គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Friday, May 1, 2015

​គ​.​ជ​.​ប នឹង​កោះ​ប្រជុំ​សមាជិក​របស់​ខ្លួន​ករណី​លោក រ៉ុង ឈុន ចូលរួម​ទិវា​ពលកម្ម​អន្តរជាតិ​​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប នឹង​កោះ​ប្រជុំ​សមាជិក គជប ទាំងអស់​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយនេះ ដើម្បី​ជជែក​ពី​ករណី​លោក រ៉ុង ឈុន ដែល​ទៅ​ចូលរួម​ទិវា​ពលកម្ម​អន្តរជាតិ​ជាមួយ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ ។​

ការកោះប្រជុំ​នេះ ធ្វើឡើង​បន្ទាប់​ពី​សមាជិក គ​.​ជ​.​ប ថ្មី មួយរូប គឺ​លោក រ៉ុង ឈុន បាន​ទៅ​ចូលរួម​ក្នុង​ពិធី​ទិវា​ពលកម្ម​អន្តរជាតិ​ជាមួយ​សង្គម​ស៊ីវិល​កាលពី​ថ្ងៃ​កាលពី​ថ្ងៃ​ទី​១​ឧសភា ឆ្នាំ​២០១៥​ ។​


​ប្រធាន គជប លោក ស៊ិក ប៊ុន​ហុក ប្រាប់​ដឹងនៅ​ថ្ងៃ​នេះ​ថា កន្លង​ទៅ​សមាជិក គជប ទាំងអស់​មិន​ដែល​ចូលរួម​ក្នុង​កម្មវិធី​ទិវា​ពលកម្ម​អន្តរជាតិ​បែបនេះ​ទេ ព្រោះ​ស្ថាប័ន គជប គឺជា​ស្ថាប័ន​ឯករាជ្យ​។ លោក​បញ្ជាក់ថា លោក​នឹង​ធ្វើលិខិត​អញ្ជើញ​សមាជិក គ​.​ជ​.​ប ទាំងអស់ ឲ្យចូល​រួម​ប្រជុំ​នៅ​ថ្ងៃ​ចន្ទ​ទី​៤​ខែ​ឧសភា វេលា​ម៉ោង​៩​ព្រឹក​នៅ​ស្ថាប័ន​នេះ  ដើម្បី​ជជែក​ពី​ករណី​លោក រ៉ុង ឈុន ថា​តើ​ទង្វើ​របស់​លោក​ធ្វើ​នោះ ត្រូវ​ច្បាប់ ឬ​ខុសច្បាប់​កម្រិតណា​ ។​

កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ បក្ស​ប្រជាជន​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍ ចោទប្រកាន់​លោក  រ៉ុង ឈុន សមាជិក គ​.​ជ​.​ប ថ្មី ដែល​ទៅ​ចូលរួម​ទិវា​ពលកម្ម​អន្តរជាតិ​ល​កាលពី​ថ្ងៃ​សុក្រ​ថា នាំឲ្យ​មាន​ទំនាស់​ផលប្រយោជន៍ និង​ប៉ះពាល់​ដល់​តម្លៃ គ​.​ជ​.​ប ដែល​គណបក្ស​ទាំង​ពីរ​ប្តេជ្ញា​ថា នឹង​ធ្វើឲ្យ​ស្ថាប័ន​នេះ ឯករាជ្យ និង​អព្យាក្រិត្យ ។​

ទោះជា​យ៉ាងណា សេចក្តីថ្លែងការណ៍​ដដែល មិន​បាន​លើក​ពី​ច្បាប់ ឬ​បទបញ្ជា​ផ្ទៃក្នុង​ត្រង់​មាត្រា​មក​បញ្ជាក់ថា ទង្វើ​របស់​លោក រ៉ុង ឈុន ពិត​ជា​ខុស​នឹង​ច្បាប់​នោះ​ទេ ក្នុងឋានៈ​លោក​ជា​សមាជិក គ​.​ជ​.​ប នោះ ​។​

​ទោះជា​យ៉ាងនេះក្តី លោក រ៉ុង ឈុន អះអាងថា លោក​ទៅ​ចូលរួម​ទិវា​ពលកម្ម​អន្តរជាតិ គឺ​មិន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ។ លោក​បញ្ជាក់ថា ថ្ងៃនេះ​ជា​ថ្ងៃ​ឈប់សម្រាក លោក​មាន​សិទ្ធិ​ចូលរួម​សកម្មភាព​សង្គម ដែល​ច្បាប់​មិន​បាន​ហាមឃាត់​ទេ ។ លោក​ថា «​វា​មិន​មាន​ទំនាស់​ផលប្រយោជន៍ អី​ទេ ព្រោះ​ថ្ងៃ​នេះ​ជា​ថ្ងៃ​ឈប់សម្រាក ហើយ​ខ្ញុំ​ទៅ​ក៏​មិនមែន​ក្នុងនាម​សមាជិក គជប ។ តែ​ក្រៅ​ម៉ោង​រដ្ឋបាល មិនមែន​ជា​សមាជិក គ​.​ជ​.​ប ហើយ​ខ្ញុំ​ក៏​មិន​បាន​ជិះ​ឡាន​រដ្ឋ​ដែរ ។ ខ្ញុំ​ជិះ​ម៉ូតូ ឲ្យ​មិត្តភក្តិ​ខ្ញុំ​ឌុប​» ៕ 

No comments:

Post a Comment