ខេត្តព្រះវិហារ ៖ រ៉ែមាសដែលជាធនធាន មានតម្លៃមហាសាល នៅតំបន់ភ្នំអន្លង់ ស្ថិតនៅក្នុងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ កំពុងរងនូវការបំផ្លិចបំផ្លាញ យ៉ាងធ្ងន់ធរ ពីសំណាក់ក្រុមឈ្មួញ និងអ្នកមានអំណាចឃុបឃិតគ្នា ជួលដីនៅតំបន់នោះ ឲ្យទៅក្រុមហ៊ុន ធ្វើអាជីវកម្ម ហើយលុយដែលបានមក ពីការជួលដីនោះ ក្នុង ១ខែមិនក្រោម ២០ម៉ឺនដុល្លារទេ។ នេះចំពោះតែក្រុមហ៊ុន ១ ប៉ុណ្ណោះ នៅមានក្រុមហ៊ុន ជាច្រើនទៀត
ដែលត្រូវបាន អ្នកមានអំណាច ឃុបឃិតគ្នា យកដីភ្នំរបស់រដ្ឋ ជួលយកលុយ ច្រកហោប៉ៅខ្លួនឯង មានច្រើនគគគោក។
ក្រុមចម្រុះដឹកនាំដោយ លោក ឡុង ស៊ីថា ព្រះរាជ្ញារង អមសាលាដំបូង ខេត្តព្រះវិហារ និងលោក គង់ មករា ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ រួមទាំងលោក ឯ សារ៉ូ អភិបាលស្រុករវៀងបានចុះទៅចាប់ ក្រុមហ៊ុនដែលកំពុង ធ្វើអាជីវកម្មរ៉ែមាស ខុសច្បាប់ទាំងនោះ ជាច្រើនលើកច្រើនសារ តែពួកក្រុមហ៊ុនទាំងនោះ បានដឹងជាមុន នាំគ្នាដកគ្រឿងចក្រ រត់បាត់ស្រមោល។ ហើយការចុះបង្ក្រាបនោះ គ្រាន់តែជាការវាយទឹកបង្អើលត្រី មិនដែលឃើញចាប់បាន ម្ដងណាទេ មិនដឹងជាមានមូលហេតុអ្វី ? ហើយរហូតដល់ថ្ងៃនេះ មេឈ្មួញទាំងនោះ បានប្រមូលគ្នាចូលធ្វើ ច្រើនជាងមុនទៅទៀត។
មិនតែប៉ុណ្ណោះ អ្នកមានអំណាចឃុបឃិតគ្នា យកដីរដ្ឋនៅតំបន់ភ្នំអន្លង់ ជួលទៅឲ្យក្រុមហ៊ុនផ្សេង ធ្វើអាជីវកម្មរ៉ែមាស ទៀតផង ហើយដីនៅតំបន់ ភ្នំអន្លង់ ត្រូវបានរាជរដ្ឋាភិបាល ក៍ដូចអតីតក្រសួង ឧស្សាហកម្មរ៉ែ និង ថាមពល បានចេញអាជ្ញាប័ណ្ណ ទៅឲ្យក្រុមហ៊ុន C.W.S ក្នុងការរុករករ៉ែ និងស្រាវជ្រាវរ៉ែមាស និងរ៉ែផ្សេងៗទៀត តែដីនៅតំបន់នោះ ត្រូវបានឈ្មួញធំៗ និងអ្នកមានអំណាច ព័ទ្ធចាប់យកទាំងភ្នំ មកធ្វើកម្មសិទ្ធិ ហើយក្រុមហ៊ុន C.W.S បានជួលដីនេះទៅឲ្យក្រុមហ៊ុន ផ្សេងៗទៀត ធ្វើអាជីវកម្មខុសច្បាប់ ដោយក្រុមហ៊ុនខ្លះ បានដាក់រំសេវបំផ្ទុះថ្មភ្នំ ទៀតផង។
ករណីបែករឿងរ៉ាវខាងលើនេះ ដោយសារ មានក្រុមហ៊ុនចិន មួយ បានជួលដីពីក្រុមហ៊ុន C.W.S ក្នុង ១ប្លុក ៩ម៉ឺនដុល្លារ រយះពេល ២ខែ ស្នើនឹង ១៨ម៉ឺនដុល្លារ ក្នុងនោះម្ចាស់ដី ទទួលបាន ៣ម៉ឺនដុល្លារ អ្នករត់ការបាន ៣ម៉ឺនដុល្លារ ចំណែកក្រុមហ៊ុន នៅសល់ ១២ម៉ឺនដុល្លារ ហើយអ្នករៀបចំគម្រោង ជួលដីខាងលើ ទី១-ឈ្មោះ តាម៉េង ជាអាណិកជន មកពីអាមេរិក ទី២ឈ្មោះ ពុយ សុខខឿន ជានាយករង សាលាស្រុករវៀង និងទី៣ ឧត្ដមសេនីយ៍ឯក ជ័យ ស៊ិតទី៤ ប៊ុន វណ្ណថន អតីតជាឈ្មួញ ចាប់យកដីភ្នំចំនួន ១៧ហិកតា លក់ទៅឲ្យឈ្មោះ លឹម ហេង ហើយនៅមាន ក្រុមហ៊ុនជាច្រើនទៀត ដែលមានរឿងរ៉ាវ ដូចគ្នានេះដែរ។
ករណីជួលព័ទ្ធ ធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ បានលុយរាប់សិបម៉ឺនដុល្លារ ក្នុង ១ខែៗ តើលុយទាំងអស់នេះ បានបង់ចូលថវិការរដ្ឋដែរឬទេ ហើយទង្វើរបស់ពួកគេ តើថ្នាក់លើដឹងដែរឬទេ ? សូមបញ្ជាក់ផងដែរថា ដីព្រៃភ្នំនៅតំបន់ភ្នំបាក់ និងភ្នំអន្លុង ត្រូវបានក្រុមឈ្មួញ ធ្វើអាជីវកម្ម ប្រើសុទ្ធតែគ្រឿងចក្រ និងរំសែវផ្ទុះ បើសិនមិនមានចំណាត់ការ បែបណានោះទេ នៅពេលខាងមុខភ្នំបាក់ និងភ្នំអន្លុង នឹងរលាយបាត់ពីផែនទី ។ ករណីឃុបឃិតគ្នាខាងលើ ស្ថាប័នប្រឆាំងអំពើពុករលួយ គួរមានវិធានការ ចំពោះអ្នកពាក់ព័ន្ធ ឲ្យបានទាន់ពេលវេលា។ យ៉ាងណាក៏ដោយ អ្នកពាក់ព័ន្ធទាំង ៣នាក់ខាងលើ មិនទាន់អាច សុំការបំភ្លឺបានទេ៕

No comments:
Post a Comment