គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Friday, May 1, 2015

លោក​រ៉ុង ឈុន​ឆ្លើយតប​នឹង​ការរិះគន់ ជុំវិញ​ការចូលរួម​ទិវា​ពលកម្ម​អន្តរជាតិ​


សម្លេង​លោក​រ៉ុង ឈុន​

បន្ទាប់ពី​មាន​សេចក្តីថ្លែងការណ៍​រិះគន់​លើ​លោក​រ៉ុង ឈុន បច្ចុប្បន្ន​ជា​សមាជិក​ថ្មី នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គជប​) ក្នុង​ការចូលរួម​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា ជាមួយនឹង​តំណាង​​រាស្ត្រ​​​គណបក្ស​សង្គ្រោះ​ជាតិ
អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​រូបនេះ បាន​ឆ្លើយតប​ថា សេចក្តីថ្លែងការណ៍​រិះគន់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ធ្វើឡើង​ខុស​ការ​ពិត ហើយ​ការ​ចូល​​​រួម​​ក្នុង​​​​​​ទិវា​នេះ គឺជា​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប​។ លោក​រ៉ុង ឈុន បន្តថា ការចូលរួម​នេះ មិន​អាច​ធ្វើឲ្យ​បាត់បង់​នូវ​ឯករាជ្យភាព​រប​ស់ គជប​នោះទេ ព្រោះ​ក្នុង​បទបញ្ជាផ្ទៃក្នុង នៃ​គជប មិន​បាន​ហាម​ឃាត់​​​​ដល់​សេរីភាព​បែបនេះ​ដែរ​។​
គួរបញ្ជាក់​ថា លោក​សួស យ៉ារ៉ា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​រិះគន់ លោក​រ៉ុង ឈុន ចូលរួម​ទិវា​ពលកម្ម​អន្តរជាតិ ជាមួយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​ទង្វើ​បង្ហាញ​នូវ​ទំនាស់​ផលប្រយោជន៍​យ៉ាង​ពិតប្រាកដ និង​ប៉ះពាល់​ដល់​តម្លៃ គជប ដែល​គណបក្ស​ទាំង​២ បាន​ប្តេជ្ញា​ថា នឹង​ធ្វើឲ្យ​ស្ថាប័ន​នេះ ឯករាជ្យ និង​អព្យាក្រឹត​៕

No comments:

Post a Comment