លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃចន្ទនេះ បានប្រតិកម្មទៅនឹងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ក្រោយពីលោកបានឃើញឃ្លីបវីដេអូចាស់មួយ ដែលលោកសម រង្ស៊ី បានថ្លែងទាក់ទងនឹងពាក្យថា«ចាប់មេចោរ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក
ឈឹម ផលវរុណ មានប្រសាសន៍ថាលោកនាយករដ្ឋមន្រ្តីពិតជាបានផ្ញើសារ(SMS)ទៅកាន់លោក សម រង្ស៊ី ពិតមែន។ ក្នុងសារនោះលោកនាយករដ្ឋមន្រ្តីបានព្រមានដកតំណែងលោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភា។ យោងតាមសារព័ត៌មានFresh News សាររបស់លោកលោក ហ៊ុន សែន មានខ្លឹមសារថា«នេះ ឬវប្បធម៌សន្ទនាដែលឯកឧត្តមចង់បាន។ ចង់បានការបំភ្លឺឯកឧត្តម។ ខ្ញុំមិនអាចទទួលយកការបកស្រាយរបៀបនេះបានទេ ខ្ញុំត្រូវចាប់មេចោរពិត និងកូនចោរពិតដែលកំពុងមានសំណុំរឿងនៅតុលាការ។ សូមឯកឧត្តមកុំពឹងពាក់ដៃចោរលើកលែងទោសឲ្យកូនចៅឯកឧត្តមទៀត។ សូមប្រាប់ កឹម សុខា ផងបើប៉ះពាល់ ម្តងទៀត CPPនឹងបោះឆ្នោតទម្លាក់ហើយ»។
នៅក្នុងវីដេអូឃ្លីបដែលFresh Newsបានផ្សាយភ្ជាប់នឹងប្រតិកម្មរបស់នាយករដ្ឋមន្រ្តី លោក សម រង្ស៊ី បានថ្លែងថា«ចង់ចាប់ចោរ យើងត្រូវទៅគៀកជាមួយចោរសិន បងប្អូន សួរប៉ូលិសមើល របៀបប៉ូលិសចាប់ចោរ មិនមែនចាប់ចោរពីចម្ងាយទេ ប៉ូលិសចូលឲ្យគៀកចោរសិនទើបចាប់ចោរបាន ប៉ុន្តែខ្ញុំនិយាយនេះ មិនមែនមានន័យថាចាប់មនុស្សទេ គឺចាប់ល្បិច បងប្អូន...មិនដែលក្រុម២ពាក់មុខយក្សទាំងអស់គ្នាទេ ក្នុងក្រុមនីមួយៗគេមានមនុស្សពីរបីនាក់ក្នុងក្រុមរបស់គេ ម្នាក់មនុស្សដើរតួយក្ស ម្នាក់ដើរតួកំសត់ ណាបងប្អូនណា ដើម្បីអ្នកដើរតួស្លួតទៅស្ទាបស្ទង់សិន រួចទៅវាត្រូវចេញយក្ស មានម្នាក់ទៀត»។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ប្រាប់អោយដឹងថាវីដេអូឃ្លីបនេះជាវីដេអូចាស់ តែលោកមិនបានចាំកាលបរិច្ឆេទ និងទីកន្លែងដែលលោកសម រង្ស៊ី បានថ្លែងនោះទេ។ លោកបន្តថាការលើកយករឿងចាស់មកនិយាយនឹងបង្កឧបសគ្គដល់វប្បធម៌សន្ទនា។ លោកបញ្ជាក់ថា«ចំពោះគណបក្សសង្គ្រោះជាតិ ឯកឧត្តមប្រធានសម រង្ស៊ី គឺមានភាពស្មោះត្រង់នៅក្នុងវប្បធម៌សន្ទនា ព្រោះយើងមិនចង់ជួបភាពជូចត់ដូចក្នុងអតីតកាលទេ ព្រោះខ្មែរយើងជួបភាពឈឺចាប់គ្រប់គ្រាន់ហើយ ចាប់ពីពេលនេះទៅយើងជជែកគ្នាតែពីអ្វីដែលមានប្រយោជន៍»។
VODមិនទាន់អាចសុំការពន្យល់ពីលោក សម រង្ស៊ី បាននៅឡើយទេ ខណៈលោកកំពុងស្នាក់នៅសហរដ្ឋអាមេរិក។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាឲ្យដឹងថាវីដេអូឃ្លីបរបស់លោកសម រង្ស៊ី ជាវីដេអូថ្មីដែលកើតមានឡើងក្រោយវប្បធម៌សន្ទនា។ លោកថាលោកនាយករដ្ឋមន្ត្រីពិតជាបានផ្ញើសារដូចដែលសារព័ត៌មានFresh News បានចុះផ្សាយប្រាកដមែន។ លោកបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីផ្ញើសារនេះ គឺដើម្បីឲ្យលោក សម រង្ស៊ី បញ្ជាក់ពីភាពស្មោះត្រង់ចំពោះវប្បធម៌សន្ទនា។ លោកបន្ថែមថា«អញ្ចឹងយើងចង់សួរបញ្ជាក់ទៅខាងឯឧត្តមសម រង្ស៊ី ថាគាត់ស្មោះត្រង់ ឬអត់ ជាពិសេសតួអង្គអី មានតួស្លូត តួកាចនោះ យើងចង់ដឹងប៉ុណ្ណឹង។ អញ្ចឹងបើថាតួកាច លោក កឹម សុខា ដើរតួកាច អញ្ចឹងលោក កឹម សុខា គាត់អត់ត្រូវការសំឡេងគាំទ្រពីគណបក្សប្រជាជន ឲ្យគាត់ធ្វើជាអនុប្រធានទី១សភាដែរ ព្រោះគាត់តួកាច អញ្ចឹងយើងក៏មានសិទ្ធិសេរីភាពប្រើសន្លឹកឆ្នោតបោះឆ្នោតទម្លាក់គាត់វិញដែរ»។
នៅក្នុងវីដេអូឃ្លីប លោក សម រង្ស៊ី បានបញ្ជាក់ពីជំហរចង់ឲ្យមានការបោះឆ្នោតឡើងវិញយ៉ាងយូរនៅឆ្នាំ២០១៥។ លោកមានប្រសាសន៍ថា«ជំហរយើងសិន យើងថាបើចាំ៥ឆ្នាំមិនចាំដាច់ខាត យើងមែនទែនចង់បោះភ្លាមៗហ្នឹង ទាំងអស់គ្នាអន្ទះសារថាចង់បោះឡើងវិញភ្លាមៗហ្នឹង... បើបោះឡើងវិញច្បាស់ជាឈ្នះហ្មង...យ៉ាងយូ២០១៥ ឆ្នាំក្រោយហ្នឹង»។
គួររំឭកថា កាលពីថ្ងៃទី០៤ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថាគណបក្សប្រជាជនកម្ពុជា និងរូបលោកតែងតែជាជនរងគ្រោះនៃការជេរប្រមាថ។ លោកបញ្ជាឲ្យមន្រ្តីរបស់ខ្លួនពិនិត្យមើលរាល់សកម្មភាព និងការថ្លែងរបស់មន្រ្តីគណបក្សសង្រ្គោះជាតិថាតើមានការជេរប្រមាថទៀត ឬយ៉ាងណា៕

No comments:
Post a Comment