គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Friday, May 1, 2015

ក្រុម​ម៉ូតូ​ល្បាត​ចាប់​ម៉ូតូ​អត់​ស្លាក​លេខ​ប៉ះ​ចំ​ម៉ូតូ ​​ប៉េ​អឹ​ម

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​មន្ត្រី​ប៉េ​អឹ​ម​ស្លៀកពាក់​ស៊ី​វិល​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ​ត្រូវ​ក្រុម​ល្បាត​ខណ្ឌចំការមន​ឃាត់​បម្រុងយក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខ​ណ្ឌចំការមន ​តែ​ម្ចាស់​ម៉ូតូ​មិន​ព្រម​ប្រគល់​ម៉ូតូ​ឲ្យ​បាន​ទូរស័ព្ទ​ហៅគ្នី​គ្នា​​មក​អន្តរាគមន៍​និង​ហាម​មិន​ឲ្យ​អ្នក​យក​ព័ត៌មាន​ថតរូប​ភាព​ទេ ដោយ​ដេញ​តាម​ចាប់​អ្នក​យក​ព័ត៌មាន បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើ​ល កាលពី​វេលា​
ម៉ោង​១​ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​៣០ ​មេសា ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​វង្ស​កែង​ផ្លូវ​លេខ​២៧៨ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ជា​មន្ត្រី​ប៉េ​អឹ​ម​ស្លៀកពាក់ស៊ីវិល ​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះទេ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក HONDA CLICK ព​ណ៌​ស អត់​មាន​ស្លាក​លេខ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​វង្ស ​ក្នុង​ទិស​ស​ដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​មាន​ធុំក្លិន​ស្រា​​ផង ខណៈមក​ដល់​ចំណុច​ផ្លូវកែង​២៧៨​ក៏​ជួប​ប្រទះ​នឹង​កំលាំង​ល្បាត​របស់​អធិការដ្ឋាន​ខណ្ឌចំការមន​ឃើញ​ជិះ​ម៉ូតូ​អត់​មាន​ស្លាក​លេខ​បាន​ហៅ​ឱ្យឈប់​ និង​ធ្វើការ​សួរនាំ ​បំរុង​យក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ចំការមន ស្រាប់តែ​បុរស​រូប​នោះ​បាន​អះអាង​ថា ​ខ្លួន​ជា​អាវុធហត្ថ បើ​ចង់​យក​ម៉ូតូ​ទៅ​ណា​ចាំ​​​មេ​របស់​គេ​មក​សិន ។

បន្ទាប់​មក​បុរស​ដែល​ជិះ​ម៉ូតូ​អត់ស្លាក​លេខ​បាន​​​ទូរស័ព្ទ​ឆ្វាត់ឆ្វែង​ហៅ​អ្នក​មក​អន្តរាគមន៍ ។ ​ប្រមាណ​២០​នាទី​ក្រោយ​ទើប​មាន​រថយន្ត​អាវុធហត្ថ​មាន​​ស៊ី​រ៉ែ​ន​បើក​មក​ដល់ និង​មាន​បុរស​២​នាក់​ចុះ​ពីលើ​រថយន្ត​សួរថា យុទ្ធនាការ​ចាប់​ម៉ូតូ​ដឹកនាំ​ដោយ​នរណា​គេ បន្ទាប់​ពី​សួរនាំ​រួច​ហើយ​ទើប​ប្រាប់​ឲ្យ​បុរស​ដែល​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ​យក​ទៅ​ដោះស្រាយ​គ្នា​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ទាំងអស់គ្នា ។

បុរស​ដែល​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ​មិន​ត្រឹមតែ​អាង​ខ្សែ​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​ដេញចាប់​អ្នកយក​ព័ត៌មាន​ហាម​មិន​ឲ្យ​ថត​ គ្រាន់តែ​បើក​ម៉ាស៊ីន​ថត​ក៏​ត្រូវ​បុរស​រូប​នោះ​ដេញចាប់​មិន​ឲ្យ​ថត​ទេ​។ ក្នុង​ហេតុការណ៍​ខាងលើ​នេះ​មាន​អ្នក​រិះគន់​​​ថា គ្រាន់តែ​រឿង​ប៉ុណ្ណឹង​ចាំបាច់​ហៅខ្សែ​ឱ្យមក​ជួយ​ដែរ ការ​ធ្វើ​របៀប​នេះ​មាន​ន័យ​ថា ​វប្បធម៌​អាង​ខ្សែ​មក​ដោះស្រាយ​បញ្ហា​អ្វីមួយ​នៅ​តែ​ពេញ​និយម​សំរាប់​ជន​មួយ​ចំនួន​តូច​ដដែល ៕

No comments:

Post a Comment