គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Saturday, May 2, 2015

ចាប់ពីថ្ងៃទី០៤ឬ០៥ខែឧសភាខាងមុខនេះកម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយទូទាំងប្រទេស

(ភ្នំពេញ)៖ ខ្យល់មូសុងនិរតី ឬមូសុងវស្សា ​នឹងចាប់ផ្តើមមាន​ឥទ្ធិពលមកលើប្រទេ​ស​កម្ពុជា​ចាប់​ពីថ្ងៃ​ទី ​០៤ ឬថ្ងៃទី​០៥ ​ខែឧសភា​ ឆ្នាំ២០១​៥ ​ខាង​មុខ​នេះ ​ដែលបណ្តាល​ឲ្យមាន​ភ្លៀងធ្លាក់​រាយប៉ា​យ​ក្នុង​ក្រប​ ខណ្ឌ​ទូទាំង​ប្រ​ទេស​ជាប​ន្តបន្ទាប់​។ នេះបើតាមសេ​ចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងធ​នធាន​ទឹក​ និង​ឧតុនិយម​នៅថ្ងៃទី​០២​ ខែឧសភា​ ឆ្នាំ២​០១៥​នេះ​។​


ក្នុងសេច​ក្តីប្រកាស​បាន​ឲ្យ​ដឹង​ទៀត​ថា​ បរិមាណទឹ​កភ្លៀង​ដែល​នឹង​ត្រូវធ្លាក់​ចុះនោះ​មាន​ ចាប់ពីខែ​ឧសភា​ ដល់​ខែមិថុនា​ នឹងមាន​បរិមាណទឹក​ភ្លៀងមាន​ក្នុង​កម្រិត​ពី​តិច​ទៅបង្គួរ​។​ ហើយ​ចាប់​ពី​ខែកក្កដា ​ដល់ខែ​តុលា​ បរិ​មា​ណ​​ទឹកភ្លៀង​នឹងមាន​ក្នុងកម្រិត​ច្រើន​។​ ទន្ទឹមនឹង​នេះផងដែរ​ បាតុភូតផ្គររន្ទះលាយ​ឡំនឹង​ ខ្យល់​កន្ត្រាក់​នៅបន្តកើត​មានច្រើន​រហូតដល់​ពាក់កណ្តាល​ខែមិថុនា​៕​​

No comments:

Post a Comment