គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Friday, May 1, 2015

នាយករដ្ឋមន្ត្រី​វៀតណាម​ដឹងគុណ​កម្ពុជា ឡាវ និង​គុយបា ដែល​ជំរុញ​ឲ្យ​មានការ​រួបរួម​វៀតណាម​ទាំងពីរ

លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen Tan Dung កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងមក បានកត់សម្គាល់​ជាពិសេស​ថា ការរួបរួម​គ្នា​រវាង​វៀតណាម​ខាងជើង និង​ខាងត្បូង កាលពី៤០ឆ្នាំមុន លេចចេញ​ជា​រូបរាង​បាន​ក៏ដោយ​សារ​តែមាន​ការចូល​រួម​គាំទ្រ​ពី​សំណាក់​អតីត​សហភាពសូវៀត ចិន និង​ប្រទេស​ជា​មិត្ត​មួយចំនួន ជាពិសេស​ឡាវ កម្ពុជា និង​គុយបា។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម VNA។


កាលពី​ថ្ងៃទី៣០ ខែមេសា ដែលជា​ថ្ងៃនេះ​ការ​រំឭក​ខួប៤០ឆ្នាំ​នៃ​ការរួបរួម​វៀតណាម (៣០ ខែមេសា ឆ្នាំ១៩៧៥ ) លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen Tan Dung បានទទួល​ជួប​ថ្នាក់ដឹកនាំ​កម្ពុជា ឡាវ និង​គុយបា ដោយឡែក​ពីគ្នា​នៅក្នុង​ទីក្រុង​ហូជីមិញ។

លោក Nguyen Tan Dung បាន​លើកឡើងថា បក្ស រដ្ឋ និង​ប្រជាជន​វៀតណាម មិនដែល​ភ្លេច​ឡើយ​នូវ​ជំនួយ និង​ការគាំទ្រ​ដ៏​អស់ពី​ចិត្ត​របស់​ប្រទេស​ជា​មិត្ត​ដូចជា សហភាពសូវៀត ចិន ឡាវ កម្ពុជា និង​គុយបា។

ជា​ឆ្លើយតប លោក​ឧបនាយករដ្ឋមន្ត្រី​ឡាវ លោក BounnhangVorachithបាន​អរគុណ​ត្រឡប់​ទៅ​មេដឹកនាំ​វៀតណាម ដែល​ជួយ​ដល់​ប្រជាជាតិ​ឡាវ​ឲ្យ​មានការ​អភិវឌ្ឍន៍​ជាតិ​រហូតមកដល់​បច្ចុប្បន្ន។

ជាមួយគ្នានេះ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី​កម្ពុជា បាន​លើកឡើងថា មិត្តភាព​កម្ពុជា-វៀតណាម មិនអាច​កាត់ផ្តាច់​បាន​ឡើយ ជាពិសេស​ការចូលរួម​របស់​កងទ័ព​ស្ម័គ្រ និង​អ្នកជំនាញ​វៀតណាម​ក្នុង​ការរំដោះ​កម្ពុជា​ចេញពី​សង្គ្រាម។

ទីភ្នាក់ងារ​ព័ត៌មាន VNA ក៏បាន​ដកស្រង់​សម្តី​របស់លោក José Ramon Balaguer Cabrera សមាជិក​បក្ស​កុំមុយនីស្ត​គុយបា ដែរ​ថា វៀតណាម​គឺជា​មិត្ត​ដ៏​ពិសេស​របស់​គុយបា​ក្នុង​ចលនា​ទាមទារ​ឯករាជ្យ​ជាតិ រួមទាំង​ការអភិវឌ្ឍន៍ផ្សេងៗទៀត៕

No comments:

Post a Comment