប្បធម៌សន្ទនាត្រូវបន្ត ហើយបើបន្តត្រូវតាមដានមើល ជេរប្រមាថគឺអត់ទេ។
សូមរំឭកផងដែរថា កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានលុបចោលវប្បធម៌សន្ទនាប្រសិនបើលោក កឹម សុខា អនុប្រធានគណបក្ស នៅបន្តរិះគន់គណបក្សប្រជាជនកម្ពុជា។ ក្រោយពីការព្រមាន គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយថាគណបក្សនឹងបន្តវប្បធម៌នៃការសន្ទនា ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយចាត់ទុកថានេះជាយន្តការមួយក្នុងការដោះស្រាយបញ្ហាធំៗរបស់ ប្រទេសជាតិ។
យោងតាមហ្វេសប៊ុក របស់អនុប្រធានទី ១ រដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានឲ្យដឹងថា លោក សម រង្ស៊ី ដែលជាដៃគូសន្ទនាបានអះអាងថា គាត់បានទទួលព័ត៌មាននេះហើយ នឹងយកទៅធ្វើការសន្ទនា ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ដូច្នេះ សូមបងប្អូនរង់ចាំមើលថា ការសន្ទនានេះ អាចដោះស្រាយជូនប្រជាពលរដ្ឋបានដែរឬទេ។
លោកថា រដ្ឋាភិបាលពុំមានលទ្ធភាពដោះស្រាយជម្លោះដីធ្លី ដោយសារករណីជម្លោះដីធ្លីនៅតែកើតឡើងដដែល។ ករណីជម្លោះដីធ្លីកាន់តែកើតឡើងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ហើយពលរដ្ឋកំពុងតែអស់សង្ឃឹមលើដំណោះស្រាយរបស់អាជ្ញាធរ។
ចំណែឯលោក សម រង្ស៊ី ក្នុងពេលជួបជាមួយប្រជាពលរដ្ឋមានជម្លោះដីធ្លីក្នុងខេត្តក្រចេះ ក៏បានលើកឡើងថា លោករំពឹងថា វប្បធម៌សន្ទនានឹងអាចដោះស្រាយជម្លោះដីធ្លីមានភាពល្អប្រសើរជាងមុន។
លោកបានថ្លែងថា៖ «ខ្ញុំនឹងប្រាប់ពីរឿងពិតទាំងនេះឲ្យ លោក ហ៊ុន សែន បានដឹងដែលផ្ទុយពីអាជ្ញាធរស្រុក ខេត្ត តែងតែផ្តល់របាយការណ៍ភូតភរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងថា៖ «យើងត្រូវការបង្កើនវប្បធម៌សន្ទនា ធ្វើដោយភាពស្មោះត្រង់ ដើម្បីផលប្រយោជន៍ជាតិ»៕

No comments:
Post a Comment