គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Sunday, May 3, 2015

សមាជិក​គជប​ទាំង​៩​រូប​ទទួល​បាន​រថយន្ត​ម្នាក់​មួយ​គ្រឿង និង​អ្នក​ជួយ​ការងារ​មួយចំនួនទៀត​​

សមាជិក គ​.​ជ​.​ប ទាំង​៩​រូប​ទទួល​បាន​រថយន្ត​ម្នាក់​មួយ​គ្រឿង និង​អ្នក​ជួយ​ការងារ​មួយចំនួនទៀត  ដើម្បី​ជួយ​សម្រួល​ក្នុង​ការបំពេញ​ការងារ​ឲ្យមាន​ប្រសិទ្ធិភាព ក្នុង​ការរៀបចំ​កិច្ចការ​បោះឆ្នោត​ឲ្យមាន​ការទុក​ចិត្ត​ពី​គ្រប់​គណបក្ស​នយោបាយ និង ប្រជាពលរដ្ឋ​ ។​

​អ្នកនាំពាក្យ​គជប លោក ហង្ស ពុទ្ធា ប្រាប់​
អោយនៅ​ថ្ងៃ​អាទិត្យ​នេះ​ថា សមាជិក គជប ទាំង​៩​រូប និង​ទទួល​បាន​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័រប្រា​ដូ ផលិត​ឆ្នាំ​២០១៤ ម្នាក់​មួយ​គ្រឿង និង​មាន​អ្នកបើកបរ អ្នកការពារ ជំនួយការ និង​លេខា​ ។

​ដោយឡែក ទាក់ទង​នឹង​ប្រាក់ខែ​របស់​សមាជិក គជប ទាំង​៩​រូបនោះ លោក ហង្ស ពុទ្ធា បញ្ជាក់ថា មិនទាន់​ដឹង​នៅឡើយ​។ លោក​ថា បញ្ហា​ប្រាក់ខែ​នេះ សមាជិក​ទាំងអស់​នឹង​ជជែក​គ្នា​នៅ​ស្ថាប័ន គជប វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ចន្ទ​ស្អែក​នេះ​ ។​

លោក ហង្ស ពុទ្ធា ឲ្យដឹងទៀតថា សមាជិក គជប ទាំង​៩​រូប ក្នុងនោះ​៧​រូប​ទទួល​បាន​រថយន្ត​មួយគ្រឿង អ្នកបើកបរ​១​នាក់ អ្នកការពារ​១​នាក់ ជំនួយការ​១​នាក់ និង​លេខា​១​នាក់​។ ដោយឡែក ប្រធាន​ទទួលបាន​ជំនួយការ​២​នាក់ និង​លេខា​២​នាក់ រីឯ​អនុប្រធាន​ទទួលបាន​ជំនួយការ​២​នាក់ និង​លេខា​១​នាក់ ​៕ 

No comments:

Post a Comment