គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Tuesday, May 12, 2015

ព្រះមហាក្សត្រលើកលែងទោស​លោក មឿង សុន​ដែល​រិះគន់​រឿង​ដាក់​អំពូល​ភ្លើង​ក្នុង​អង្គរ

ភ្នំពេញៈ លោក មឿង សុន ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ពាក់​ព័ន្ធ​នឹង​ការ​រិះ​គន់​អាជ្ញាធរ​អប្សរា ដាក់​អំពូល​ភ្លើង​ក្នុង​ប្រាសាទ​អង្គរវត្ត​នោះ ត្រូវ​បាន​ព្រះ​មហាក្សត្រ ឡាយ​ព្រះ​ហត្ថលេខា​លើ​ព្រះ​រាជក្រឹត្យ លើក​លែង​ទោស ឲ្យ​រួច​ផុត​ពី​ដីកា​តាម​ចាប់​ខ្លួន និង​វិល​ត្រឡប់​
ចូល​ស្រុក​វិញ​បាន។

ព្រះ​រាជ​ក្រឹត្យ​ដែល​មាន​ចែង​ជា ៣​មាត្រា ចុះ​ថ្ងៃ​ទី​៥ ឧសភា បាន​សរសេរ​ថា ត្រូវ​បាន​លើក​លែង​ទោស​ឲ្យ​ទណ្ឌិត​ឈ្មោះ មឿង សុន ភេទ​ប្រុស អាយុ ៦២ឆ្នាំ ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ តាម​អំណាច​សាល​ដីកា​ស្ថាពរ​លេខ ៨១ ចុះ​ថ្ងៃ​ទី ១១ មេសា​ឆ្នាំ​២០១២ របស់​តុលាការ​កំពូល និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​ទទួល​បន្ទុក​អនុវត្ត​ឲ្យ​បាន​សម្រេច​តាម​ព្រះ​រាជ​ក្រឹត្យ​នេះ។

សូមបញ្ជាក់ថា លោក មឿង សុន ដែល​កំពុង​រត់​គេច​នៅ​ក្រៅ​ប្រទេស​ពី​ការ​ចាប់​ខ្លួន​ក្រោយ​ទោស​ជាប់​ ពន្ធនាគារ ២ឆ្នាំ​និង​ពិន័យ​ប្រាក់​​ ៤ ​លាន​រៀល​តាំង​ពី​ខែ ​កក្កដា ឆ្នាំ​២០០៩ ពី​បទ​រិះគន់​អាជ្ញាធរ​អប្សរា បើក​ឲ្យ​ក្រុមហ៊ុន​ឯកជន ស៊ូជីន ដាក់​អំពូល​ភ្លើង​លម្អ​ប្រាសាទ​អង្គរវត្ត​ថា​ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ ថ្ម​ប្រាសាទ​។

នៅឆ្នាំ២០០៩ លោក មឿង សុន ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​កំបាំង​មុខ​ដាក់​ពន្ធនាគារ​រយៈ​ពេល ២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១៥ លាន​រៀល ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត តាម​ពាក្យ​បណ្តឹង​របស់​រដ្ឋាភិបាល​។ រដ្ឋាភិបាល​បាន​ប្តឹង​លោក បន្ទាប់​ពី​បាន​ថ្លែង​តាម​សារ​ព័ត៌មាន ចំពោះ​ការ​ដាក់​អំពូល​ភ្លើង​លើ​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​នៅ​ពេល​យប់។ នៅ​ខែ​ឧសភា ឆ្នាំ​២០១១ សាលា​ឧទ្ធរណ៍ បាន​ប្រកាស​តម្កល់​សេចក្តី​សម្រេច​ផ្តន្ទា​ទោស​កំបាំង​មុខ​ដោយ​រក្សា ការ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២ឆ្នាំ​ដដែល ក៏​ប៉ុន្តែ​បាន​សម្រេច​បន្ធូរ​បន្ថយ​លើ​ការ​ពិន័យ​បង់​ប្រាក់​ពី​១៥​លាន​រៀល មក​នៅ​ត្រឹម​៤​លាន​រៀល និង​កែប្រែ​បទ​ចោទ​ប្រកាន់ ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត មក​ជា​បទ​ញុះ​ញង់​ស្រប​តាម​ច្បាប់​ក្រម​ព្រហ្ម​ទណ្ឌ​ថ្មី។

អាជ្ញាធរ​អប្សរា ធ្លាប់​ពន្យល់​ថា ការ​ដាក់​ភ្លើង​នោះ​មិន​ប៉ះពាល់​ដល់​ប្រាង្គ​ប្រាសាទ​ទេ​។ តែ​យ៉ាង​ណា​ក៏​ដោយ ក្រោយ​អំពូល​ភ្លើង បំពាក់​ដោយ​ក្រុមហ៊ុន​ស៊ូជីង បាន​រុះរើ​ចេញ​ទាំង​អស់​វិញ។

No comments:

Post a Comment