គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Thursday, May 7, 2015

ព្យាបាលជាំប្រតាកៗ តាមបែបធម្មជាតិ

ប្រសិនជាអ្នក មានបញ្ហាស្បែកដែល មានស្នាមខ្មៅៗ ប្រតាកៗនៅលើផ្ទៃមុខរបស់អ្នក រឺ ក៏កន្លែងផ្សេងៗ នៃរាងកាយរបស់អ្នក ដូចជាក, ដៃ, ជើង, -ល- ។ ដើមហេតុរបស់វា គឺមកពីការផលិតជាតិ Melanin ច្រើនហួសប្រមាណ នៅក្នុងរាងកាយរបស់អ្នក ដែលនាំអោយ មានចំនុចខ្មៅទាំងនេះ នៅលើមុខ និង រាងកាយរបស់អ្នក ។ ការផលិតច្រើនហួសនៃជាតិ melanin នេះ
អាច ត្រូវបានកំណត់ កត្តាផ្សេងៗគ្នា ដូចជា បញ្ហាអ័រម៉ូន, ការមានផ្ទៃពោះ, ជំងឺផ្សេងៗមួយចំនួនទៀត, ការត្រូវពន្លឺកាំរស្មី UV ខ្លាំងហួសហេតុ, របួស, រឺ សូម្បីតែអារម្មណ៍ស្ត្រេស ក៏អាចនាំមានបញ្ហានេះដែរ ។ ពេលខ្លះពេលដែលស្បែករបស់អ្នក ប៉ះពាល់នឹងប្រភេទសារធាតុគីមី ដែលបង្កគ្រោះថ្នាក់មួយចំនួនដូចជា គីមីដែលមាននៅក្នុង ផលិតផលគ្រឿងសំអាង រឺ សាប៊ូ ជាដើម ក៏អាចនាំអ្នកមាន បញ្ហាជាំនេះដែរ ។ ការព្យាបាលដោយការប្រើថ្នាំ សំរាប់ស្បែកជាំនេះ គឺថ្លៃគួរសម ។ ដូច្នេះហើយយើងខ្ញុំ សូមណែនាំពីវិធី ព្យាបាលតាមវិធិធម្មជាតិ ២ យ៉ាង ដែលមានដូចខាងក្រោម ៖

១. ដំលូងបារាំង
ដំលូងបារាំង មិនត្រឹមតែអាចធ្វើជា អាហារសំរាប់យើងញាុំប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែស្បែកមានស្នាម ក៏វាអាចជួយអោយ ត្រលប់មកជាភ្លឺថ្លាវិញដែរ ។ ដំលូវបារាំងគឺជា កំណប់នៃសារធាតុចិញ្ចឹម ។ ហើយក៏ពោពេញទៅដោយ ជាតិវីតាមីន, សារធាតុរ៉ែ, អាសីុតធាត់ ដែលចាំបាច់ និង សារធាតុគីមីរុក្ខជាតិ ហើយនឹងសារធាតុដែល ចាំបាច់ជាច្រើនផ្សេងទៀតផងដែរ ។

វិធីទី ១ ក្នុងការប្រើដំលូងបារាំង កំចាត់ស្នាមជាំ

គ្រឿងផ្សំ៖
– ដំលូងបារាំង ចិតសំបកចេញ ១ មើម
– ទឹក (មានក៏បាន អត់ក៏បាន)

វិធីធ្វើ៖
– ហាន់ជាចំណិតស្តើង
– ដុសចំណិតដំលូងបារាំងស្តើងៗ ទៅលើស្បែករបស់អ្នក នៅបរិវេណដែល មានស្នាមជាំ
– ប្រសិនជាអ្នកមានអារម្មណ៍ ថាចំណិតដំលូងបារាំង ស្ងួតពេក ប្រោះទឹកបន្តិច ទៅលើមុខ ហើយបន្ទាប់មក ដុសថ្នមនៅលើស្បែករបស់អ្នក ដែលមានស្នាមជាំ
– ផ្លាស់ប្តូរចំណិតដំលូងបារាំង
– ធ្វើបែបនេះរយៈពេល ៨ ទៅ ១០ នាទី មុនពេលដែលអ្នកលាងសំអាត ផ្ទៃមុខរបស់អ្នក
– ធ្វើវិធីនេះដដែលៗ ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ យ៉ាងហោចណាស់ មួយខែ

វិធីទី ២
គ្រឿងផ្សំ៖
– ដំលូងបារាំង ១
– ក្រូចឆ្មារ កន្លះផ្លែ រឺ ១ ផ្លែ

វិធីធ្វើ៖
– ចិតដំលូងបារាំង ហើយកិនវា
– ច្របាច់យកទឹកពី ដំលូងបារាំងកិន
– ច្របាច់យកទឹកក្រូចឆ្មារ
– លាយទឹកគ្រឿងផ្សំទាំងពីរ នេះបញ្ជូលគ្នា ក្នុងបរិមាណស្មើរគ្នា
– លាបវាទៅលើស្បែក ដែលមានស្នាមជាំរបស់អ្នក
– ទុកចោលរយៈពេល ២០ ទៅ ៣០ នាទី
– លាងសំអាត វាចេញជាមួយទឹកធម្មតា
– ធ្វើវាដដែលៗ ២ ដងក្នុង មួយថ្ងៃ សំរាប់រយៈពេល ១ ខែ

