គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Sunday, May 31, 2015

​ក្រុមហ៊ុន​មិន​ទទួល​ខុស​ត្រូការ​​ស្លាប់​នៅ​កោះពេជ្រម្តាយយុវជនដែលស្លាប់​នឹង​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន​មេតហ្វូន​ក្រោយ​ពិធី​បុណ្យ​សពរួច

សមត្ថកិច្ច​កំពុង​ស៊ើប​អង្កេត​ចំពោះ​ករណី​ស្លាប់​សិស្ស​ថ្នាក់​ទី​១២ នៅ​ក្នុង​កម្មវិធី​លេងល្បែង​ប្រកួត​ពណ៌​នៃ​ការ​ប្រគំតន្ត្រី​ក្រុមហ៊ុន​មេតហ្វូន (Metfone) កាល​ពី​រាត្រី​ថ្ងៃ​ទី​៣០ ឧសភា នៅ​កោះ​ពេជ្រ​នោះ នៅ​ឡើយ។ គ្រួសារ​ជនរងគ្រោះ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​មេតហ្វូន ទទួល​ខុស​ត្រូវ​លើ​ករណី​ស្លាប់​យុវជន​នេះ តែ​ខាង​ក្រុមហ៊ុន​វិញ​មិន​ទទួល​ខុស​ត្រូវ​នោះ​ឡើយ។

​ម្ដាយ​យុវសិស្ស​ថ្នាក់​ទី​១២ អះអាង​ថា កូន​របស់​គាត់​គ្មាន​ជំងឺ​អ្វី​ទេ​ពី​មុន​មក ហើយ​នឹង​គ្រោង​ប្ដឹង​ក្រុម
ហ៊ុន​មេតហ្វូន ដើម្បី​ឲ្យ​ទទួល​ខុស​ត្រូវ​លើ​ករណី​ធ្វើ​ឲ្យ​កូន​គាត់​ស្លាប់​នោះ។

យុវជន អ៊ុក ចាន់ថន ស្លាប់​ភ្លាមៗ​បន្ទាប់​ពី​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់ម៉ែត នៅ​ម៉ោង​ប្រមាណ ៦​ល្ងាច ថ្ងៃ​ទី​៣០ ខែ​ឧសភា នៅ​ក្នុង​ពិធី​ប្រគំតន្ត្រី ខូល័រ រ៉េស (Color Race) របស់​ក្រុមហ៊ុន មេតហ្វូន នៅ​កោះពេជ្រ។

​លោកស្រី ចាន់ ធី ដែល​ត្រូវ​ជា​ម្ដាយ​របស់​យុវ​សិស្ស អ៊ុក ចាន់ថន ដែល​ស្លាប់​នោះ អះអា​ថា កូន​គាត់​មាន​សុខ​ភាព​ល្អ មិន​ដែល​ឈឺ​នោះ​ទេ។ លោកស្រី​បន្ត​ថា ការ​ស្លាប់​របស់​កូន​គាត់​ដោយសារ​តែ​ក្រុមហ៊ុន​មេតហ្វូន មិន​មាន​វិធានការ​ការពារ​ត្រឹមត្រូវ ដោយ​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ស្ព្រាយ (Spray) មាន​ជាតិពុល ខ្វះ​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​ពី​អ្នក​ជំនាញ និង​មិន​បិទ​បម្រាម​ហាម​ចំពោះ​អតិថិជន​ណា​ដែល​មាន​សុខភាព​មិន​ល្អ​បាញ់​លេង​តាម​ចិត្ត៖ «»។

ជុំវិញ​ការ​ស្លាប់​របស់​សិស្ស​ទី​១២អឺ នៃ​វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ យុវជន អ៊ុក ចាន់ថន នេះ វេជ្ជបណ្ឌិត​ជំនាញ​កោសល្យវិច័យ​ប្រចាំ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ លោក​វេជ្ជបណ្ឌិត ណង សុវណ្ណរ័ត្ន អះអាង​ថា ការ​ស្លាប់​របស់​យុវសិស្ស​នេះ ដោយសារ​ជំងឺ​ខូច​សាច់ដុំ​បេះដូង ឬ​ខ្យល់គរ។

លោក​វេជ្ជបណ្ឌិត​ពន្យល់​ថា ក្រុម​គ្រូពេទ្យ​បាន​បូម​ឈាម​ជនរងគ្រោះ​ដែល​ស្លាប់​ទៅ​ពិនិត្យ​មើល​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ ហើយ​ជា​លទ្ធផល​គឺ​ជនរងគ្រោះ​មាន​ជំងឺ​ខូច​សាច់ដុំ​បេះដូង៖ «»។

No comments:

Post a Comment