គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Tuesday, May 5, 2015

ឈ្មួញ​បន្ទាប​កសិផល​ប្រជាពលរដ្ឋ នៅ​កៀក លោក ហ៊ុន សែន !

អ្នកវិភាគ​សង្គម លោក កែម ឡី អះអាងថា បញ្ហា​ឈ្មួញ​បន្ទាប​តម្លៃ​កសិផល​របស់​ប្រជាពលរដ្ឋ​កន្លងមក គ្មាន​នរណា​ក្រៅពី អ្នកមានអំណាច មន្ត្រីធំៗ និង​ឧកញ៉ា ដែល​នៅ​កៀក​ខ្លួន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​នោះទេ ។ លោក​ថា បញ្ហា​បន្ទាប​តម្លៃ​កសិផល​នេះ មិនអាច​ឲ្យ​ប្រជាពលរដ្ឋ​ទ្រទ្រង់​ជីវភាព​បានទេ។ ការលើក​របស់លោក កែម ឡី ធ្វើឡើង​ក្រោយពី​
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ដាក់ទោស​មន្ត្រី​ណា ដែល​ឃុបឃិត​ជាមួយ​ឈ្មួញ បន្ទាប​តម្លៃ​កសិផល​ប្រជាពលរដ្ឋ។
«ឈ្មួញជិតៗគាត់(លោក ហ៊ុន សែន)ជាច្រើន ឧកញ៉ា មន្ត្រី​បែងចែក​កន្លែង​គ្នា ទីតាំង​ទិញស្រូវ​ពី​ប្រជាពលរដ្ឋ មិន​ឲ្យ​មាន​អ្នកណា​ចូល​ទិញ​បាន។ហើយ​បន្ទាប​តម្លៃ​ស្រូវ​ប្រជាពលរដ្ឋ»។  លោក កែម ឡី កំពុងតែ​ប្រាប់​លោកនាយក​រដ្ឋមន្ត្រី​ថា  ឈ្មួញ​ដែល​បន្ទាប់​តម្លៃ​កសិផល​របស់​កសិករ គ្មាន​នរណា​ក្រៅពី​ក្រុម​ឧកញ៉ា​ដែល​នៅ​ជិត​លោក​នោះឡើយ ។ អ្នកស្រាវជ្រាវ​បញ្ហា​សង្គម​រូបនេះ​មិន​និយាយ​ឈ្មោះ​ឈ្មួញ​ឲ្យ​ចំ​ដែល​លោក​អះអាងថា នៅក្បែរ​លោក ហ៊ុន សែន នោះទេ ដោយ​លោក​ទុក​ឲ្យ​ពលរដ្ឋ​តាមមើល​ដោយ​ខ្លួនឯង ។

ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ៥៥នៅ​ខេត្ត​ពោ ធិ៍​សាត់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ចាត់ការ​មន្ត្រី​ណា ដែល​ឃុបឃិត​ជាមួយ​ឈ្មួញ បន្ទាប​តម្លៃ​កសិផល​ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជា​ឲ្យ​ចៅហ្វាយខេត្ត​ទាំងអស់ ចាត់វិធានការ​ឲ្យ​បាន​ម៉ឹងម៉ាត់​ចំពោះ​បញ្ហា​ឈ្មួញ​នេះ។ ហើយ​លោក ក៏​ជំរុញ​ឲ្យ​ពង្រឹង​យន្តការ យកចិត្តទុកដាក់​បន្ថែ​ម​ទៀត លើ​ការបញ្ជាទិញ​ផលិតផល​កសិកម្ម​ផងដែរ។បើទោះជា​មានការ​ព្រមាន​ចាត់វិធានការ​ពី​សំណាក់​លោក ហ៊ុន សែន ក៏ដោយ តែ​វិធាន​បែបនេះ លោក កែម ឡី ជឿជាក់ថា មិនទាន់មាន​ប្រសិទ្ធភាព​សម្រាប់​ការបង្កើន​តម្លៃ​កសិផល​ប្រជាពលរដ្ឋ​នោះទេ។

អ្នកវិភាគ​រូបនេះ​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖ «ត្រឹមត្រូវ​ហើយ ខ្ញុំ​គាំទ្រ​វិធានការ​របស់លោក ហ៊ុន សែន ពេលនេះ។ តែ​យន្ដការ​នេះ​មិនទាន់មាន​ប្រសិទ្ធភាព​ក្នុងការ​បង្កើន​តម្លៃ​កសិផល​នោះទេ។ ដើម្បី​ឲ្យ​មាន​បង្កើន​តម្លៃ​កសិផល​ប្រជាពលរដ្ឋ រដ្ឋាភិបាល​ត្រូវ​លើកកម្ពស់​សមាគម​កសិក​រ សហ​ករ និង​បង្រៀន​ឲ្យ​ពួកគេ​យល់ដឹង កាន់តែច្បាស់​ពី​តម្លៃ​ផលិតផល។ ហើយ​នៅពេល​ពួកគេ​មាន​សមាគម​កសិករ​ច្រើន ពួកគេ​មិនមាន​ការព្រួយបារម្ភ​ពី​ការលក់ដូរ​ផលិតផល​ពួកគេ។ បើ​ឲ្យ​ទាប​ពួកគេ​គឺ​មិន​លក់» ៕

No comments:

Post a Comment