២. ក្រូចឆ្មារ
ទឹកក្រូចឆ្មារ គឺសំបូរទៅដោយ ជាតិវីតាមីន C ដែលជាសារធាតុប្រឆាំងអុកសីុតកម្ម ដ៏ល្អបំផុត ។ សារធាតុប្រឆាំងអុកសីុតកម្មដែល មានគុណប្រយោជន៍ដ៏ល្អនេះ អាចជួយកាត់បន្ថយ បរិមាណនៃការជាតិ Melanin ច្រើនហួសកំរិត ដែលបានផលិតដោយស្បែករបស់អ្នក ។ មូលហេតុផ្សេងទៀត ហេតុបានជា ទឹកក្រូចឆ្មារ កាត់បន្ថយស្នាមជាំ គឺវាដោយសារតែ ការប្រមូលផ្តុំ នៃជាតិអាសុីត សីុត្រេចរបស់វា ។ អាសីុតសីុត្រេច គឺជាផ្នែកមួយនៃ ការផ្ទុក Alpha Hydroxy Acids (AHAs) ដែលជាភ្នាក់ងា exfoliating ដ៏ល្អបំផុត ។ អាសីុតនេះនឹង ជំរុះកោសិកាស្បែក ដែលងាប់ចេញ ដើម្បីធ្វើជាផ្លូវ សំរាប់អោយ កោសិកាស្បែកថ្មី ដុះលូតលាស់ និង ធ្វើអោយស្បែកភ្លឺថ្លា ។

គ្រឿងផ្សំ៖
– ស្ករត្នោត សរីរាង្គ (អាចរកទិញបាន នៅផ្សារទំនើប) រឺស្ករស ២ ស្លាបព្រាបាយ
– ចំណែកពណ៌ស នៃស៊ុត ១
– ទឹកក្រូចឆ្មារ ១ ស្លាបព្រាកាហ្វេ

វីធីធ្វើ៖
– លាយគ្រឿងផ្សំដែល បានរៀបរាប់ខាងលើ បញ្ជូលគ្នាអោយសព្វល្អ
– លាបល្បាយនេះ ទៅលើមុខរបស់អ្នក
– ប្រើម្រាមដៃរបស់អ្នក ដុសវាដោយចលនា ថ្នមៗ និង ផ្ដោតទៅលើបរិវេណ ដែលមានស្នាំជាំនេះ
– ធ្វើវារយៈពេល ១០ ទី ១៥ នាទី
– លាងចេញ ហើយលាប Moisturizer បន្តិច រឺអាចប្រើប្រេងអូលីវជំនួសក៏បាន
– ធ្វើវាដដែលៗ ២ ដងក្នុងមួយសប្តាហ៍ ប៉ុន្តែប្រសិនជាស្បែក របស់អ្នកងាយរងប្រតិកម្ម ធ្វើវាត្រឹមតែ ១ ដងក្នុង មួយសប្តាហ៍ បានហើយ

វិធីផ្សេងទៀត
– ច្របាច់ក្រូចឆ្មារ ដាក់កូនចាន យកសំលីជ្រលក់ចូលទៅក្នុង ទឹកក្រូចឆ្មារ ហើយលាបទៅលើស្នាមជាំនោះ ។ ទុកចោលរយៈពេល ១០ ទៅ ១៥ នាទី ។ លាងជំរះ ជាមួយទឹកធម្មតា ។ ធ្វើបែបនេះដដែលៗ ២ ដងក្នុងមួយថ្ងៃ ។
– លាយទឹកក្រូចឆ្មារ និង ទឹកឃ្មុំក្នុងបរិមាណស្មើរគ្នា ។ លាយបញ្ជូលគ្នាអោយសព្វ ហើយលាបនៅលើស្នាមជាំ ។⁣ ទុកចោលរយៈពេល ១០ ទៅ ១៥ នាទី បន្ទាប់មកលាងជាមួយ ទឹកក្ដៅឧណ្ហៗ ។ ធ្វើបែបនេះដដែល ១ ទៅ ២ ដង ក្នុងមួយសប្តាហ៍ ។
*ប្រុងប្រយ័ត្ន៖ រាល់ពេលលាបទឹកក្រូចឆ្មារហើយ ហាមចេញក្រៅអោយត្រូវកំដៅថ្ងៃ ព្រោះវាអាចធ្វើស្បែកមានបញ្ហា ៕

No comments:

Post a Comment