សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅជាថ្មីឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិលោក មាជ សុវណ្ណរ៉ា និងសកម្មជនផ្សេងទៀតឲ្យចូលបំភ្លឺនៅពាក់កណ្តាលខែនេះ ដោយចោទពាក់ព័ន្ធដឹកនាំបាតុកម្មជិតទីលានប្រជាធិបតេយ្យ ។
ដីកាកោះឲ្យចូលសវនាការ ចុះហត្ថលេខា
ដោយព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុជាតិ បានបង្គាប់ឲ្យឈ្មោះ មាជ សុវណ្ណារ៉ា ចូលបំភ្លឺនៅថ្ងៃទី១៩ ខែ ឧសភា វេលាម៉ោង៨ព្រឹក ដើម្បីឆ្លើយបំភ្លឺពីការចោទប្រកាន់នោះ ។
មេធាវីការពារក្តី លោក មាជ សុវណ្ណរ៉ា គឺលោក ជូង ជូងី ប្រាប់ ថាលោកមិនទាន់ដឹងថាតុលាការនឹងកោះហៅសកម្មជនបក្សសង្គ្រោះជាតិប៉ុន្មាននាក់ឲ្យពិតប្រាដនោះទេ ។ តែលោកព្យាករថា តុលាការអាចនឹងកោះហៅសកម្មជន និងមន្ត្រីបក្សសង្គ្រោះជាតិទាំងអស់១១នាក់ ឲ្យចូលបើកសវនាការ ។ លោកថា «កន្លងមកពេលដែលតុលាការដោះលែងឲ្យនៅក្រៅឃុំនេះ មិនមែនបានន័យថាបញ្ចប់រឿងទេ គឺគ្រាន់តែអនុញ្ញាតឲ្យនៅក្រៅឃុំ ។ ប៉ុន្តែសាច់រឿង ខុសត្រូវយ៉ាងណាគេអត់ទាន់សម្រេចអង្គសេចក្តីនៅឡើយទេ ហើយការកោះហៅទៅថ្ងៃទី១៩នេះ គឺគេបើកសវនាការអង្គសេចក្តីរកខុសរកត្រូវ» ។
យ៉ាងណាក៏ដោយលោក ជូង ជូងី នៅតែអះអាងថា កូនក្តីរបស់លោកមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់របស់តុលាការឡើយ ។
កាលពីថ្ងៃទី១៣ ខែមេសា សកម្មជនគណបក្សសង្គ្រោះជាតិ៥នាក់ និងព្រះសង្ឃ៣អង្គទៀត ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ។ សកម្មជនទាំង៥នាក់នោះ រួមមាន លោក មាជ សុវណ្ណារ៉ា លោក ស៊ុំ ពុទ្ធី លោក ទេព ណារិន លោក អ៊ុក ពេជ្រសំណាង និងលោក កែ ឃីម ។ ព្រះសង្ឃ៣អង្គទៀតរួមមានព្រះអង្គ សឺន ហាយ ឃិន វណ្ណៈ និង សាង កុសល ។ សកម្មជនទាំងនោះត្រូវចាប់ខ្លួន នៅគ្រាមេដឹកនាំបក្សទាំងពីរខ្វែងគំនិតខ្លះៗលើច្បាប់បោះឆ្នោត ៕

No comments:
Post a Comment