គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Tuesday, May 5, 2015

លោកហ៊ុន សែន​ ​ព្រមាន​ដកតំណែង​​លោក កឹម សុខា

រាជធានីភ្នំពេញ ​៖ លោក ហ៊ុន សែន ​បានព្រមាន​ដកតំណែង​លោក​ កឹម សុខា ​អនុប្រធានទី១រដ្ឋសភា​ តាមរយៈការ​​បោះឆ្នោត​ក្នុង​សភា ។

ការព្រមាន​របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នាពេលនេះ​ បានធ្វើឡើងនៅក្នុងសារ​ SMS​ ផ្ញើជូន

លោក​ សម រង្ស៊ី ​មុនពេលប្រធាន​គណបក្សសង្គ្រោះជាតិ​ចាកចេញដំណើរ​ទៅ​កាន់ប្រទេសអាមេរិក​ និងកាណាដា​កាលពីយប់​ម្សិលមិញ ​និង​ត្រូវបានគេហទំព័រដើម​អម្ពិលផ្សព្វផ្សាយនៅថ្ងៃទី០៥ ​ឧសភា​ ២០១៥ ។ ជាការកត់សម្គាល់​ ​ការព្រមានបោះឆ្នោត​ទម្លាក់លោក កឹម សុខា​​នេះដែរ ​បានធ្វើឡើងបន្ទាប់ពី​អនុប្រធានទី១រដ្ឋសភា និងជាអនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិរូបនេះ​ បានថ្លែងរិះគន់ជាបន្តបន្ទាប់​​ទៅលើរាជរដ្ឋាភិបាល​ដឹកនំាដោយលោក ហ៊ុន សែន ​និង​ គណបក្សប្រជាជនកម្ពុជា ។

នៅក្នុងសារ​ SMS ផ្ញើជូនលោក ​សម រង្ស៊ីនោះ​មានអត្ថន័យថា​ " នេះជាវប្បធ៌មសន្ទនា​ដែលឯ.ឧចង់បាន ​។ ចង់បានការបំភ្លឺពីឯ.ឧ !​ ខ្ញុំមិនអាច​ទទួលយក ការបក​ស្រាយរបៀបនេះបានទេ ​ខ្ញុំត្រូវចាប់មេចោរពិត​និងកូនចោរពិត​ដែលកំពុងមានសំណុំរឿងនៅតុលាការ​ ,សុំឯ.ឧកុំពឹងពាក់ដៃចោរ ​លើកលែង​ទោស​ឲ្យកូនចៅឯ.ឧទៀត ​។ សូមបា្រប់ កឹម សុខាផង​ បើប៉ះពាល់ម្តងទៀត ​CPP ​នឹងបោះឆ្នោត​ទម្លាក់ហើយ " ៕

No comments:

Post a Comment