ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការ បរទេសកម្ពុជា លោក ហោ ណាំហុង បានបញ្ជាក់ថា មូលហេតុ ដែលនាំឲ្យសមត្ថកិច្ច និងប្រជាពលរដ្ឋវៀតណាម បាញ់ថ្នាំគីមីលើដំណាំពលរដ្ឋខ្មែរតាមបណ្តោយព្រំដែនកម្ពុជា- វៀតណាម ក្នុងទឹកដីខេត្តត្បូងឃ្មុំ នាពេលកន្លងទៅនោះ ដោយសារពលរដ្ឋខ្មែរ បាននាំគ្នាដាំដំណាំចូលក្នុងដីវៀ តណាម ប្រមាណ ១៦,៦ហិកតា។
នៅក្នុងលិខិតឆ្លើយបំភ្លឺទៅនឹងសំណើរបស់គណៈកម្មការទី៩ នៃរដ្ឋសភា ផ្ញើជូនសម្តេច ហេង សំរិន កាលពីថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៥ ឧនាយករដ្ឋមន្រ្តី ហោ ណាំហុង បានគូសបញ្ជាក់ថា ខ្សែព្រំដែនកម្ពុជា-វៀតណាម នៅក្នុងភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាតំបន់មានបញ្ហានេះ គណៈកម្មាធិការចម្រុះទទួលបន្ទុក កិច្ចការព្រំដែនកម្ពុជា-វៀតណាម បានបោះបង្គោលលេខ ៩៤ និង៩៥រួចអស់ហើយ ដោយយោងតាមផែនទីខ្នាត ១/១០០០០០ SGI (ផែនទីភូមិសាស្រ្តឥណ្ឌូចិន)។
លោកឧបនាយករដ្ឋមន្រ្តី បានបន្តថា ការបោះបង្គោលព្រំដែនថ្មី បានរកឃើញប្រជាពលរដ្ឋខ្មែរកំពុងកាន់កាប់លើ ដីវៀតណាមប្រមាណ ១០០ហិកតា ហើយគណៈកម្មាធិការព្រំដែន ក៏បានឯកភាពជាមួយភាគីវៀតណាម កែ សម្រួលខ្សែព្រំដែននៅចន្លោះបង្គោល ៩៤ និង ៩៥ ទៅតាមខ្សែព្រំដែន ដែលប្រជាជន បានកាន់កាប់ជាក់ស្តែង ស្របតាម MoU ឆ្នាំ២០១១ផងដែរ។ តែនៅពេលថ្មីៗនេះ គឺក្នុងឆ្នាំ២០១៥ ពលរដ្ឋកម្ពុជា បានដាំដំណាំចូលដី វៀតណាមចំនួន ១៦,៦ហិកតាថែមទៀត ទើបនាំឲ្យវៀតណាមមានប្រតិកម្មបាញ់ថ្នាំពុលលើដំណាំកសិករ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥កន្លងទៅ អនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា លោក ម៉ៅ មុនីវណ្ណ រួមនិងតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិជាច្រើនរូបផ្សេងទៀត តាមរយៈប្រធានរដ្ឋសភា សម្តេច ហេង សំរិន បានធ្វើលិខិតមួយច្បាប់ ស្នើឲ្យឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ចាត់វិធានការចំពោះសមត្ថកិច្ច និង ប្រជាពលរដ្ឋវៀតណាម ដែលបានបាញ់ថ្នាំគិមីលើដំណាំពលរដ្ឋខ្មែរជាច្រើនហិកតា នៅចំណុចជាំប្រាំល្វែង ក្នុង ភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។
ក្នុងលិខិតសុំឲ្យចាត់វិធានការនោះ លោក ម៉ៅ មុនីវណ្ណ បានបញ្ជាក់ផងដែរ ក្រោយពីការធ្វើដំណើរចុះទៅពិនិត្យ ដោយផ្ទាល់របស់លោក បានពិនិត្យឃើញថា ផលដំណាំចំនួន ១០ហិកតា ត្រូវបានបំផ្លាញ និងបង្កផលប៉ះពាល់ ដល់ប្រជាពលរដ្ឋដោយផ្ទាល់ ចំនួន ៩គ្រួសារ។ ជុំវិញករណីខាងលើនេះ បញ្ជាក់យ៉ាងច្បាស់ថា កងកម្លាំងសមត្ថ កិច្ចវៀតណាម បានរំលោភបំពានមាក់ងាយមកលើប្រជាពលរដ្ខខ្មែរ និងអធិបតេយ្យភាពរបស់កម្ពុជាយ៉ាងពិត ប្រាកដ៕

No comments:
Post a Comment