គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Thursday, May 7, 2015

គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​បោះឆ្នោត​ទម្លាក់ លោក ហោ ណាំហុង​​



ស្តាប់សំឡេង៖​

ចម្លងទុក

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថាពួកគេ​បាន​ពិភាក្សា​គ្នា​ធ្វើ​ញត្តិ​បន្ទោស​លោក ហោ ណាំហុង រួច​បោះឆ្នោត​ទម្លាក់​ក្នុង​សភា ឬក៏​គ្រាន់​កោះហៅ លោក ហោ ណាំហុង និង​លោក វ៉ា គឹមហុង មក​បំភ្លឺ​ក្នុង​សភា ពេញអង្គ​អំពី​បញ្ហា​ថាពលរដ្ឋ​ខ្មែរ​ដាំ​ដំណាំ​ចូល​ដី​វៀតណាម និង​បញ្ហា​ភូមិកំណើត​លោក ហេង សំរិន ។​


តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់VODថាលោក​បាន​ពិភាក្សា​ជាមួយ​លោក ម៉ៅ មុនី​វណ្ណ ​តំណាងរាស្រ្ត​ខេត្ត​ត្បូង​ឃ្មុំ ​កាល​ពី​ម្សិលមិញ​លើ​បញ្ហា​នេះ ប៉ុន្តែ​នៅ​រង់​ចាំ​ការ​សម្រេច​ជារួម​ពីថ្នាក់ដឹកនាំ​គណបក្ស​នេះ​សិន។ ទោះ​ជាយ៉ាងណា លោក​ថា​​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​មាត្រា​៩៨ ថ្មី​គឺ​តំណាងរាស្ត្រ​យ៉ាងតិច​៣០​រូប​អាចធ្វើ​ញត្តិ​បន្ទោស​រដ្ឋមន្ត្រី រួច​បោះឆ្នោត​ទម្លាក់​បើ​រកឃើញថា​មាន​កំហុស ។ លោក​បញ្ជាក់ថាការ​ធ្វើ​ដូចនេះ​ដោយ​ពួក​លោក​គិតថាប្រមុខ​ការទូត​ខ្មែរ​ចេញ​សេចក្តីថ្លែងការណ៍​នោះ​មិន​បាន​ការពារ​ប្រយោជន៍​ខ្មែរ ។ លោក​បញ្ជាក់ថា «​គាត់​ជា​រដ្ឋមន្ត្រី​របស់​កម្ពុជា​គួរ​ការពារ​ផលប្រយោជន៍​កម្ពុជា ការពារ​ផលប្រយោជន៍​ប្រជា​ពលរដ្ឋ​ខ្មែរ គាត់​ទៅ​ការពារ​យួន នេះ​ទោស​ធ្ងន់ធ្ងរ​ណាស់ ដូច្នេះ​គាត់​ត្រូវតែ​បោះឆ្នោត​ទម្លាក់​ពី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ហើយ​ដែល​គាត់​និយាយ​ថា លោក វ៉ា គឹមហុង ហ្នឹង​គឺ​រដ្ឋាភិបាល​យោង​តាម​ផែនទី SDI ឬ​ផែនទី​ភូមិសាស្ត្រ​ឥណ្ឌូចិន ១/១០០០០០ ដែល​ធ្វើ​ដោយ​បារាំង​ហ្នឹង ក៏ប៉ុន្តែ​ហ្នឹង​គ្រាន់តែ​ជា​លេស​ទេ​» ។​

កាល​ពី​ម្សិលមិញ សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជាបាន​ស្នើឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដក លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចេញពី​មុខតំ​ណែង ដោយ​ក្រុមនិស្សិត​ចោទថា ប្រមុខ​ការទូត​រូបនេះ ប្រព្រឹត្ត​ខុស​នឹង​ច្បាប់រដ្ឋធម្មនុញ្ញ និង​អសមត្ថភាព​ក្នុង​ការងារ​របស់​ខ្លួន ។​

​ការស្នើ​នេះធ្វើឡើង​ក្រោយ​ពី​លោក ហោ ណាំហុង បាន​ផ្ញើលិខិត​បំភ្លឺ​មួយ​ទៅ​រដ្ឋសភា កាលពី​ថ្ងៃ​អង្គារ​ថា មូលហេតុ​ដែល​ឲ្យ​នាំ​ជនជាតិ​វៀតណាម បាញ់​ថ្នាំពុល​បំផ្លាញ​ដំណាំ​កសិករ​ខ្មែរ​នៅ​ខេត្ត​ត្បូងឃ្មុំ គឺ​មកពី​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងនោះ​បាន​ដាំ​ដំណាំ​លើ​ទឹកដី​វៀតណាម ។​

​នៅពេលដែល​លោក ហោ ណាំហុង អះអាងថាដី​ដែល​កសិករ​ខ្មែរ​ដាំ​ដំណាំ​នៅ​ខេត្ត​ត្បូងឃ្មុំ ជា​ដី​របស់​វៀតណាម​នោះ ក្រុមអ្នកលេង​ហ្វេ​ស​ប៊ុក​មួយចំនួនដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជាក៏​បាន​ចាត់ទុក​ការបកស្រាយ​របស់​ប្រមុខ​ការទូត​រូបនេះ​ថាធ្វើ​ខាតបង់​ដល់​ប្រជាប្រិយភាព​បក្ស​កាន់​អំណាច ប៉ុន្តែ​ជា​ការជួយ​រក​សំឡេង​ឆ្នោត​ឲ្យ​គណ​បក្សប្រឆាំង​ទៅ​វិញ ។ ពួកគេ​និយាយថាការពន្យល់​បែបនេះ​មិន​អាច​ធ្វើ​ប្រជាជន​ឲ្យ​ស្ងប់​អារម្មណ៍​នោះទេ តែ​លិខិត​នេះ​បែរជា​បន្ថែម​ឲ្យ​ពលរដ្ឋ​កាន់តែ​ខឹងសម្បា​មកលើ​រដ្ឋាភិបាល​ទៅវិញ ។​

