ព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលទើបចេញពីពន្ធនាគារ ជំរុញឲ្យអ្នកនយោបាយ ដែលមានអាសនៈក្នុងសភា ចាត់វិធានការឲ្យមានប្រសិទ្ធភាព លើមន្ត្រីខិលខូចជំរិតយកប្រាក់ពីអ្នកជាប់ឃុំ ដើម្បីធានាថា ការអនុវត្តច្បាប់ក្នុងមន្ទីរឃុំឃាំង មិនភ្ជាប់នឹងអំពើពុករលួយ ។
ព្រះសង្ឃខ្មែរក្រោម៣អង្គ មានព្រះតេជគុណ
ឃិត វណ្ណៈ ព្រះតេជគុណ ថាច់ សាង និងព្រះតេជគុណ សឺន ហាយត្រូវបាន សាលាដំបូងរាជធានាភ្នំពេញ សម្រេចឲ្យនៅក្រៅឃុំ បណ្តោះអាសន្ន កាលពីថ្ងៃទី១៣ខែមេសាឆ្នាំ២០១៥ បន្ទាប់ពីចាប់ផ្សឹកទាំងតក់ក្រហល់ និងឃុំព្រះកាយជិត៥ខែនៅពន្ធនាគារព្រៃស ដោយចោទប្រកាន់ពីបទផ្សេងៗគ្នា ។
ក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើងក្នុងវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យទី១០ខែឧសភានេះ ព្រះតេជគុណ សឺន ហាយ មានសង្ឃដីកាថា អ្នកដែលត្រូវគេឃុំខ្លួនម្នាក់ ត្រូវបង់ប្រាក់ឲ្យមន្ត្រីពន្ធនាគារ ៥៥០០០រៀល ដើម្បីបានទឹកភ្លើងប្រើប្រាស់ ក្នុងបន្ទប់ឃុំឃាំង ។
ព្រះសង្ឃខ្មែរក្រោមរូបនោះ ជំរុញឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ចុះអង្កេតករណីនេះ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មខុសច្បាប់ លើញើសឈាមអ្នកជាប់ឃុំ ។
ព្រះតេជគុណ សឺន ហាយ ឲ្យដឹងទៀតថា នៅសប្តាហ៍ក្រោយនេះ ព្រះអង្គដាក់ញត្តិទៅស្ថាប័នពាក់ព័ន្ធ រួមទាំងរដ្ឋសភាផងដែរ ដើម្បីរកអន្តរាមន៍ទប់ស្កាត់អំពើពុករលួយក្នុងពន្ធនាគារនេះ ។
VODមិនអាចសុំប្រតិកម្មពីប្រធានពន្ធនាគារព្រៃស ម ១ លោក ស្រ៊ុន លាង បានទេ ដោយទូរសព្ទមិនអាចទាក់ទងបាន។
ប្រធានគណៈកម្មការពិនិត្យអង្កេត និងបោសសម្អាតអំពើពុករលួយនៃរដ្ឋសភា លោក ហូរ វ៉ាន់ ដែលរដ្ឋាភិបាលធ្លាប់ចាប់ដាក់ពន្ធនាគារព្រៃសដែរនោះ អះអាងថា លោកបានដឹងពីការបង់លុយក្រៅច្បាប់ ឲ្យទៅមន្ត្រីពន្ធនាគារនេះដែរ ។ លោកថា គណៈកម្មការទី១០ នឹងចុះស៊ើបអង្កេតករណីនេះ ដើម្បីជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការទប់ស្កាត់ គ្រប់ពន្ធនាគារនៅទូទាំងប្រទេស ដែលមានបញ្ហានេះ ។
ព្រះសង្ឃខ្មែរក្រោមទាំង៣អង្គត្រូវសមត្ថកិច្ចចាប់ព្រះកាយ អំឡុងខែវិច្ឆិកាឆ្នាំ២០១៤ បន្ទាប់ពីព្រះអង្គ ចូលរួមសកម្មភាពតវ៉ាប្រឆាំងនឹងវៀតណាម ទាក់ទិននឹងការបំភ្លៃប្រវត្តិសាស្ត្រនៃ ការបាត់ទឹកដីកម្ពុជាក្រោម ៕

No comments:
Post a Comment