ភ្នំពេញៈ ក្រុមហ៊ុនរុករករ៉ែរបស់អូស្ត្រាលី Geopacific Resources ដែលទទួលបានអាជ្ញាប័ណ្ណក្នុងខេត្តព្រះវិហារ បានចេញលទ្ធផលវិជ្ជមាននៃការរុករករ៉ែរបស់ខ្លួននៅកម្ពុជា។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនចេញផ្សាយកាលពីថ្ងៃអង្គារបង្ហាញថារ៉ែមាស និងរ៉ែស្ពាន់ កម្រិតខ្ពស់ត្រូវបានគេកំណត់នៅតំបន់ ១៥០ នៃគម្រោង របស់ខ្លួននៅកម្ពុជាជាមួយនឹងរ៉ែស្ពាន់ ៣៤ ភាគរយ។
ក្រុមហ៊ុនបង្ហាញថា លទ្ធផលដ៏ល្អបំផុតនេះបានពីការខួងដីជម្រៅ ៣៦ ម៉ែត្រមានមាស ១៥,៧១ ក្រាមនៃរ៉ែមាសមួយតោន ប្រាក់ ៤៩,៥២ ក្រាមនៃរ៉ែប្រាក់មួយតោន រ៉ែស្ពាន់១,១៨ភាគរយ និងរ៉ែសង្កសី ០,៣៤ ភាគរយ។
ក្រុមហ៊ុនឲ្យដឹងថា៖ «ក្រៅពីកម្រិតទាំងនេះការរុករករ៉ែក៏ទំនងជាមិនចំណាយប្រាក់អស់ច្រើននោះទេព្រោះទីតាំងគម្រោងនេះនៅកម្ពុជា។ ការអង្កេតនេះនឹងជួយកំណត់ការខួងរករ៉ែនៅជុំបន្ទាប់»។
ក្រុមហ៊ុនបញ្ជាក់ថា៖ «តំបន់ ១៥០ និង ១៦០ គឺជាតំបន់ផ្តល់អត្ថប្រយោជន៍បំផុតនៅក្នុងគម្រោង គូសា ហើយជាមួយនិងកម្រិតដ៏ល្អបំផុត និងការចេញផ្សាយពីការរុករកឃើញលោហសាស្ដ្រកម្រិតខ្ពស់នៅពេលថ្មីៗទំនងជានឹងផ្ដល់ការផ្គត់ផ្គង់ដំបូងសម្រាប់រោងចក្រចម្រាញ់រ៉ែនេះ»។
ក្រុមហ៊ុននេះបន្តថា ការខួងដីកំពុងបន្តនៅតាមតំបន់ផ្សេងទៀតដើម្បីធ្វើឲ្យតំបន់ទាំងនោះក្លាយជាតំបន់អាទិភាព។ ការខួងនេះទទួលបានមិនគ្រាន់តែកម្រិតល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភាពទូលំទូលាយដ៏ខ្លាំងនៃការរុករករ៉ែផងដែរ៕

No comments:
Post a Comment