ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ លោក មឿង សុន នឹងវិលមកកាន់មាតុប្រទេសវិញនៅក្រោយ បន្ទាប់ពីព្រះមហាក្សត្រព្រះរាជទានការលើកលែងទោស តាមរយៈកិច្ចអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
លោក មឿង សុន បានឲ្យ VOD ដឹងតាមទូរសព្ទពីក្រៅប្រទេសមកថា លោកនឹងវិលមកកម្ពុជាវិញនៅថ្ងៃចន្ទ ទី១៨ ខែឧសភា ខាងមុខនេះ ។ លោកមឿង សុន ក៏បានថ្លែងអំណរគុណដល់ព្រះមហាក្សត្រ និងលោកនាយករដ្ឋមន្ត្រី ចំពោះព្រះរាជទានការលើកលែងទោសនេះផងដែរ ។
យោងព្រះរាជក្រឹត្យដែល VOD ទទួលបាននៅថ្ងៃអង្គារ ទី១២ ខែឧសភានេះ មានខ្លឹមសារថា ត្រូវបានលើកលែងទោសឲ្យទណ្ឌិតឈ្មោះ មឿង សុន ភេទប្រុស អាយុ៦២ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ តាមអំណាចសាលដីកាស្ថាពរលេខ៨១ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១២របស់តុលាការកំពូល និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវទទួលបន្ទុកអនុវត្តឲ្យបានសម្រេចតាមព្រះរាជក្រឹត្យនេះ ។
ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ លោក មឿង សុន ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសកំបាំងមុខ ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់១៥លានរៀល កាលឆ្នាំ២០០៩ ពីបទផ្សាយព័ត៌មានមិនពិត តាមពាក្យបណ្តឹងរបស់រដ្ឋាភិបាល ។
រដ្ឋាភិបាលបានប្តឹងលោក មឿង សុន បន្ទាប់ពីប្រធានអង្គការរូបនោះផ្តល់បទសម្ភាសន៍ដល់អ្នកកាសែត រិះគន់អាជ្ញាធរអប្សរាថា ការដាក់អំពូលភ្លើងលើជញ្ជាំងប្រាសាទអង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍នៅពេលយប់ ធ្វើឲ្យប៉ះពាល់ដល់គុណភាពប្រាសាទ ។
លុះដល់ខែឧសភា ឆ្នាំ២០១១ សាលាឧទ្ធរណ៍បានប្រកាសតម្កល់សេចក្តីសម្រេចផ្តន្ទាទោសកំបាំងមុខលោក មឿន សុន ដោយរក្សាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំដដែល ក៏ប៉ុន្តែបានសម្រេចបន្ធូរបន្ថយលើការពិន័យបង់ប្រាក់ពី១៥លានរៀល មកនៅត្រឹម៤លានរៀល និងកែប្រែបទចោទប្រកាន់ពីបទផ្សាយព័ត៌មានមិនពិត មកជាបទញុះញង់ ស្របតាមច្បាប់ក្រមព្រហ្មទណ្ឌថ្មី ។
សូមជម្រាបថា ការលើកលែងទោសនេះធ្វើឡើងក្រោយពេលលោក មឿង សុន បានជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៥ ខែមេសា ខណៈលោកនាយករដ្ឋមន្ត្រី និងប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ជួបពលករនៅទីនោះ ៕

No comments:
Post a Comment