គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Thursday, May 7, 2015

លោក​ឈាង វុន​​៖ គណបក្ស​​សង្គ្រោះ​ជាតិ​​គ្មាន​សំឡេង​​គ្រប់​​ដើម្បី​បោះឆ្នោត​​ទម្លាក់​​លោក​ហោ ណាំហុង​​ទេ

ឆ្លើយតប​ទៅនឹង​លោក​អ៊ុំ សំអាន តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​សៀមរាប ដែល​បាន​លើកឡើង​ថា លោក​នឹង​ស្នើរ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ពិភាក្សាគ្នា បោះឆ្នោត​ទម្លាក់ ឬ​កោះហៅ​លោក​ហោ ណាំហុង​មក​បំភ្លឺ​ក្នុង​រដ្ឋសភា ដោយយោង​តាម​មាត្រា​៩៨​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ មាត្រា​ដែល​បានចែង​
ថា (​រដ្ឋសភា​ក៏​មាន​អំណាច​ទម្លាក់​នាយ​ក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ឬ​ក៏​រដ្ឋាភិបាល​ទាំង​មូល​ចេញ​ពី​តំណែង ដោយ​អនុម័ត​ញត្តិ​បន្ទោស​តាម​សំលេង ដាច់ខាត​នៃ​ចំនួន​សមាជិក​សភា​ទាំងមូល​)​។ យ៉ាងណា​ក៏​ដោយ​មន្ត្រីជាន់ខ្ពស់ របស់​គណបក្ស​ប្រជាជន​កម្ពុជា នោះ​លោក ឈាង វុន បាន​ចេញ​មុខ​​ឆ្លើយថា ការបោះឆ្នោត​ទម្លាក់​លោក​ហោ ណាំហុង​គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ​។ មិន​អាច​ទៅរួច​ដោយសា​រ​តែ​តំណាងរាស្ត្រ​របស់​គណ​បក្ស​​សង្គ្រោះ​​ជាតិ ​មិន​អាច​មាន​សំឡេង​គ្រប់គ្រាន់ ក្នុងការ បោះ​ឆ្នោត​​ទម្លាក់​លោក​ហោ ណាំហុង​បាន​ទេ លុះត្រាតែ​មាន​ការចូលរួម​ពី​អ្នកតំណាង​គណបក្ស​ប្រជាជន​កម្ពុជា ដែរ​ទើប​ទៅរួច​។ ព័ត៌មាន​ពិស្តារ​សូម​ស្តាប់ គួន សំបូរ​

​ថ្លែង​ប្រាប់​ដល់​វិទ្យុ​វាយោ​នា​ព្រឹក ថ្ងៃទី​០៧ ខែ​ឧសភា​នេះ លោក​អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​សៀមរាប​បាន​ឱ្យដឹងថា លោក និង លោក​ម៉ៅ មុនី​វណ្ណ តំណាងរាស្ត្រ​គណ​បក្ស​​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់ចាម​នឹង​ពិភាក្សា ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដោយយោង​តាម​មាត្រា​៩៨​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ ដែល​បាន​ចែង​ថា រដ្ឋសភា​ក៏​មាន​អំណាច​ទម្លាក់​នាយ​ក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ឬ​ក៏​រដ្ឋាភិបាល​ទាំងមូល ចេញពី​តំណែង​ដោយ​អនុម័ត​ញត្តិ បន្ទោស​តាម​សំលេងឆ្នោត ភាគ​ដាច់ខាត​នៃ​ចំនួន​សមាជិក​សភា​ទាំងមូល​)​។ ការពិភាក្សា​លើ​ចំណុច​នេះ ក្នុង​គោលបំណង ធ្វើ​ញត្តិ​បន្ទោស​លោក​ហោ ណាំហុង រួច​បោះឆ្នោត ទម្លាក់​ក្នុង​សភា ឬក៏​គ្រាន់​កោះហៅ​មក​បំភ្លឺ​ក្នុង​រដ្ឋសភា​។ លោក​អ៊ុំ សំអាន​បាន​បញ្ជាក់ថា ក្នុង​ការកោះហៅ​នោះ ក៏​មាន​លោក​វ៉ា គីម​ហុង ប្រធាន​គណៈ​កម្មា​ធិ​ការ​​កិច្ចការ​ព្រំដែន​កម្ពុជា​ផង​ដែរ​។​ប​ប៉ុន្តែ​ការសម្រេច​យ៉ាង​ណា​នោះ គឺ​អាស្រ័យ​លើ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។​
សូម​រំលឹក​ថា គោលបំណង​បោះឆ្នោត ទម្លាក់​លោក​ហោ ណាំហុង គឺ​ក្រោយពី​លោក​ហោ ណាំហុង កាលពី​ថ្ងៃ​ទី​០៤​ឧសភា បាន​ផ្ញើលិខិត​មួយ​ទៅ​កាន់​លោក​ហេង សំរិន ប្រធានរដ្ឋសភា​ដោយ​រៀបរាប់​ពី​ករណី​កងកម្លាំង​សមត្ថកិច្ច​វៀតណាម បាន​ដឹកនាំ​ប្រជាពលរដ្ឋ​ខ្លួន ធ្វើ​សកម្មភាព​បាញ់​ថ្នាំពុល​បំផ្លាញ​ដំណាំ​កសិករ​ខ្មែរ កាលពី​ថ្ងៃ​ទី​១៩​មេសា នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។

​ឆ្លើយតប​ទៅ​លោក​អ៊ុំ សំអាន លោក ឈាង វុន មន្ត្រីជាន់ខ្ពស់ របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍​ប្រាប់​វិទ្យុ​វាយោ​នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែ​ឧសភា​នេះ​ថា «​អ្នកតំណាងរាស្ត្រ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ មិន​អាច​មាន​សំឡេង​គ្រប់ ក្នុង​ការបោះឆ្នោត​ទម្លាក់​លោក​ហោ ណាំហុង  ចេញពី​តំណែង​បានទេ ពីព្រោះថា នៅក្នុង​នីតិវិធី​ច្បាប់ បាន​បញ្ញា​ក់ថា ការបោះឆ្នោត​ទម្លាក់​រដ្ឋមន្ត្រី​ណាមួយ​លុះត្រាតែ​មាន​សំឡេង​៦២​នាក់​ឡើងទៅ​»​។ លោក​បាន​បន្តថា «​ការ​ការបោះឆ្នោត​ទម្លាក់​លោក​ហោ ណាំហុង បាន​លុះត្រាតែ​មាន​ការចូលរួម​ពី​គណបក្ស​ប្រជាជន​កម្ពុជា​»​។​
យ៉ាងណាក្តី លោក ឈាង វុន មន្ត្រីជាន់ខ្ពស់ របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា​« បើសិនជា​លោក​ហោ ណាំហុង បាន​ធ្វើ​អ្វី​ខុស​មែន ឬ​មាន​ឯកសារ​គ្រាប់​គ្រាន់ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​​ជាតិ​អាច​ធ្វើ​ការកោះហៅ​បាន ។ ម្យ៉ាងវិញទៀត​គណបក្ស​ទាំងពីរ អាច​ជជែក​ពិភាក្សាគ្នា តាម​វប្បធម៌​សន្ទនា​ដែលមាន​ស្រាប់ មិនចាំបាច់​ធ្វើ​បង្ក​ឲ្យមាន​ភាពរ​ញ៉េញ៉ៃ​នោះទេ​។​

No comments:

Post a Comment