គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Wednesday, May 6, 2015

គណបក្សប្រជាជនចេញលិខិតជាផ្លូវការ ចាប់ផ្តើមចាត់ចែងឱ្យមន្រ្តីខ្លួន តាមដានការអនុវត្ត វប្បធម៌សន្ទនា

(ភ្នំពេញ)៖ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ពេលនេះចាប់ផ្តើមចាត់ចែង ឱ្យមន្រ្តីរបស់ខ្លួន តាមដានការអនុវត្តវប្បធម៌សន្ទនា របស់គណបក្សគណបក្សសង្រ្គោះជាតិ នៅតាមមូលដ្ឋាន ជាពិសេស កត់ត្រានូវពាក្យជេរប្រមាថទាំងឡាយ មកលើថ្នាក់ដឹកនាំ គណបក្សរបស់ខ្លួន នេះបើតាមលិខិតរបស់លោក សាយ ឈុំ អគ្គលេខាធិការ CPP ដែល យើងទទួលបាននៅថ្ងៃទី៦ ខែឧសភានេះ។


លោក សាយ ឈុំ បានបញ្ជាឱ្យមន្រ្តីគណបក្សប្រជាជនទាំងអស់កត់ត្រាឱ្យបានច្បាស់លាស់ បើសិនជាមានពាក្យជេរប្រមាថមួយចំនួន ដូចជា «អាក្បាលយួនខ្លួនខ្មែរ» «ពួកកុម្មុនីស្តផ្តាច់ការ» «ពួកអាយ៉ងយួន» «ពួកអាក្បត់ជាតិ» «ពួកអាលក់ជាតិ» «អាមេចោរ» និងភាសាជេរប្រមាថ ផ្សេងទៀត ៕

No comments:

Post a Comment