អេឡែនបានបែកម្តាយបង្កើតរបស់ខ្លួនអស់រយៈពេល១៣ឆ្នាំ។ អារម្មណ៍នាងរំភើបយ៉ាងខ្លាំងនៅពេលដែលពិធីករ-ពិធីការិនីនៃកម្មវិធី «ពេញចិត្ត ឬអត់?» របស់ទូរទស្សន៍ MyTV បានអះអាងថា ពួកគេរៀបចំឲ្យក្មេងស្រីកាត់អាមេរិករូបនេះ ជួបម្តាយរបស់ខ្លួននៅចំទិវាសិទ្ធិមាតា «Mother’s Day»។
ទឹកភ្នែកក្មេងស្រីដ៏សែនកម្សត់បានហូរចេញមក ខណៈពិធីការនីបានបន្តនិយាយថា ម្តាយនាងប្រហែលជាមកយឺតបន្តិចដោយសារតែផ្លូវពីព្រលាន
យន្តហោះ ទៅស្ថានីយ៍ទូរទស្សន៍ MyTV ក្នុងខណ្ឌឫស្សីកែវ មានចម្ងាយឆ្ងាយ។
តាមពិតក្តីសង្ឃឹមរបស់ក្មេងស្រីរូបនេះ បានត្រឹមតែជាក្តីស្រមៃមួយដែលមិនអាចទៅរួចប៉ុណ្ណោះ ខណៈកម្មវិធីគ្រាន់តែរៀបចំពិធីលេងសើចមួយ ដោយឲ្យតារាកំប្លែង «រ៉ូលីន» ដើរជំនួសម្តាយរបស់ អេឡែន។ ក្មេងស្រី អេឡែន បានត្រឹមតែសើចហួសចិត្ត ហើយគេមិនដឹងថា នាងមានអារម្មណ៍ពិតប្រាកដបែបណានោះឡើយ។
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានស្នើឲ្យភាគីទូរទស្សន៍ MyTVចេញមុខធ្វើការសុំទោសចំពោះ កុមារី អេឡែន។ អ្នកទាំងនោះបានសរសេរការយកក្តីសង្ឃឹមរបស់កុមារម្នាក់មកលេងសើច គឺជាអំពើមួយដ៏ខុសឆ្គង៕
ទស្សនាវីដេអូ

No comments:
Post a Comment