គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Saturday, May 2, 2015

ស្រះ​ជីក​ដែល​ជា​អំណោយ​របស់​​សម្ដេច​តេ​ជោ​ ត្រូវបាន​អាជ្ញាធរ​ស្រុក​កូន​មុំ​​​លប់

រតនគីរី ៖ ​ស្រះ​ជីក​ជាប់​ផ្លូវជាតិ​លេខ​៧៨ ក្នុង​ទីរួមស្រុក​កូន​មុំ ដែល​ជា​អំណោយ​សម្ដេច​តេ​ជោ​ ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​កូន​មុំ ខេត្ត​រតនគីរី តាំងពី​ឆ្នាំ​១៩៨៩ ត្រូវ​អាជ្ញាធរ​ស្រុក​កូន​មុំ​លប់ វាស់​ចែកជា​ឡូ​រ៍លក់​។

ស្រះ​ទឹក​ដែលមាន​ទទឹង​៥០​ម៉ែត្រ បណ្ដោយ​
៣០០​ម៉ែត្រ ជាប់ ​និង​ផ្លូវជាតិ​លេខ​៧៨ ស្ថិតនៅ​ទីរួមស្រុក​កូន​មុំ ខេត្ត​រតនគីរី ដែល​សម្ដេច​តេ​ជោ ​បាន​មើល​ឃើញ​ពី​ការ​កង្វះ​ និង​មានការ​លំបាក​ផ្នែក​ផ្គត់ផ្គង់​ទឹក របស់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ សម្ដេច​ក៏បាន​ជួល​អោយ ក្រុមហ៊ុន​វៀតណាម ជីក​ទុកជា​អំណោយ​ដល់​ប្រជាពលរដ្ឋ ​កាលពី​ឆ្នាំ​១៩៨៩​។ ហើយ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ចំណេរ​រៀងមក ​ចំណែក​អ្នក​ដែល​នៅ​ឆ្ងាយ ត្រូវ​អាជីវករ ដឹក​ទឹក​ពី​ក្នុង​ស្រះ​នេះ​យក​ទៅ​លក់​អោយ​ប្រើ​ប្រាស់​ជា​រៀងរាល់ថ្ងៃ​។ បច្ចុប្បន្ន​ត្រូវ​អាជ្ញាធរ ​ស្រុក​កូន​មុំ ដឹក​ដី​មក​ចាក់​ឈូស​លប់​ កេរ្តិ៍ដំ​ណែល​ស្រះ​នេះ ដើម្បី​អភិវឌ្ឍន៍ ​ជា​ដី​ឡូ​រ៍ ជា​ប្លង់​ផ្ទះល្វែង​លក់​។

លោក ស៊ុន សំ អតីត​ជា​អនុប្រធាន​ស្រុក​កូន​មុំ បច្ចុប្បន្ន​ក្រុម​ប្រឹក្សា​ស្រុក​កូន​មុំ ​បាន​អោយ​ដឹង​ថា ​ដី​ស្រះ​នេះ​ កាលពីដើម​ជា​ដី​កាំ​សិទ្ធ​របស់​គាត់ ​តែ​គាត់​បាន​បរិច្ចាគ​ជូន​សម្ដេច ​ដើម្បី​ធ្វើ​ស្រះ​នេះ​ជូន​ប្រជាពលរដ្ឋ​។​លោក​ បាន​បន្តថា ​ប្រជា​ព​ល​រដ្ឋ​ជាង​១០០​គ្រួសារ ​បាន​រអ៊ូរទាំ​ដែរ​ តែ​ពួកគាត់​មិន​ហ៊ាន​តវ៉ា​ ដោយ​សា​រមាន​គំនាប​ លោក​មិនបាន​បញ្ជាក់​អំពី​គំនាប​យ៉ាងណា​នោះទេ​។​

លោក ថោ ប៊ុន​ថេត ប្រធាន​កា​រិ​យា​ល័យ​ភូមិបាល​ស្រុក​កូន​មុំ ​លោក​ថា ទាក់ទិន​ទៅ​និង​ការ​ឈូស​លប់​ស្រះ​ទឹក​នេះ​លោក​មិន​ដឹង​ទេ សួរ​ទៅ​លោក​អភិបាលស្រុក​ទើប​ដឹង​។​លោក ធឿន ​ចាន់​ធៀង​ អភិបាលស្រុក​កូន​មុំ និយាយថា ​ការ​លុប​ស្រះ​នេះ​ លោក​មិនបាច់​ប្រជុំ​អោយ​ក្រុម​ដឹង​ទេ ​មិនបានការ​អី​ទេ ​ហើយ​លោក​លប់​ស្រះ​នេះ ​ដើម្បី​អង្កន់​ជា​ប្លង់​ផ្ទះល្វែង​សំរាប់​លក់​យក​លុយ​មក​អភិវឌ្ឍន៍ ​ចំណុច​នេះ​ជា​សួនច្បារ ហើយ​លោក​ជីក​ស្រះ​ទឹក​ខាងក្រោយ ​ចំណុច​នេះ​ជំនួស​វិញ​។​

លោក ទឹម ស៊ី​ណាត ​ប្រធាន​មន្ទីរ​សូ​រិ​យោ​ដី​ខេត្ត ​លោ​កថា ​ករណី​ខាងលើនេះ​លោក​ពុំ​បាន​ដឹង​ទេ​។ទោះជា​យ៉ាងណា ​សមា​ជិក​ក្នុង​ក្រុម​ប្រឹក្សាស្រុក​កូន​មុំ​ម្នាក់​បាន​លួច​បង្ហើប​ថា ​បច្ចុប្បន្ន​លោក ធឿន ចាន់​ធៀង ​អភិបាលស្រុក​កូន​មុំ​ជា​បុរស​មានអំណាច​ខ្លាំង ​គាត់​ធ្វើ​អ្វី អា​កាត់​តែម្នាក់ឯង ​គាត់​មិនដែល​ប្រជុំ​ក្រុម​ប្រឹក្សា​ ដើម្បី​ពិភាក្សា​នោះទេ​៕

No comments:

Post a Comment