គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Wednesday, May 20, 2015

គជប​មិន​ទាន់​ជ្រើសរើស​អគ្គលេខាធិការ​ថ្មី​ជំនួស​លោក ទេព នីថា


អ្នកនាំពាក្យ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា​គ.ជ.ប លោក​បណ្ឌិត ហង្ស ពុទ្ធា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ឧសភា​ថា គ.ជ.ប មិន​ទាន់​ជ្រើសរើស​អគ្គលេខាធិការ​ថ្មី​នៅ​ឡើយ​ទេ នៅ​ក្នុង​ដំណាក់កាល​នេះ លោក ទេព នីថា នៅ​តែ​ជា​អគ្គលេខាធិការ​ដដែល។

លោក ហង្ស ពុទ្ធា បន្ថែម​ថា​គ.ជ.ប មិន​ទាន់​ជ្រើស​អគ្គលេខាធិការ​ថ្មី​នេះ ដោយសារ​តែ​
គ.ជ.ប​រង់ចាំ​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ស្ដីពី​ការ​បញ្ចូល​មន្ត្រី​គ.ជ.ប ជា​មន្ត្រី​រាជការ​ជា​មុន​សិន។ តែ​លោក​មិន​អាច​បញ្ជាក់​ថា តើ​ពេលណា​ទើប​គ.ជ.ប​នឹង​ជ្រើសរើស អគ្គលេខាធិការ​ថ្មី​នៅ​ឡើយ​ទេ។

ទាក់ទង​និង​បញ្ហា​នេះ អ្នកឃ្លាំមើល​ការ​បោះឆ្នោត​លើក​ឡើង​ថា អគ្គលេខាធិការ​នេះ គ.ជ.ប ប្រហែល​ជា​រក្សា​ទុក លោក ទេព នីថា កាន់​តួនាទី​ជា​អគ្គលេខាធិការ​របស់​គ.ជ.ប​ដដែល។ ការ​រក្សាទុក​លោក ទេព នីថា នេះ​ទៅ​តាម​ការ​ចង់​បាន​របស់​គណបក្ស​ប្រជាជនកម្ពុជា។

ច្បាប់​ស្ដីពី​ការរៀបចំ​និង​ការប្រព្រឹត្តិ​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ចែង​ថា អគ្គលេខាធិការ អគ្គលេខាធិការ​រង ត្រូវ​តែង​តាំង​ដោយ​ព្រះរាជក្រឹត្យ តាម​សំណើ​របស់​ប្រធាន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បន្ទាប់​ពី​សមាជិក​គ.ជ.ប​ទាំង​៩រូបបាន​បោះ​ឆ្នោត​ជ្រើសរើស​ដោយ​សំឡេង​ភាគ​ច្រើន​ដាច់​ខាត៕

No comments:

Post a Comment