VOD មិនអាច​សុំ​ការឆ្លើយតប​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក កុយ គួង បាន​នៅឡើយ​ទេ ដោយ​ទូរ​សព្ទ​ចូល​តែ​ពុំ​មាន​អ្នកទទួល ។
ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា នេះ​ជា​សិទ្ធិ​របស់​តំណាងរាស្ត្រ​ក្នុង​ធ្វើ​ញត្តិបន្ទោស ឬ​ទម្លាក់​រដ្ឋមន្ត្រី​ណាមួយ ។ តែ​លោក​ថា ការ​ទម្លាក់បាន ឬ​មិន​បាន​អាស្រ័យ​លើ​សំឡេង​គាំទ្រ​ក្នុង​សភា ។ លោក​បន្ថែមថា «​តាម​រដ្ឋធម្មនុញ្ញ​គេ​មានចែង​ហើយ ជា​សិទ្ធិ​របស់​តំណាងរាស្ត្រ អាហ្នឹង​គាត់​អាច​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​បាន​ត្រង់​ថា ការសម្រេច​បាន​ដូច​បំណង​របស់​គាត់ ឬ​មិន​សម្រេច វា​អាស្រ័យ​ទៅ​នឹង​សំឡេង​អនុម័ត​» ។​

ប៉ុន្តែ​ពលរដ្ឋ​ម្នាក់​ក្នុងចំណោម​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត គឺ​លោក កី ទេ​ក អាយុ​៤៧​ឆ្នាំ អះអាងថា លោក​បាន​អាស្រ័យ​ផល​លើដី​នោះ តាំងពី​ដូនតា​មក ទើបតែ​នៅ​ឆ្នាំ​២០០៥ ដែល​ការបង្កបង្កើន​ផល​លើ​ដី​នោះ ត្រូវបាន​ផ្អាក​បណ្តោះអាសន្ន ដោយ​អាជ្ញាធរ​វៀតណាម ចេញមុខ​រារាំង ហើយ​នៅ​រយៈពេល​ពីរ​បី​ឆ្នាំ​ចុងក្រោយ​នេះ ប្រជាពលរដ្ឋ​បាន​នាំគ្នា​ទៅ​បង្កបង្កើនផល​លើ​ដី​នោះ​ឡើងវិញ ។ លោក​ថា «​ខ្ញុំ​អ្នកស្រុក​ហ្នឹង កើត​នៅ​ហ្នឹង មិនមែន​តែ​ខ្ញុំ​ទេ ឪពុក​ខ្ញុំ​រហូតដល់​ជីតា​ខ្ញុំ​ទៀត​កើត​នៅ​ហ្នឹង ធ្វើ​ដី​ហ្នឹង ត​ពី​តា​ខ្ញុំ​រហូតដល់​ឪពុក​ខ្ញុំ រហូតដល់​ខ្ញុំ​ទៀត ហើយ​បើ​គាត់​ថា ដី​នេះ​ជា​ដី​វៀតណាម​ខ្ញុំ​ក៏​មិនដឹង​ដែរ​» ។​

​ការ​កម្រើក​ឡើង​វិញ​បញ្ហា​ព្រំដែន​នេះ គឺ​បន្ទាប់ពី​តំណាងរាស្ត្រ​បក្ស​ប្រឆាំង បាន​ផ្ញើ​លិខិត​ទៅ​ប្រធានរដ្ឋសភា ឲ្យចេញ​កិច្ច​អន្តរាគមន៍​ទៅក្រ​សួង​ការបទេស ក្រោយពី​បាន​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​កន្លែងកើតហេតុ រកឃើញ​ថា​ដំណាំ​១០​ហិកតា​របស់​កសិករ​ខ្មែរ​៩​គ្រួសារ​នៅ​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​បំផ្លាញ​ដោយ​អាជ្ញាធរ​វៀតណាម ។ តំណាងរាស្ត្រ​ទាំងនោះ​បាន​ចាត់ទុក​ករណី​នេះ​ថា កងកម្លាំង​សមត្ថកិច្ច​វៀតណាម​បាន​រំលោភបំពាន​មាក់ងាយ​មកលើ​ប្រជា​ពលរដ្ឋ​ខ្មែរ និង​អធិបតេយ្យ​របស់​កម្ពុជា ។

​លោក អ៊ុំ សំអាន យល់ថា ការដែល​លោក ហោ ណាំហុង អះអាងថា ដី​នោះ​ជា​របស់​វៀតណាម គឺ​សំអាង​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ ដែល​អ្នក​ឃ្លាំ​មើល​ព្រំដែន​រិះគន់ថា ធ្វើឲ្យ​ខាត​ទឹកដី​កម្ពុជា​នោះ ៕

No comments:

Post a Comment